ស្ត្រី​មាន​ផ្ទៃពោះ​ណាខ្លះ​ដែល​ងាយ​កើតកូន​បន្ទាន់​?

ស្ត្រី​មាន​ផ្ទៃពោះ​ណាខ្លះ​ដែល​ងាយ​កើតកូន​បន្ទាន់​?

​ការ​កើត​កូន​បន្ទាន់​នេះ​មានន័យ​ថា​នៅ​មិនទាន់​ដល់​ថ្ងៃ​ដែល​សម្រាល​នោះទេ អ្នក​បែរ​ជា​ឈឺពោះ​ហើយ​បែក​ទឹកភ្លោះ​មុន​ទៅវិញ ដែល​ពិបាក​ក្នុង​ការបញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។ ដូចនេះ​តើ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ណាខ្លះ​ដែល​ងាយ​មាន​អា​ការៈកើត​បន្ទាន់​នេះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នក​ធ្លាប់​សម្រាលកូន​ច្រើនដង នោះ​អ្នកនឹង​អាច​មាន​អា​ការៈនេះ ដោយសារ​តែ​ស្បូន​អ្នក​ងាយ​បើក​ធំ​។ ម្យ៉ាងទៀត​បើ​កូន​ទី​១​អ្នកមាន​អា​ការៈកើត​បន្ទាន់​នេះ នោះ​កូន​ទី​២​អ្នក​ក៏​អាច​មាន​អាការៈ​នេះ​ដូច​គ្នា ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ទើបបាន​។​
  2. ​ប្រសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ ហើយ​ធ្លាប់​ទទួល​ការព្យាបាល​ផ្សេងៗ នោះ​អ្នក​ក៏​ងាយ​មាន​អា​ការៈកើត​បន្ទាន់ ដោយ​មិន​ដឹង​ខ្លួន​នេះដែរ ដូចនេះ​អ្នក​ត្រូវតែ​ប្រយ័ត្ន​។​
  3. ​ប្រសិន​ជា​ទារក​ក្នុង​ផ្ទៃ​លូតលាស់​យឺត​ដែល​មាន​ទម្ងន់​ស្រាល​ក៏​អាច​ធ្វើឲ្យ​គេ​ឆាប់​កើត​ចេញ​មក​ដែរ ដោយ​មិន​ទាន់​ដល់​ថ្ងៃ​ផង គេ​អាច​ចេញ​មក​មុន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។