ជម្លោះ​វៀត​ណាម​ និងឥណ្ឌូណេស៊ី ផ្អើល​​ខ្មែរ​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស-​ស្ត្រី​២​នាក់​មិនដឹង​ថា ត្រូវ​ជាអ្វីនឹងគ្នាទេ​​បាន​ផ្ទុះ​ជម្លោះ​បែកផ្សែង​​នៅ​ចំណុច​ផ្លូវ​បេតុង​​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២​ សង្កាត់​ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត បង្កឱ្យភ្ញាក់​ផ្អើល​​​កាលពី​វេលា​ម៉ោង​ជិត០៤​ទៀប​ភ្លឺ​ថ្ងៃ​ទី១៣ ​សីហា​ ២០១៦ ​ដែលគេ​ឃើញ​​ទាំង​២​នាក់​មានអាការៈស្រវឹងដូចគ្នា​​ ។

ប្រភពឱ្យ​ដឹងថា ​ខាងស្រី​គឺជា​​ជនជាតិ​វៀតណាម​ ឯ​ខាង​ប្រុសជា​ជនជាតិ​ឥណ្ឌូ​ណេស៊ី តែអត់ដឹង​ឈ្លោះ​គ្នា​រឿង​អ្វីនោះទេ ។ មិន​តែ​ប៉ុណ្ណោះ​ គូ​ជម្លោះ​ទាំង២​​បាន​​ចង្អុល​មុខ​អ្នកដំណើរ​ដែលឆ្លងកាត់ទីនោះ​។ ​​តែ​ទីបំផុត ជម្លោះនេះត្រូវបញ្ចប់​ដោយ​​ខាង​ប្រុស​​ស្រវឹង​ខ្លាំង​​ដេក​​ដួល​​កណ្តាលផ្លូវ​ ។ ​