ញាច់សាច់! អារ.កខ្លួន​ឯង​​​ទាំង​ថ្ងៃ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណី​អារ.ក​ខ្លួនឯង​ប៉ងធ្វើអត្តឃាត​​មួួយ​ តែមិនបានសម្រេច ព្រោះត្រូវ​អ្នក​​ជិត​ខាង​ឃើញ​​នាំគ្នា​ជួយទាន់ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង១២​ថ្ងៃត្រង់ថ្ងៃទី​១៣ សីហា ២០១៦​ នេះ ស្ថិតនៅចំណុចផ្ទះ​បន្ទប់​ជួល​លេខ​០១​ ក្រុម​១៧​ ភូមិប្ញ​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ស៊ី​ញ ​ជ្រេ​ក​ អាយុ​២៥​ឆ្នាំ ស្នាក់នៅផ្ទះ​ជួលក្នុងភូមិកើតហេតុខាងលើ ។ ទោះបីជាយ៉ាងណា ជំហាន​ដំបូង​ ​គេមិនទាន់ដឹងច្បាស់ពីមូលហេតុនោះទេ តែ​ជនរងគ្រោះ​ត្រូវគេដឹង​ថា ជាមនុស្សញៀនថ្នាំម្នាក់ ។