ទីបំផុត ! ​សំ​ ប៉ូ​លី​ដា​ ទម្លាយ​​រឿង​ពិត​ប្រាកដ​ហើយ

រាជធានីភ្នំពេញ ៖ មិន​ទាន់​ទាំង​បាត់​ធុំក្លិន​ពាក្យ​បដិសេធន៍​ថា​ ប្តី​មិន​បាន​ប្រើ​អំពើ​ហិង្សា​វាយ​មក​លើ​ខ្លួន​ផង ​អ្នក​នាង​សំ ​ប៉ូ​លី​ដា​តារា​ចម្រៀង​​បែប​កំប្លែង សម្តី​បាន​ ស្រាប់​តែ​​សុខចិត្ត​ចេញ​មុខ​បកស្រាយ​ទទួលស្គាល់​ថា​ ប្តី​របស់​អ្នក​នាង​ គឺជា​ជន​ដៃដល់​​ដ៏​កាច​សាហាវ​ម្នាក់ ហ៊ាន​ប្រើ​កម្លាំងបាយ​វាយ​មក​លើ​​​ខ្លួន​ឥត​ត្រា​ប្រណី​ ។ ផ្អើល​រឿង​សំ​ប៉ូ លី​ដា បាក់ជើង ម្តង​ថា​គ្រោះថ្នាក់​ចរាចរណ៍ ម្តង​ថា​ប្តី​វាយ ម្តង​ថា​ដួល​ចៃដន្យ

​ការ​ទម្លាយ​រឿង​នេះ​ឡើង​ ស្រប​ពេល​ដែល​មុន​នេះ ​នាង​ខំ​ការពារ​ប្តី​ខ្លួន ​ដោយ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ផ្សាយ​ព័​ត៌​មាន​ឡើយ​ ។​ យ៉ាង​ណា​ គេ​ស្មាន​មិន​ដល់​ឡើយ​សុខ​ៗ ​សំ ​ប៉ូ​លី​ដា ​សារភាព​ទទួលស្គាល់​ការ​ពិត​ថា ​ប្តី​នាង​​បាន​វាយ​​​ឱ្យរ​បួស​ពេញខ្លួន ​ស្ទើរតែ​អស់​ជីវិត​ទៅហើយ ​។

​អ្វី​ដែល​បាន​បកស្រាយ​ នាង​ថែម​ទាំង​ថា ​ប្តី​រូប​នោះ​វាយ​​នាង​មិនមែន​មួយ​ដង​ ពីរ​​ដង​ឡើយ ​ពោល​ចង់​មួយ​លាន​ដងទៅ​ហើយ ​ក្នុង​នោះ​ មួយ​អាទិត្យ​វាយ​នាង​ប្រាំ​ថ្ងៃ​បាត់​ទៅ​ហើយ​ ឱ្យ​​តែ​ចាញ់​អាប៉ោង​ ឬ​មាន​ស្រី​ ។​

នាង​​សំ​ ប៉ូ​លី​ដា ​ថែម​ទាំង​​ធ្លាប់​ប្តឹង​ប៉ូ​លិស​​នៅ​ក្រុង​តា​ខ្មៅ​ឱ្យ​​ជួយ​នាង ​តែ​បាន​ត្រឹម​មក​កត់​កំណត់ហេតុ​ និង​សួរនាំ​ ក៏​​បាត់​ឈឹង​គ្មាន​ចំណាត់ការ​អ្វី​ទាំងអស់​ ។

​តារា​ដែល​ពេល​នេះ​​កំពុង​ដេក​សម្រាក​ព្យាបាល​ជើង ​និង​ដងខ្លួន​ដើរ​មិន​រួច​​នៅ​នឹង​កន្លែង​រាប់​ខែ​ទៀត​ដែរ​នោះ​ បាន​សំណូមពរ​ឱ្យ​
​ស​ម្តេច​​កត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន ជួយ​​នាង​ផង ​ដើម្បី​យកប្តី​នោះ​ទៅ​​ណែនាំ​អប់រំ​ ។

​ទោះ​យ៉ាងណា​ក្តី​ សម្រាប់​មហាជន​បាន​​សម្តែង​ការ​អាណិត​ដល់​តារា​ធ្លាប់​ល្បីឈ្មោះ​រូប​នេះ ​ទោះជា​ផ្ទៃក្នុង​នៃ​គ្រួសារ​គាត់​បែប​ណា​ទុក​ឱ្យ​​ច្បាប់​ដោះស្រាយ​ ហើយ​គួរតែ​ជួយ​ឧបត្ថម្ភ​គាត់​ឱ្យ​​ប្រសើរ​បន្តិច​ ព្រោះ​ពេល​នេះ​គាត់​អត់​ណាស់ ​កូន​បី​បួន​ និង​កូនខ្ចី​ទៀត ​មាន​​តែ​នាំ​គ្នា​លើកទឹកចិត្ត​ ។​

ដូចនេះ ​ស្រប​ពេល​សិ​ល្ប​ករ​មួយ​ចំនួន​ មាន​ទឹកចិត្ត​ជួយ​គាត់ហើយ​ គួរតែ​សិល្បករ​ផ្សេង​ទៀត​​ជួយ​បន្ត​ទៀត ​ដើម្បី​សម្រួលការ​ខ្វះ​ខាត ​ដែល​គាត់​ត្រូវ​វះកាត់​ជើង​ នៅ​ពេល​ខាង​មុខ​ ​នៅ​ពេល​ណា​ជាតិ​ស្ករ​ចុះ​ ព្រោះ​គាត់មានជំងឺ​ទឹកនោមផ្អែម​ ​សូ​ម្បី​សាមីខ្លួន​ក៏​មិន​បាន​ចាប់អារម្មណ៍​ដែរ​ ។

​ក្នុង​វី​ដេ​អូ​បង្ហោះ​នោះ​ សំ ​ប៉ូ​លី​ដា​ ហាក់​ភ្លឹក​ៗ​ម្តង​និយាយ​ ម្តង​មិន​និយាយ​ ហាក់​ខ្លាច​ៗ​​ដែ​ល​មើលទៅ​នាង​ស្លុត​នឹង​​សភាព​ពិត​ ជាក់​ស្តែង​​ចង់​បាក់ស្បាត​តែ​ម្តង ​។ ​អ្វី​ដែល​នាង​ធ្វើ​ឱ្យ​​គេ​ចាប់អារម្មណ៍ ​គឺ​នាង​ហាក់​មិន​​ដាច់​ចិត្ត​បែក​ពី​ប្តី​សោះ​ ដើម្បី​តែ​ភាព​អាណិត​កូន​ មិន​ចង់​មេម៉ាយ​ ដែល​នេះ​ជា​ចំណង​មួយ​ មិន​ងាយ​ដាច់​ ទ្រាំ​ទាំង​ឈឺ​កាយ​ និង​ចិត្ត ​។

​យើង​នៅ​មិន​ទាន់​បានការ​សុំ​ការ​បំភ្លឺ​ពី​ស្វាមី​សំ​ ប៉ូ​លី​ដា​ នៅឡើយ​ទេ​ ជុំវិញ​ការ​លើក​ឡើង​នេះ​ ដោយ​លោក​នឹង​បកស្រាយ​ជា​បន្ត​ទៀត​ ចំពោះ​រឿង​កក្រើក​នេះ​ ។​ សំ ប៉ូ​លី​ដា​ បាន​រៀប​ការ​ជាមួយ​លោក​ស្វាយ​ ស៊ី​សុ​ថា​ ហៅ​ខ្យាដំរី ​កាលពី​ថ្ងៃ​ទី​១២ មិថុនា ​២០១២ ។​