ដេ​ន​នី ក្វាន់ បង្ហាញ​អារម្មណ៍​អន់ចិត្ត​ជាមួយ​គូស្នេហ៍​

6 Videos


តារាសម្តែងសិចស៊ី ដេនី ក្វាន់ ទើបតែបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីជាមួយនឹងការបើក ដំណើរការហាងពីរព្រមគ្នាគឺហាងផ្នែកសម្រស់និងហាងលក់គ្រឿងសង្ហារឹមដែលចាយទុនខ្ទង់ម៉ឺនដុល្លារមិនទាន់បានប៉ុន្មានផងនាងក៏បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយសារដែលបង្ហាញពីការអាក់អន់ចិត្តជាមួយគូស្នេហ៍ដែលបិទសិទ្ធិសេរីភាពនាងធ្វើឲ្យនាងធុញទ្រាន់ចង់សុំបែក ។

ដេ​ន​នី ក្វាន់ បង្ហាញ​អារម្មណ៍​អន់ចិត្ត​ជាមួយ​គូស្នេហ៍​

កាលពីមុននេះអ្វីដែលភ្ញាក់ផ្អើលគឺនាងបានបង្ហាញគ្រឿងពេជ្រមួយឈុតមានតម្លៃប្រមាណជាង ១០ ម៉ឺនដុល្លារដែលនាងអះអាងថាជាកាដូគូស្នេហ៍ដែលជាមន្ត្រីយោធាស្គាល់គ្នា២ឆ្នាំមកហើយផ្តល់ឲ្យតែក្រោយមកក៏បែរជាឃើញនាងបង្ហាញនូវសារនិយាយរៀបរាប់ពីការមិនចូលចិត្តនិងធុញទ្រាន់មិនចង់ ជួបមុខជាមួយទៅវិញ ។ នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់ ដេននី ក្វាន់ បានសរសេរថា៖ «ពេលគេពិបាកចិត្ត ខ្ញុំអាចជួយពន្យល់នឹងនិយាយណែនាំអោយគេឈប់ពិបាកចិត្ត… ចុះពេលនេះខ្ញុំពិបាកចិត្តហេតុអ្វីខ្ញុំមិនអាចពន្យល់ខ្លួនឯងអោយឈប់ពិបាកចិត្តចឹង?»

ដេ​ន​នី ក្វាន់ បង្ហាញ​អារម្មណ៍​អន់ចិត្ត​ជាមួយ​គូស្នេហ៍​

ជាមួយគ្នានោះដែរសារមួយដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងថានាងមានការអាក់អន់ចិត្តជាមួយគូស្នេហ៍គឺនាងបានសរសេរថា៖ «ខ្ញុំចង់សម្រាក ខ្ញុំធុញនិងហត់ណាស់ ខ្ញុំមិនចង់ឈ្លោះ ហើយក៏មិនចង់មាន បញ្ហាដែរ ខ្ញុំគិតថា យើងគួរតែផ្អាកទំនាក់ទំនងជាមួយគ្នា មួយរយៈសិនទៅ រឺក៏មិនបាច់ជួបមុខគ្នារហូតក៏ ល្អ ដែរ…ខ្ញុំមិនចូលចិត្តមនុស្សណា រអ៊ូច្រើន រឺគំនាបអ្វីមកលើខ្ញុំនោះទេ…ខ្ញុំជាមនុស្សមិនមែនជាសត្វ នៅក្នុងទ្រុងដែលនៅក្រោម ការគ្រប់គ្រងរបស់អ្នកនោះទេ ខ្ញុំត្រូវការ សេរីភាពរបស់ខ្ញុំដែរ ចឹងហើយ បើអ្នកទទួលយក មិនបានគិតតាមនឹងទៅ ព្រោះខ្ញុំហត់នឹងស្តាប់ពាក្យ ច្រំដែលៗរបស់អ្នកណាស់»

ដេ​ន​នី ក្វាន់ បង្ហាញ​អារម្មណ៍​អន់ចិត្ត​ជាមួយ​គូស្នេហ៍​

បើទោះជា តារាស្រីរូបនេះបាន បង្ហាញសារបែបនេះក្តី ប៉ុន្តែនាងមិនបានបញ្ជាក់ច្បាស់ទេថា គូស្នេហ៍របស់ នាងមានគំនាបអ្វីខ្លះ មកលើនាង រហូតធ្វើអោយនាងផ្ទុះកំហឹង ទ្រាំមិនបានបែបនេះ ? ។ កន្លងទៅ ដេននី ក្វាន់ បានបើក សម្ពោធហាងដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅនេះ នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ក្រោមវត្តមានភ្ញៀវប្រមាណជិត ២០០ នាក់ ។

ដេ​ន​នី ក្វាន់ បង្ហាញ​អារម្មណ៍​អន់ចិត្ត​ជាមួយ​គូស្នេហ៍​

ដេននី ក្វាន់ ជាតារាសម្តែងម្នាក់ល្បីឈ្មោះតាមរយៈរឿងអាស្រូវស្លៀកពាក់សិចស៊ី បែបនារីអឺរ៉ុប ជារឿយៗនាងតែងតែបង្ហាញបញ្ចេញឲ្យឃើញដើមទ្រូងសិចស៊ីយ៉ាងព្រហើនរបស់នាងធ្វើឲ្យប្រុសៗចាប់ចិត្តដិតអារម្មណ៍ជាខ្លាំង ។ ក្រោយពីមានការណែនាំពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើការស្លៀក ពាក់ឲ្យសក្តិសមជានារីខ្មែរនាងក៏បានបន្ទន់ឥរិយាបទមក វិញច្រើនផងដែរ ។ ពេលនេះ ដេននី ក្វាន់ កំពុងថតបទចម្រៀង MV ជាបទ Original Song របស់លោក សានផានិត ក្នុងនោះមានបទផ្កាយព្រះអង្គារនិងបទគ្មានសិទ្ធិ ៕ ដេវីត

ដេ​ន​នី ក្វាន់ បង្ហាញ​អារម្មណ៍​អន់ចិត្ត​ជាមួយ​គូស្នេហ៍​