អាមេរិក៖ ​យន្តហោះ​ខ្នាត​តូច​ចុះ​ចត​ខុស​បច្ចេក​ទេស​នៅ​រដ្ឋ ​Virginia ​បណ្តាល​ឲ្យ​មនុស្ស ​០៦​នាក់​ស្លាប់​

(អាមេរិក)៖ មនុស្ស ០៦នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បន្ទាប់ពីយន្តហោះខ្នាតតូចដែល ពួកគេជិះបានជួបគ្រោះថ្នាក់នៅព្រលានយន្តហោះ Shannon ក្នុងទីក្រុងFredericksburg រដ្ឋ Virginia ដោយសារតែការចុះចតខុសបច្ចេកទេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦។

អាមេរិក៖ ​យន្តហោះ​ខ្នាត​តូច​ចុះ​ចត​ខុស​បច្ចេក​ទេស​នៅ​រដ្ឋ ​Virginia ​បណ្តាល​ឲ្យ​មនុស្ស ​០៦​នាក់​ស្លាប់​
Emergency personnel investigate the scene of a plane crash near Shannon Airport, Friday, Aug. 12, 2016 in Fredericksburg, Va. Officials say at least two people were killed when a small plane crashed near the Fredericksburg airport. (Dave Ellis/The Free Lance-Star via AP)

ផ្នែកគ្រប់គ្រងការហោះហើរនៅក្នុងអាកាសយានដ្ឋានខាងលើនេះ បានបញ្ជាក់ថា យន្តហោះខាងលើនេះ បានព្យាយាមធ្វើការចុះចត ដាក់អ្នកដំណើរ និងត្រៀមហោះហើរឡើងវិញ ប៉ុន្តែនៅអំឡុងពេលកំពុង ធ្វើការចុះចតនោះ វាក៏បានភ្លាត់ចេញពីផ្លូវ រួចក៏ជួបគ្រោះថ្នាក់តែម្តង។ មន្ត្រីប៉ូលិសរដ្ឋ Virginia លោក Tyler បានអះអាងថា យន្តហោះហោះបានបុកជាមួយនឹងដើមឈើ រួចក៏ផ្ទុះឆេះឡើងតែម្តង បណ្តាលឲ្យ មនុស្សជិះនៅលើនោះទាំងអស់ ០៦នាក់បាត់បង់ជីវិត។

បច្ចុប្បន្នប៉ូលិស កំពុងតែធ្វើការពិនិត្យនៅហ្នឹងកន្លែងកើតហេតុ ដើម្បីរកមូលហេតុពិតប្រាកដនៃការធ្លាក់ ខណៈក្រុមជំនាញក៏កំពុងធ្វើការពិនិត្យរកអត្តសញ្ញាណសាកសពផងដែរ៕

ប្រភព ៖ freshnewsasia

  • អាមេរិក៖ ​យន្តហោះ​ខ្នាត​តូច​ចុះ​ចត​ខុស​បច្ចេក​ទេស​នៅ​រដ្ឋ ​Virginia ​បណ្តាល​ឲ្យ​មនុស្ស ​០៦​នាក់​ស្លាប់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: