ធ្លាប់​ថត​រូប​ជាមួយ​ Phelps ​៨​ឆ្នាំ​មុន ឥឡូវ​​ក្មេង​ម្នាក់​នេះ​ឡើង​ដល់​វគ្គ​ដណ្ដើម​មេដាយ​មាស

កាលពីឆ្នាំ២០០៨ ក្មេងប្រុសម្នាក់ឈ្មោះ Joseph Schooling បានជួបជាមួយកំពូលអ្នកហែលទឹកអាមេរិក Michael Phelps និង ថតរូបជាមួយគ្នាទៀតផង។ ប៉ុន្តែ ព្រឹត្តិការណ៍អូឡាំពិក រីយ៉ូ ឆ្នាំ២០១៦ នេះ ក្មេងប្រុសជនជាតិសឹង្ហបុរីដដែលបានស្ថិតក្នុងអាងទឹកតែមួយប្រកួតប្រជែងជាមួយនិមិត្តរូបរបស់ខ្លួនទៅវិញ។

ដោយឡែក នៅព្រឹកថ្ងៃសុក្រ ទី១២ ខែសីហា នេះ Schooling ទទួលបានជ័យជម្នះលើវិញ្ញាសាហែលមេអំបៅ១០០ម៉ែត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយប្រើថិរវេលា ៥០ចុច៨៣ និង ឡើងទៅដណ្ដើមមេដាយមាសនៅថ្ងៃសៅរ៍ ស្អែក។

ប្រិយមិត្តរបស់ Michael Phelps រូបនេះអះអាងថា គេពិតជារីករាយខ្លាំងណាស់ចំពោះលទ្ធផលព្រឹកនេះ ប៉ុន្តែ អ្វីគេចង់បានបំផុតនោះ គឺ ថិរវេលាក្រោម៥១វិនាទី ហើយឥឡូវនេះគេធ្វើបានពិតមែន៕

ប្រភព៖ keiladaily


Related Posts