​គោលដៅ​ធំ​បំផុត​របស់​គជប​ថ្មី គឺ​ធានា​មិន​ឲ្យ​មាន​ជម្លោះ​ក្រោយ​ការបោះឆ្នោត​ និពន្ធដោយ : ថ្មីៗ       August-13-2016, 11:52 am         68

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​គោលដៅ​ធំ​បំផុត​របស់​គជប​ថ្មី គឺ​ធានា​មិន​ឲ្យ​មាន​ជម្លោះ​ក្រោយ​ការបោះឆ្នោត​​ការរៀបចំ​ការបោះឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​គ្រប់​គណបក្សនយោបាយ រួមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ អាច​ទទួលយក​លទ្ធផល ដោយ​ពេញចិត្ត គឺជា​គោលដៅ​ធំ​បំផុត របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គជប​)​។ អ្នកជំនាញការ​បោះឆ្នោត​នៅ​កម្ពុជា មាន​នំ​នុ​ក​ចិត្ត​លើ គជប​ថ្មី ថា​នឹង​អាច​ផ្តល់​តម្លាភាព​និង​យុត្តិធម៌ ដល់​គណបក្សនយោបាយ​ទាំងអស់ សម្រាប់​ការបោះឆ្នោត​នា​អាណត្តិ​ក្រោយ​។

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប បាន​រម្លឹក​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រា​ថា រាល់​អាណត្តិ​កន្លងមក កម្ពុជា តែងមាន​វិបត្តិ​នយោបាយ ក្រោយ​ប្រកាស​លទ្ធផល​បោះឆ្នោត ដូចជា​ការមិន​ចូល​សភា​របស់​ភាគី​ម្ខាង និង​ការធ្វើ​បាតុកម្ម​តវ៉ា​ជាដើម​។ លោក បន្តថា ក្តី​ប្រាថ្នា​របស់ គជប រួមទាំង​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ មិនមែន​ចង់ឃើញ អ្នកឈ្នះ​និង​អ្នកចាញ់ ឈ្លោះ​គ្នា ដោយសារតែ​លទ្ធផល​បោះឆ្នោត​នោះទេ​។

​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ជួប​បទពិសោធ​ជូរចត់​បែបនេះ លោក ស៊ិ​ក ប៊ុន​ហុក បាន​ប្តេជ្ញា​ថា គជប​ថ្មី ដែល​លោក​កំពុងតែ​ដឹកនាំ នឹង​បន្ត​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព ដើម្បី​ឲ្យ​ការបោះឆ្នោត ទទួលផល​ល្អប្រសើរ ដែលជា​ផលប្រយោជន៍​របស់​ប្រទេសជាតិ​ទាំងមូល​។ លោក បញ្ជាក់ថា  ការជួយជ្រោមជ្រែង​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ការរួមចំណែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ចំណុច​ដ៏​សំខាន់ ដែល​មិនអាច​ខ្វះ​បាន​។

​ប្រធាន​គជប​រូបនេះ បាន​សង្កត់ធ្ងន់ៗ​ថា​៖«​ការរៀបចំ​បោះឆ្នោត ដែល​អាចធ្វើ​ឲ្យ​គ្រប់ភាគី ក៏ដូចជា​គ្រប់​អ្នកបោះឆ្នោត អាច​ទទួលយកបាន​នូវ​លទ្ធផល​បោះឆ្នោត គឺជា​គោលដៅ​មួយ​ធំ​ណាស់ របស់​គជប​។ [……….] យើង​មិន​ចង់ឃើញ ក្រោយ​ការបោះឆ្នោត​នីមួយៗ មាន​វិបត្តិ​នយោបាយ មិន​ចូល​សភា ឬ​មាន​បាតុកម្ម នោះទេ​។ វា មិនមែនជា​បំណងប្រាថ្នា​របស់​ប្រជារាស្ត្រ​ខ្មែរ ឡើយ​»​។

​ការ​ថ្លែង​របស់លោក ស៊ិ​ក ប៊ុន​ហុក ខាងលើ ធ្វើឡើង បន្ទាប់ពី​បញ្ចប់​វគ្គ​វ​ណ្តុះ​បណ្តាល​ដល់​អ្នកសារព័ត៌មាន​ជាង​១០០​នាក់ ស្តីពី «​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​» ដែល​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេរ​បាសាក់​២ នា​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦​។​

​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និក​ហ្វិ​ក មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​គជប​ថ្មី​។ លោក សង្កេតឃើញថា ក្នុង​រយៈពេល​ជាង​១​ឆ្នាំ កន្លងមកនេះ សមាជិក​គជប​ថ្មី​ទាំង​៩​រូប បាន​តាំងចិត្ត​ខ្ពស់ និង​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការ​បំពេញ​កិច្ចការងារ​បោះឆ្នោត​។

​ដោយសារតែ​មើលឃើញ​ចំណុច​វិជ្ជមាន​ទាំងនេះហើយ អ្នកជំនាញ​ការបោះឆ្នោត​រូបនេះ បាន​ផ្ញើ​ក្តី​ជឿជាក់​ទៅលើ​គជប​ថ្មី ថា​នឹង​អាចធ្វើ​ឲ្យ​គ្រប់​គណបក្សនយោបាយ រួមទាំង​ប្រជាពលរដ្ឋ​អាច​ទទួលយក​លទ្ធផល​បោះឆ្នោត ដូច​ការអះអាង​របស់​លោក ស៊ិ​ក ប៊ុន​ហុក​។ លោក យល់ថា រាល់​អាណត្តិ​កន្លងមក ជម្លោះ​នយោបាយ បានកើត​ឡើង ដោយសារតែ​គជប​ចាស់ ស្ថិតនៅក្រោម​សម្ពោធ​របស់​អ្នកនយោបាយ ហើយ​មិនអាច​ធ្វើការ​ងារ​របស់​ខ្លួន ដោយ​ឯករាជ្យ​។

​លោក សំ គ​ន្ធា​មី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលឃើញថា គជប​ថ្មី​ហ្នឹង ធ្វើការ​បានល្អ និង​អាច​ទុកចិត្តបាន​។ បើ​គណបក្ស​ណា​មិន​ពេញ​ចិត្តនឹង​លទ្ធផល រក​ភស្តុតាង ហើយ​ប្តឹងទៅ​។ រឿង​មិន​ទទួលយក​លទ្ធផល​គឺជា​រឿង​របស់​បក្ស សំខាន់  គឺ​គជប​ថ្មី​ត្រូវ​ធ្វើការ​ឲ្យ​បាន​ត្រឹមត្រូវ ប្រជាពលរដ្ឋ ប្រាកដជា​ជឿជាក់ និង​ពេញចិត្ត​»៕