បុរស​ម្នាក់​ឈ្លោះ​ជាមួយ​ប្រពន្ធ ទៅ​ដេក​លើផ្លូវ​រទេះភ្លើង ហើយ​ត្រូវ​កិន​ស្លាប់​យ៉ាង​វេទនា​

ភ្នំពេញ៖ បុរសម្នាក់ទាស់សំដីជាមួយប្រពន្ធបានដើរចេញពីផ្ទះបាត់ លុះនៅវេលាម៉ោង១១ និង១០នាទីយប់ថ្ងែទី១២ ខែសីហា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានប្រទះឃើញដេកស្លាប់នៅលើផ្លូវរទេះភ្លើង ដែលគេសង្ស័យថាបុរសរូបនោះទៅដេកលើផ្លូវរទេះភ្លើង ហើយរទេះភ្លើងកិនស្លាប់ ហេតុការណ៍នេះកើតតឡើងនៅចំំណុចភូមិ ភ្លើងឆេះរទេះលិច សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាធធានីភ្នំពេញ។

KA-13-08-2016-01

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ប៉ាត សាត្យា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករលើកកាតុងនៅតាម រោងចក្រ។ បច្ចប្បន្នស្នាក់នៅផ្ទះជួល ភូមិភ្លើងឆេះរទេះខាងលិច។ តាមការរៀបរាប់ពីអ្នកជិតខាងឲ្យដឹងថា នៅពេលល្ងាចជនរងគ្រោះមានការទាស់គ្នាជាមួយប្រពន្ធ ហើយក៏ដើរចេញពីផ្ទះបាត់។ លុះវេលាម៉ោង១១ និង១០នាទីយប់ អ្នកជិតខាងក៏បានប្រទះ ឃើញដេកស្លាប់នៅលើកំណល់ផ្លូវរទេះភ្លើង តាមការសនិ្នដ្ឋានរបស់ នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ គឺស្លាប់ដោយសាររទេះភ្លើងកិន។ បច្ចប្បន្នសាកសពត្រូវបានប្រគល់ឲ្យទៅបងប្អូនទទួលយកធ្វើបុណហើយ៕

KA-13-08-2016-03

 

KA-13-08-2016-02