កំពូល​អ្នក​លក់​ប៉ះ​ចំ​កំពូល​អ្នក​ Troll ចុង​ក្រោយ​មាន​តែ​ពាក្យ​សោក​ស្ដាយ

ដើម្បីធ្វើឲ្យការលក់កាន់តែកើនឡើង និងទទួលលទ្ធផលល្អម្ចាស់អាជីវកម្ម ឬ បុគ្គលិកផ្នែកលក់ជាច្រើនបានប្រើប្រាស់វិធីសាស្ត្រជាច្រើនដើម្បីទាក់ទាញអតិថិជន ដែលមានទាំងការ ចុះសួរអតិថិជនដល់ទីកន្លែង ការប្រើប្រាស់បណ្ដាញសង្គម ការប្រើប្រាស់ Email និងការផ្ញើសារព្រាវ ជាដើម។

ប៉ុន្តែបុរសម្នាក់ដែលមានឈ្មោះថា Harris មានអារម្មណ៍ថាសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីបានជ្រើសរើសយកវិធីសាស្ត្រផ្ញើសារព្រាវក្នុងការបង្កើនចំនួននៃការលក់ ដែលការព្រាវរបស់គាត់បានប៉ះចំបុរសម្នាក់ដែលធ្វើឲ្យគាត់ស្ទើរវិលក្បុង។ មុនដំបូងគាត់បានផ្ញើសារណែនាំពីខ្លួនគាត់នឹងក្រុមហ៊ុនរបស់គាត់ ជាពិសេសគឺកម្មវិធីពិសេសរបស់ក្រុមហ៊ុនគាត់ទៅកាន់លេខព្រាវនោះ ប៉ុន្តែគាត់បែរជាទទួលបាននូវការឆ្លើយតបដែលប្រាប់គាត់ថា “អបអរសាទរអ្នកបានភ្ជាប់នូវសេវាកម្ម ការចាប់អារម្មណ៍ការពិតប្រចាំថ្ងៃ (Interesting Fact of the day!)” បន្ទាប់មកបុរសម្នាក់នោះក៏បានផ្ញើសាររឿងកំប្លែង ការពិតប្រចាំថ្ងៃមួយរឿងមក។

មិនត្រឹមតែប៉ុណ្ណោះសារមួយទៀតក៏បានផ្ញើមកបន្ទាប់ពីរឿង ដែលនៅក្នុងសារនោះបានបញ្ជាក់ថាដើម្បីផ្ដាច់សេវាកម្មត្រូវផ្ញើពាក្យថា UNSUB IFOTD ។ Harris ក៏បានធ្វើតាមព្រោះគិតថាខ្លួនបានភ្ជាប់សេវាកម្ម ហើយខ្លាចត្រូវបង់ថ្លៃសេវាកម្ម ។ បន្ទាប់ពីផ្ញើសារ UNSUB IFOTD ទៅ គាត់ក៏ទទួលបាននូវសារដែលបញ្ជាក់ថាគាត់បានផ្ដាច់សេវាកម្មដោយជោគជ័យ ប៉ុន្តែរឿងរ៉ាវមិនទាន់ចប់នោះទេ គាត់ត្រូវបានបុរសនោះ Troll ឡើងស្ពឹកមុខជាមួយនឹងសារដែលបញ្ជាក់ថាគាត់បានភ្ជាប់សេវាកម្មដទៃទៀត។

ចុងក្រោយទើប Harris ដឹងថាខ្លួនត្រូវបានគេ Troll ហើយបានផ្ញើសារសូមឲ្យបុរសរូបនោះបញ្ឈប់ការផ្ញើសារលេងសើចមកកាន់គាត់ទៀតពីព្រោះដោយសារការរវល់តែងាកមើលទូរសព្ទជាមួយនឹងសារឥតបានការនេះគាត់ត្រូវខាតពេលជាច្រើន ហើយគាត់ត្រូវមានការងារជាច្រើនដែលត្រូវធ្វើទៀត។

មើលសារខាងក្រោមនេះដើម្បីដឹងថាគាត់ត្រូវគេ Troll យ៉ាងណាខ្លះ ៖

សារណែនាំខ្លួនរបស់ Harris

កំពូល​អ្នក​លក់​ប៉ះ​ចំ​កំពូល​អ្នក​ Troll ចុង​ក្រោយ​មាន​តែ​ពាក្យ​សោក​ស្ដាយ

ការ Troll បានចាប់ផ្ដើម

កំពូល​អ្នក​លក់​ប៉ះ​ចំ​កំពូល​អ្នក​ Troll ចុង​ក្រោយ​មាន​តែ​ពាក្យ​សោក​ស្ដាយ

ផ្ដាច់មួយចប់ មួយទៀតក៏ត្រូវបានភ្ជាប់ (Troll បន្ត)

កំពូល​អ្នក​លក់​ប៉ះ​ចំ​កំពូល​អ្នក​ Troll ចុង​ក្រោយ​មាន​តែ​ពាក្យ​សោក​ស្ដាយ

Harris ប្រហែលជាមិនទាន់ដឹងខ្លួនថាត្រូវគេ Troll នោះទេ ទើបគាត់នៅតែធ្វើតាម

កំពូល​អ្នក​លក់​ប៉ះ​ចំ​កំពូល​អ្នក​ Troll ចុង​ក្រោយ​មាន​តែ​ពាក្យ​សោក​ស្ដាយ

ការ Troll នៅតែបន្តទៀត Harris ក៏នៅតែមិនទាន់ដឹង

កំពូល​អ្នក​លក់​ប៉ះ​ចំ​កំពូល​អ្នក​ Troll ចុង​ក្រោយ​មាន​តែ​ពាក្យ​សោក​ស្ដាយ

គាត់ដឹងហើយប៉ុន្តែ ដូចជាត្រូវគេ Troll ឡើងស្ពឹកហើយ

កំពូល​អ្នក​លក់​ប៉ះ​ចំ​កំពូល​អ្នក​ Troll ចុង​ក្រោយ​មាន​តែ​ពាក្យ​សោក​ស្ដាយ

  • កំពូល​អ្នក​លក់​ប៉ះ​ចំ​កំពូល​អ្នក​ Troll ចុង​ក្រោយ​មាន​តែ​ពាក្យ​សោក​ស្ដាយ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ចំនេះដឹង
Tags: