​BIGBANG ​ទៅ​ជួប Fan ​នៅ Hawaii ​ខែ​១០​ខាង​មុខ​នេះ​ហើយ

ក្រុម​ចម្រៀង ​BIGBANG ​បាន​ប្រកាស​ថា​ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅ​ Hawaii ​នា​ថ្ងៃ​ទី​២២​ខែ​តុលា​ឆ្នាំ​២០១៦ ​ខាង​មុខ​ ក្នុង​ដំណើរ [V.I.P] tour ​របស់​ពួកគេ​នៅ​ចុង​ឆ្នាំ​នេះ។

 

​BIGBANG ​ទៅ​ជួប Fan ​នៅ Hawaii ​ខែ​១០​ខាង​មុខ​នេះ​ហើយ

 

ផលិត​កម្ម YG ​បាន​ធ្វើ​សេចក្ដី​ប្រកាស​ថា ​BIGBANG ​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ Fan ​នៅ​ Hawaii ​នា​ខែ​១០​ខាង​មុខ​នេះ ដោយ​មាន​ការ​ប្រគុំ​តន្ត្រី​ធំ​មួយ​ទៀត​ផង​។ ក្នុង​ឱកាស​នោះ​ដែរ ​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​មួយ​នេះ នឹង​មាន​កម្មវិធី​ប្លែក​ៗ​ជាមួយ​អ្នក​គាំទ្រ​របស់​ពួកគេ​នៅ​ទី​នោះ​តែ​ម្ដង។

 

មុន​នឹង​ធ្វើ​ដំណើរ​ទៅ Hawaii ​នោះ​ដែរ ​BIGBANG ​ក៏​មាន​កម្មវិធី​ទៅ​ Macau ​ដែរ ពោល​គឺ​នៅ​ថ្ងៃ​ទី​៣​និង​ទី​៤ ​ខែ​កញ្ញា ​បន្ទាប់​មក​ទៅ Taiwan ​ទៀត​នៅ​ថ្ងៃ​ទី​៨-១០​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ