លក់​ម្ជូរ​ជាង ៣២ឆ្នាំ ឱ្យ​កូន​រៀន​ន​ចប់​បរិញ្ញាបត្រ​វិស្វករ​សំណង់​ស៊ីវិល

ស្ត្រី​ម្នាក់​បាន​ចំណាយ​ពេល ៣២ ឆ្នាំ ដើម្បី​លក់​ម្ជូរ​ចិញ្ចឹម​កូន​រហូត​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ។

 

អ្នកស្រី ម៉ៅ ដែល​ជា​អ្នក​លក់​ម្ជូរ​មាន​កូន ៣ នាក់ ស្រី ១ និង ប្រុស​២នាក់ បាន​ចំណាយ​ពេល​ជាង​១០ម៉ោង​ក្នុង​១​ថ្ងៃ ដើម្បី​លក់​ម្ជូរ​នៅ​ក្បែរ​របង​ កាច់​ជ្រុង​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ត​កំពង់ចាម ទល់មុខ​មហោស្រព​ខេត្ត​កំពង់ចាម។

 

លក់​ម្ជូរ​ជាង ៣២ឆ្នាំ ឱ្យ​កូន​រៀន​ន​ចប់​បរិញ្ញាបត្រ​វិស្វករ​សំណង់​ស៊ីវិល

 

ផ្ដើម​លក់​ម្ជូរ​ពី​ម៉ោង ៧ព្រឹក រហូត​ដល់​ម៉ោង ១០​យប់ អ្នកស្រី ម៉ៅ អាច​​រក​ប្រាក់​ចំណូល​ចន្លោះ​ពី​ ១០ម៉ឺន​ទៅ២០​ម៉ឺន​រៀល​ក្នុង​១ថ្ងៃ តាម​ថ្ងៃ​លក់​ដាច់ និង មិន​ដាច់។

 

“ខ្ញុំ​ជា​អ្នកស្រុក​ពារាំង ខេត្ត​ព្រៃវែង​ទេ​ក្មួយ ហើយ​ខ្ញុំ​មក​រស់នៅ​ខេត្ត​កំពង់ចាម​នេះ ​តាំងពី​ឆ្នាំ ១៩៨៤ មក​ម្ល៉េះ  ព្រោះ​ពីមុន​នោះ​ស្វាមី​ខ្ញុំ​ធ្វើជា​ទា​ហ៊ាន​ខេត្ត​នេះ។ ហើយ​ខ្ញុំ​មកដល់​ភ្លាម​ក៏​ចាប់​អាជីព​ជា​អ្នក​លក់​ម្ជួរ ​រហូតមកដល់​សព្វថ្ងៃ​នេះ។” អ្នកស្រី ម៉ៅ និយាយ។

 

ស្ត្រី​មេម៉ាយ ដែល​មាន​ម្ដាយ​ឈឺ​នៅ​លើ​កន្ទេល​បាន​បន្តថា “ខ្ញុំ​លក់​ម្ជូរ​តាំងពី​ក្រ​រហូតដល់​មាន ហើយ​ក្មួយ​អើយ! (សើច..)។ រាល់​មុខ​ម្ជូរ​ទាំង​អស់​ខ្ញុំ​យក​មក​ពី​ផ្សារ​បឹង​កុក មាន​ដូចជា ម្កាក់ ស្វាយ ខ្វិត កន្ទួត ចេក​ខ្ចី, ចេកទុំ សារី ម្នាស់ ក្រូច ត្របែក អំពិល​ខ្ចី ទំ​ពាង​បាយ​ជួ និង​មាន​ច្រើន មុខ​ទៀត។”

 

 

ស្ត្រី​អ្នក​លក់​ម្ជូរ​ដដែល​បាន​បន្ដថា ខ្ញុំ​លក់​បើ​គិត​ទៅ​ពីរ​ជំនាន់​ហើយ តាំងពី​ជំនាន់​ខ្ញុំ​នៅ​ក្មេង ឥឡូវ​រហូតដល់​កូនស្រី​ខ្ញុំ​បន្តវេន​លក់​ទៀត ។ ការ​ខិតខំ​តស៊ូ បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់ខ្ញុំ​រស់​ក្នុង​ភាព​ថ្លៃថ្នូរ និង​បាន​បញ្ជូន​កូនប្រុស​ទៅ​រៀន​រហូត​ចប់​បរិញ្ញាបត្រ ផ្នែក​វិស្វករ​សំណង់ នៅ​សាកលវិទ្យាល័យ ន័រតុន ។ តែ​ទោះជា​យ៉ាងណា ខ្ញុំ​តែងតែ​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​លក់​ដូរ ជាពិសេស​ទីកន្លែង​ត្រូវ​បាន​គេ​ដេញ និង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ អ្នកស្រី ម៉ៅ​ និយាយ។

 

លក់​ម្ជូរ​ជាង ៣២ឆ្នាំ ឱ្យ​កូន​រៀន​ន​ចប់​បរិញ្ញាបត្រ​វិស្វករ​សំណង់​ស៊ីវិល

 

អត្ថបទ៖ ឌឿន អ៊ី

ចង់ក្លាយ​ជា​អ្នក​កាសែត​មហាជន សូម​ទំនាក់ទំនង
[email protected]
P-099 588 880