Bosco Wong ព័ត៌មាន​ស្នេហា​លួចលាក់​វាយប្រហារ​ទៀតហើយ !

6 Videos


តារាសម្តែងប្រុសសង្ហាហុងកុងដ៏ល្បីឈ្មោះ Bosco Wong ត្រូវបានគេចោទប្រកាន់ថា លោកមានស្នេហាលួចលាក់នឹងអ្នកគ្រប់គ្រងកាស៊ីណូមួយកន្លែងដែលគេស្គាល់ឈ្មោះថា Twin ស្របពេលដែលពាក្យចចាមអារ៉ាមស្នេហារវាងលោក និង តារាម៉ូដែលជប៉ុនមិនទាន់ស្ងប់ស្ងាត់ទៅវិញផង ។

Bosco Wong ព័ត៌មាន​ស្នេហា​លួចលាក់​វាយប្រហារ​ទៀតហើយ !

ក្រោយពីអតីតមិត្តស្រី ៧ ឆ្នាំ តារាសម្តែងស្រី Myolie Wu រៀបការនឹងមិត្តប្រុសថ្មី លោក Bosco ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា លោកតាមរកស្នេហ៍ថ្មី ។ ក្រោយមក ព័ត៌មានស្នេហាថ្មីរវាងលោក និង តារាម៉ូដែលជប៉ុនបានផ្ទុះឡើង តែលោកក៏បានចេញមុខបកស្រាយថា ទំនាក់ទំនងលោកគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ ។ ថ្វីបើមានការបកស្រាយ មហាជនជាច្រើន នៅតែពុំទាន់ជឿជាក់នៅឡើយទេ ស្រាប់តែពេលនេះ មានព័ត៌មានស្នេហារបស់លោក Bosco មួយទៀតបានលេចឡើង ។

Bosco Wong ព័ត៌មាន​ស្នេហា​លួចលាក់​វាយប្រហារ​ទៀតហើយ !

អាស្រ័យហេតុនេះ លោក Bosco ក៏បានចេញមុខបដិសេធរាល់ព័ត៌មានទាក់ទិនទាំងអស់ភ្លាមៗ ផងដែរ ដោយបានបញ្ជាក់ថា លោកបានស្គាល់ប្រធានគ្រប់គ្រងកាស៊ីណូរូបនោះជាង ១០ ឆ្នាំហើយ ឯទំនាក់ទំនងវិញ នាងគឺប្អូនស្រីធម៌របស់លោក ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Bosco Wong ព័ត៌មាន​ស្នេហា​លួចលាក់​វាយប្រហារ​ទៀតហើយ !

Bosco Wong ព័ត៌មាន​ស្នេហា​លួចលាក់​វាយប្រហារ​ទៀតហើយ !