ព្រះ​ខ័នរាជ​ស្វាយរៀង​ សងសឹក​​ទ័ព​បាន​អត់​រសៀល​នេះ

ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង​នឹង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក​ក្រុម​ម្ចាស់​ផ្ទះ​ក្រសួងការពារជាតិ​នៅ​រសៀល​ម៉ោង​៣:៣០​នាទី​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។​

 

ព្រះ​ខ័នរាជ​ស្វាយរៀង​ សងសឹក​​ទ័ព​បាន​អត់​រសៀល​នេះក្រុម​ក្រសួងការពារជាតិ

 

កាល​ពី​ជំនួប​ជើង​ទី១​គឺ​ក្រុម​ក្រសួងការពារជាតិ​យក​ឈ្នះ​ដោយ​លទ្ធផល​​៥-១​ នៅ​ឯ​កីឡដ្ឋាន​​ស្វាយរៀង ចុះ​រសៀល​នេះ​វិញ ​តើ​នឹង​មាន​អ្វី​ប្លែក​កើត​ឡើង?​ ចំពោះ​លទ្ធផល​ប៉ះ​គ្នា​៣​ប្រកួត​ចុង​ក្រោយ​គិត​ទាំង​លីគ​កំពូល​និង​ Hun Sen Cup ​រវាង​ក្រុម​ទាំង​ពីរ​គឺ​ស្វាយរៀង​ ១-១ ការពារជាតិ​ ស្វាយរៀង​ ១-៥​ ការពារជាតិ​ ស្វាយរៀង​ ០-១​ ការពារ​ជាតិ។

 

«គ្រប់​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់​របស់​ទ័ព​ត្រូវ​តែ​ឈ្នះ​ដើម្បី​មានឱកាស​ដណ្ដើម​ពាន់​លីគ​កំពូល​កម្ពុជា​២០១៦​នេះ​»សម្ដី​លោក​គ្រូ​ទេព​ ឡុងរចនា។

 

«ការ​ប្រកួត​គ្នា​ជើង​ទី២​នេះ​ក្រុម​ទ័ព​នឹង​ពិបាក​យក​ជ័យជម្នះ​លើ​ក្រុម​ខ្ញុំ​ណាស់​ ដោយ​ខ្ញុំ​និង​ប្រើ​ទម្រង់​លេង​ថ្មី​ដើម្បី​ត្រៀម​សងសឹក​ជា​វិញ»សម្ដី​លោក​ សំ វ៉ាន់ដេត។​

 

ព្រះ​ខ័នរាជ​ស្វាយរៀង​ សងសឹក​​ទ័ព​បាន​អត់​រសៀល​នេះក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង

 

សម្រាប់​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​បញ្ហា​កីឡាករ​របួស​ដូច​គ្នា​ចំពោះ​ក្រុម​ក្រសួងការពារជាតិ​ត្រូវ​អវត្តមាន​កីឡាករ​២រូប​គឺ​ ភួង​ សុខសាណា​និង​ទូច​ រូម៉ាដែល​កំពុង​សម្រាក​ព្យបាល​នៅ​ប្រទេស​វៀតណាម។ ចំណែក​ឯ​ក្រុម​ស្វាយរៀង​វិញ​ក៏​អវត្តមាន​កីឡាករ​ឆ្នើម​ ប្រាក់​ មុន្នីឧត្តម ​ផង​ដែរ។

 
ក្រៅ​ពី​ក្រុម​ក្រសួងការពារជាតិ​និង​ព្រះខ័នរាជស្វាយរៀង​ក៏​មាន​២គូ​ផ្សេង​ទៀត​ផង​ដែរ៖

ក្រុម

ប្រកួត

ក្រុម

កីឡដ្ឋាន

ម៉ោង

ក្រសួងការពារជាតិ

Vs

ព្រះខ័នរាជស្វាយរៀង

កីឡដ្ឋាន​ស្តាតចាស់

.៣០​ នាទី​ល្ងាច

ណាហ្គាវើល

Vs

មជ្ឈមណ្ឌលកំចាត់មីន

កីឡដ្ឋានជាតិ

.៣០​ នាទី​ល្ងាច

ខេមបូឌានថាយហ្គឺ

Vs

អគ្គស្នងការនគរបាលជាតិ

កីឡដ្ឋានជាតិ

.០០​ នាទី​ល្ងាច


 

អត្ថបទ៖ នួន​ ស៊ីណា​​