កូរ៉េ​ខាង​ជើង​ ​មិន​ឲ្យ​កីឡាករ​ប្រើ​ Galaxy S7s ​​នៅ​អូឡាំពិក

អត្តពលិក​​របស់​កូរ៉េ​ខាង​ជើង​ទាំង​អស់ ​ដែល​ទៅ​ចូល​រួម​ប្រកួត​អូឡាំពិក​ ទីក្រុង​ Rio​ ប្រទេស​ប្រេស៊ីល​ មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ Galaxy S7s ដែល​ក្រុមហ៊ុន​ Samsung​ ផ្ដល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ។

 

កូរ៉េ​ខាង​ជើង​ ​មិន​ឲ្យ​កីឡាករ​ប្រើ​ Galaxy S7s ​​នៅ​អូឡាំពិក

Galaxy S7s សម្រាប់​ចែក​ជូន​កីឡាករ​អូឡាំពិក​ម្នាក់​១​គ្រឿង ដោយ​ឥតគិត​ថ្លៃ

 

ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០១៦ ​ក្រុមហ៊ុន​​ Samsung​ ​របស់​កូរ៉េខាងត្បូង​ ​​បាន​ចែក​ទូរស័ព្ទ​ដៃ​ Special Edition ​ឈ្មោះ​ថា Galaxy S7s ទៅ​ដល់​អត្តពលិក​ទាំង​អស់​​ម្នាក់​១​គ្រឿង​ចំនួន​ ១១​២០០​​នាក់។ ប៉ុន្តែ​បើ​តាម​ Raio Free Asia បាន​ឲ្យ​ដឹង​ថា ​អ្នកចាត់ការ​ក្រុម​កីឡាករ​កូរ៉េខាងជើង​ ​បាន​ដក​ហូត​ទូរស័ព្ទ​ទាំង​៣១​គ្រឿង​ពី​កីឡាករ​របស់​ខ្លួន​ទាំង​អស់ មិន​ឲ្យ​ពួកគេ​ប្រើ​ទេ ហើយ​គណៈកម្មការ​កីឡា​អូឡាំពិក ក៏​បាន​សាក​សួរ​រក​ទូរស័ព្ទ​នោះ​ដែរ ប៉ុន្តែ​នៅ​តែ​គ្មាន​ការ​ឆ្លើយ​តប​ថា​ទូរស័ព្ទ​ទាំង​នោះ​ បច្ចុប្បន្ន​នៅ​ទីណា។

 

កូរ៉េ​ខាង​ជើង​ ​មិន​ឲ្យ​កីឡាករ​ប្រើ​ Galaxy S7s ​​នៅ​អូឡាំពិក
កូរ៉េខាងជើង​ បាន​​ចូល​រួម​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​តាំង​ពី​ឆ្នាំ​​១៩៧២ ប៉ុន្តែ​ពួកគេ​ តែង​មាន​ច្បាប់​ទម្លាប់​តឹងរ៉ឹង​បំផុត​ខុស​ពី​អត្តពលិក​ប្រទេស​ដទៃៗ។ សម្រាប់​អូឡាំពិក​ទីក្រុង​ Rio 2016 នេះ​ កូរ៉េខាងជើង​ បាន​បញ្ជូន​អត្តពលិក​សរុប​ទៅ​ចំនួន​៣១​នាក់ ​ក្នុង​​៩​ប្រភេទ​កីឡា​ផ្សេង​គ្នា៕

 

កូរ៉េ​ខាង​ជើង​ ​មិន​ឲ្យ​កីឡាករ​ប្រើ​ Galaxy S7s ​​នៅ​អូឡាំពិក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thenextweb