ហួសចិត្ត! អ្នកយកព័ត៌មានម្នាក់ រកការរិះគន់យ៉ាងខ្លាំង សម្ភាសន៍ ជនរងគ្រោះ រហូតដល់ស្លាប់… (មានវីដេអូ)

អែលសាល់វ៉ាឌ័រ៖ ហេតុការណ៍រន្ធត់មួយ បានកើតឡើងទៅលើបុរសម្នាក់ ត្រូវរថយន្តបុកពេញទំហឹង ដេកដួលនៅនឹងដី ធ្វើឲ្យគ្រប់គ្នាអាណិតអាសូរ លើរូបគាត់ជាខ្លាំង ខណៈអ្នកយកព័ត៌មាន របស់ស្ថានីយ៍ទូរទស្សន៍ បែរជាព្រងើយកន្តើយចំពោះជនរងគ្រោះ មិនខំស្វះស្វែងជួយទេ បែរជាមកសម្ភាសន៍គ្នា ផ្សាយបន្តផ្ទាល់ រហូតដល់ថ្នាក់ជនរងគ្រោះស្លាប់ បាត់បង់ជីវិត ជាហេតុធ្វើឲ្យមហាជនជាច្រើន ខឹងសម្បារ សម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះទង្វើមួយនេះផងដែរ។

នេះបើយោងទៅតាម ប្រភពបានឲ្យដឹងថា បុរសរងគ្រោះ មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានរថយន្តដឹកទំនិញមួយគ្រឿង បើកបុកពេញទំហឹង ដេកដួលនៅនឹងដី សល់តែដង្ហើមចង្រិត ជាមួយនឹងការឈឺចាប់យ៉ាងខ្លាំង ដែលហេតុការណ៍នេះ កើតឡើងក្នុងតំបន់មួយកន្លែង នៃប្រទេស អែលសាល់វ៉ាឌ័រ ។

ក្រោយមកអ្នកយកព័ត៌មាន ស្រីម្នាក់ដែលបានមកពី ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ TVO Noticias បានមកដល់កន្លែងកើតហេតុ។ ផ្ទុយទៅវិញ ខណៈឃើញជនរងគ្រោះ ដេកដួលអួលនៅនឹងដី ដង្ហើមចងិរឹត ស្ទើស្លាប់ស្ទើរស់ទៅហើយនោះ មិនព្រមជួយ តែបែរជាកាន់ម៉ៃក្រូហ្វូន សម្ភាសន៍ធ្វើព្រងើយទៅវិញ។

ដោយឡែកតាមរយៈខ្សែវីដេអូឃ្លីបនោះ គេអាចលឺសូរ កិច្ចសម្ភាសន៍ រវាងអ្នកយកព័ត៌មាន និងជនរងគ្រោះដែរថា៖

«តើលោកបានឃើញ រថយន្តដែលបើកបុកលោកនោះដែរទេ?»

«ទេ!»

«តើលោកចង់ទៅព្យាលបាលនៅមន្ទីរពេទ្យដែរទេ?»

ប៉ុន្តែដោយសារតែឈឺចាប់ខ្លាំងពេក ធ្វើឲ្យបុរសរងគ្រោះនិយាយស្ទើរតែមិនចង់ចេញ ហើយឆ្លើយតបវិញថា «ទេ!» ។ ផ្ទុយទៅវិញ នារីដែលជាអ្នកសារព័ត៌មានរូបនោះ បែរជាមិនបញ្ចប់ការសួររបស់នាងឡើយ ខណៈជនរងគ្រោះស្ទើរស្លាប់ទៅហើយនោះ។

នាងសួរបន្តថា៖ «អីចឹង តើលោកចង់ទៅណាវិញដែរ?» ក្រោយមកជនរងគ្រោះឆ្លើយតបវិញថា៖ «មន្ទីរពេទ្យ»

យ៉ាងណាមិញ កិច្ចសម្ភាសន៍ និងការថតក៏ត្រូវបាន បញ្ចប់ឬកាត់ចោល ហើយគេជឿជាក់ថា បុរសរងគ្រោះអាចនឹងត្រូវស្លាប់ផងដែរ ដោយសារតែរូបគាត់ រងរបួសធ្ងន់ធ្ងរយ៉ាងខ្លាំង ៕

ទស្សនាវីដេអូ៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយផ្សេងៗទៀត កាលពីពេលកន្លងទៅនេះ  ជម្រៅជាង២ម៉ែត្រ រងរបួសយ៉ាងដំណំតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកនយោបាយស្រីរូបនោះ មានឈ្មោះថា Poonamben Madam វ័យ៤១ឆ្នាំ មកពីគណបក្ស Bharatiya Janata Party និងជាសមាជិកសភាឥណ្ឌា Lok Sabha ផងដែរ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅក្នុងទីក្រុង Vododara រដ្ឋ Gujarat ប្រទេសឥណ្ឌា។

ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកស្រី Poonamben និងមនុស្ស៤នាក់ផ្សេងទៀត ដែលឈរក្បែរអ្នកស្រី បានធ្លាក់ចូលក្នុងប្រឡាយលូ បន្ទាប់ពីផ្លូវបានបាក់ស្រុតចុះ ខណៈអ្នកស្រី កំពុងតែផ្តល់កិច្ចសម្ភាសន៍។

ជាមួយគ្នានេះដែរ អ្នកស្រី Poonamben បានរយះក្បាល ប្រវែង១០សង់ទីម៉ែត្រ និងរងរបួសត្រង់ស្មា និងជើងទៀតផង។ ក្នុងនោះដែរ មនុស្ស២នាក់ផ្សេងទៀត ក៏បានរងរបួស ក្នុងហេតុការណ៍នោះផងដែរ។

បើតាមសម្តីអ្នកនាំពាក្យ របស់មន្ទីរពេទ្យ Sir HN Reliance Foundation Hospital ក្នុងទីក្រុង Mumbai ដែលជាទីកន្លែងអ្នកស្រី Poonamben សម្រាកព្យាបាល បានប្រាប់ឲ្យដឹងថា «ក្រុមគ្រូពេទ្យ បានចូលរួមជួយសង្គ្រោះ អ្នកស្រីភ្លាមៗ និងចាត់ការដេរមុខរបួស រួមទាំងព្យាបាលរបួស ផ្សេងទៀតផងដែរ។ អ្នកស្រីបានរងរបួស ត្រង់ស្មាខាងឆ្វេងទៀត ប៉ុន្តែមិនបណ្តាលឲ្យ បាក់ឆ្អឹងឡើយ។ ទោះជាយ៉ាងណា ស្ថានភាពរបស់អ្នកស្រី គឺស្ថិតក្នុងស្ថេរភាពមួយ មិនបង្កឲ្យមាន គ្រោះថ្នាក់អ្វីឡើយ ពោលគឺគ្មានអ្វី ត្រូវព្រួយបារម្ភទៀតឡើយ»។

យ៉ាងណាមិញ ការបាក់ស្រុតនោះ គឺបានបង្កឡើង ដោយសារតែ បេតុងចាក់បិទប្រឡាយលូ មានសភាពស្តើងពេក ហើយមនុស្សច្រើន ឈរពីលើវា ទើបណ្តាលឲ្យ បាក់ស្រុតចុះតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសចិត្ត! អ្នកយកព័ត៌មានម្នាក់ រកការរិះគន់យ៉ាងខ្លាំង សម្ភាសន៍ ជនរងគ្រោះ រហូតដល់ស្លាប់... (មានវីដេអូ)

ហួសចិត្ត! អ្នកយកព័ត៌មានម្នាក់ រកការរិះគន់យ៉ាងខ្លាំង សម្ភាសន៍ ជនរងគ្រោះ រហូតដល់ស្លាប់... (មានវីដេអូ)

ហួសចិត្ត! អ្នកយកព័ត៌មានម្នាក់ រកការរិះគន់យ៉ាងខ្លាំង សម្ភាសន៍ ជនរងគ្រោះ រហូតដល់ស្លាប់... (មានវីដេអូ)

ហួសចិត្ត! អ្នកយកព័ត៌មានម្នាក់ រកការរិះគន់យ៉ាងខ្លាំង សម្ភាសន៍ ជនរងគ្រោះ រហូតដល់ស្លាប់... (មានវីដេអូ)

ហួសចិត្ត! អ្នកយកព័ត៌មានម្នាក់ រកការរិះគន់យ៉ាងខ្លាំង សម្ភាសន៍ ជនរងគ្រោះ រហូតដល់ស្លាប់... (មានវីដេអូ)