ស្នាម​សាក់​ អាច​បញ្ជា​ទូរស័ព្ទ ​ឬ​កុំព្យូទ័រ​បាន

វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts ឬ​ហៅ​កាត់​ថា MIT ​​បាន​សហការ​គ្នា​ជាមួយ​ Microsoft ​បង្កើត​ Touch Interface ថ្មី​មួយ​​ឈ្មោះ​ថា “DuoSkin” ​​ដែល​អនុញ្ញាត​ឲ្យ​​ស្នាម​សាក់​ ​អាច​ភ្ជាប់​ទំនាក់ទំនង ឬ​បញ្ជា​ទូរស័ព្ទ​ដៃ​វ៉ៃ​ឆ្លាត ​និង​កុំព្យូទ័រ​បាន។

 

ស្នាម​សាក់​ អាច​បញ្ជា​ទូរស័ព្ទ ​ឬ​កុំព្យូទ័រ​បាន

 

ស្នាម​សាក់​ DuoSkin ​មិន​ត្រឹម​តែ​អាច​ភ្ជាប់​ទំនាក់ទំនង​ ឬ​បញ្ជា​ទូរស័ព្ទ និង​កុំព្យូទ័រ​ប៉ុណ្ណោះ​ទេ ពោល​គឺ​វា​ថែម​ទាំង​​អាច​បញ្ជូន​ទិន្នន័យ​​តាម​រយៈ​ NFC ​ថែម​ទៀត។ អ្នកស្រី​ Cindy Hsin-Liu Kao ​សាស្ត្រាចារ្យ​​នៃ​វិទ្យាស្ថាន​ MIT ​បាន​លើក​ឡើង​ថា ​ស្នាម​សាក់​នេះ​មើល​ទៅ​មិន​ទាន់​សម័យ​ទេ ប៉ុន្តែ​​វា​អាច​លុប​ផ្លាស់ប្ដូរ​បាន​គ្រប់​ពេល។

 

ស្នាម​សាក់ DuoSkin ​​មាន​៣​ប្រភេទ​គឺ Input Class ​អាច​​ចុច​បញ្ជា​​ឧបករណ៍​បាន, Output Class ​អាច​ប្ដូរ​ពណ៌​លើ​ស្បែក​អាស្រ័យ​លើ​សីតុណ្ហភាព​ក្នុង​ខ្លួន និង​ Communication ​អាច​ឲ្យ​អ្នក​បញ្ជា​ផ្ទេរ​ទិន្នន័យ​បាន៕

 

ស្នាម​សាក់​ អាច​បញ្ជា​ទូរស័ព្ទ ​ឬ​កុំព្យូទ័រ​បាន

 

ស្នាម​សាក់​ អាច​បញ្ជា​ទូរស័ព្ទ ​ឬ​កុំព្យូទ័រ​បាន

 

DuoSkin:Functional, stylish on-skin user interfaces from MIT Media Lab on Vimeo.

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thenextweb