ភ្លើង​ប្រចណ្ឌ​យក​សាំង​ចាក់​ដុត គំរាម​ឆេះ​ស្រី​ស្នេហ៍ រលាក​ទាំង​កូនស្រី ម្នាក់ទៀត​

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីចាក់សាំងដុតតូបលក់ដូរ បណ្តាលអោយឆេះ ផ្អើលអ្នកស្រុកទាំងយប់ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

ភ្លើង​ប្រចណ្ឌ​យក​សាំង​ចាក់​ដុត គំរាម​ឆេះ​ស្រី​ស្នេហ៍ រលាក​ទាំង​កូនស្រី ម្នាក់ទៀត​

ប្រភពពីមន្ត្រី កងរាជអាវុធហត្ថខេត្ត បានអោយដឹងថា ជនសង្សយ័មានឈ្មោះ សុ រ៉ាម៉េត ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ និងស្ត្រីរងគ្រោះមានឈ្មោះ លី សុគន្ធា អាយុ ២៤ឆ្នាំ និងកូនស្រីម្នាក់ទៀត ឈ្មោះ ម៉ៅ សុឡី អាយុ ១០ឆ្នាំ រងរបួសធ្ងន់ទាំង ២នាក់។ បើយោងតាមការស្រាវជ្រាវ របស់សមត្ថកិច្ច បានបង្ហាញថា ជនសង្ស័យ និងស្ត្រីរងគ្រោះ ជាសង្សាលួចលាក់ តែដោយក្តីប្រចណ្ឌ័ខ្លាំងពេក និងស្ថានភាពស្រវឹងផងនោះ ដែលមិនអាចទ្រាំបាន ទើបចាក់សាំងដុត គំរាមខណះដែលប្រតាយប្រតប់គ្នា បានផ្ទុះបណ្តាលអោយឆេះ រាលដាលដល់កូន ដែលកំពង់ដេក តែម្តង។

ភ្លើង​ប្រចណ្ឌ​យក​សាំង​ចាក់​ដុត គំរាម​ឆេះ​ស្រី​ស្នេហ៍ រលាក​ទាំង​កូនស្រី ម្នាក់ទៀត​

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័បានសារភាពថា រូបគេមានការអន់ចិត្ត ជាមួយសង្សារលួចលាក់របស់គេ និងមានការឈ្លោះប្រកែកគ្នា បន្តិចបន្តួចហើយមានការប្រចណ្ឌ័ផងនោះ គេក៍បានយកដបសាំង ដែលនៅជិតនោះ មួយលីត្រ ដែលស្ត្រីរងគ្រោះដាក់លក់ ហើយពេលនាងឃើញ ក៍បានប្រតាយប្រតប់គ្នា បណ្តាលអោយឆាបឆេះតូប និងបានខ្ទាតទៅឆេះ កូនស្រី ដែលកំពុងដេកក្នុងតូប រលាកពេញខ្លួន រួមទាំងម្តាយ ធ្វើអោយមានការភ្ញាក់ផ្អើល ដល់អ្នកស្រុកទាំងយប់តែម្តង ។

ក្រោយពេលកើតហេតុ អ្នកស្រុកបាននាំគ្នា ជួយពន្លត់ភ្លើង ដែលឆាបឆេះ តូបលក់ឥវ៉ាន់នោះ ហើយខ្លះទៀតបានប្តឹង មន្ត្រីកងរាជអាវុធហត្ថ ស្រុកបរិបូរណ៍ ឲ្យចាប់ឃាត់ខ្លួន ជនសង្ស័យ យកមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថស្រុក ធ្វើការសាកសួរ និងបានកសាងឯកសារ បញ្ជូនបន្តមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីសាងសុំណុំរឿង គ្រោងនិងបញ្ជូន ទៅសាលាតំបូងខេត្ត ចាត់ការតាមនីតិវិធី ផងដែរ។ ដោយឡែកស្ត្រីរងគ្រោះ ទាំង ២នាក់ម្តាយនិងកូន ត្រូវបានបញ្ជូនមកធ្វើការសង្គ្រោះ នៅមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ទាំងយប់ តែដោយស្ថានភាព របួសធ្ងន់ធ្ងពេក ក្រុមគ្រូពេទ្យខេត្ត បញ្ជូនបន្តទៅព្យាបាល នៅមន្ទីពេទ្យក្រុងភ្នំពេញ៕ ដោយ ទេពកង្រី

ភ្លើង​ប្រចណ្ឌ​យក​សាំង​ចាក់​ដុត គំរាម​ឆេះ​ស្រី​ស្នេហ៍ រលាក​ទាំង​កូនស្រី ម្នាក់ទៀត​

ភ្លើង​ប្រចណ្ឌ​យក​សាំង​ចាក់​ដុត គំរាម​ឆេះ​ស្រី​ស្នេហ៍ រលាក​ទាំង​កូនស្រី ម្នាក់ទៀត​

ភ្លើង​ប្រចណ្ឌ​យក​សាំង​ចាក់​ដុត គំរាម​ឆេះ​ស្រី​ស្នេហ៍ រលាក​ទាំង​កូនស្រី ម្នាក់ទៀត​

ភ្លើង​ប្រចណ្ឌ​យក​សាំង​ចាក់​ដុត គំរាម​ឆេះ​ស្រី​ស្នេហ៍ រលាក​ទាំង​កូនស្រី ម្នាក់ទៀត​

ប្រភព៖ watphnom

  • ភ្លើង​ប្រចណ្ឌ​យក​សាំង​ចាក់​ដុត គំរាម​ឆេះ​ស្រី​ស្នេហ៍ រលាក​ទាំង​កូនស្រី ម្នាក់ទៀត​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: