សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ថ្ងៃនេះ​!

6 Videos


ទីបំផុត សារាយ សក្ខណា សម្ពោធគ្លីនីកថែរក្សាសម្ជស្សរបស់ខ្លួននៅក្នុងថ្ងៃនេះហើយ ដោយព្រឹកនេះនាងកំពុងរៀបចំតុបតែងហាង ហើយនឹងសម្ពោធជាផ្លូវការនៅល្ងាចថ្ងៃទី ១៣ ខែសីហា នេះ ។

សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ថ្ងៃនេះ​!

តាមគម្រោង សារាយ សក្ខណា អញ្ជើញមិត្តភក្តិសិល្បៈជាច្រើនចូលរួម ប៉ុន្តែមិនទាន់ដឹងថា តើ សារាយ សក្ខណា គ្រោងនឹងរៀបចំពិធីធំដុំយ៉ាងណានោះទេ គឺមានតែរងចាំមើលទាំងអស់គ្នានៅល្ងាចនេះតែប៉ុណ្ណោះ ។ សារាយ សក្ខណា បានឲ្យដឹងថា ពិធីសម្ពោធហាងរបស់នាងគឺរៀបចំឡើងជាលក្ខណៈធម្មតា ពុំធំដុំអ្វីទេ ។

សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ថ្ងៃនេះ​!

គួរបញ្ជាក់ផងដែរថា សារាយ សក្ខណា បានបោះទុនរាប់ម៉ឹនដុល្លារដើម្បីបើកគ្លីនីកថែរក្សាសម្ជស្សនេះ ទៅថ្ងៃមុខនាងត្រូវចុះឡើងស្រុកខ្មែរនិងសហរដ្ឋអាមេរិក ដើម្បីមើលមុខរបររកស៊ីរបស់ខ្លួន ៕ អាលីណា

សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ថ្ងៃនេះ​!សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ថ្ងៃនេះ​!សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ថ្ងៃនេះ​!សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ថ្ងៃនេះ​!