ដឹងឪពុកគេមិននៅផ្ទះ បុរសកំហូចលបឡើង ចាប់រំលោភកូនក្រមុំ រហូតបានសម្រេច តែត្រូវសមត្ថកិច្ចចាប់ខ្លួន

(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមពាក្យបណ្ដឹងឪពុកនារីរងគ្រោះ ដែលបានចោទប្រកាន់ថា បុរសកំហូច រូបនោះបានចាប់រំលោភ កូនស្រីរបស់គាត់ រហូតបានសម្រេច ខណៈដែលនារីរងគ្រោះកំពុងដេកនៅក្នុងផ្ទះ។
ដឹងឪពុកគេមិននៅផ្ទះ បុរសកំហូចលបឡើង ចាប់រំលោភកូនក្រមុំ រហូតបានសម្រេច តែត្រូវសមត្ថកិច្ចចាប់ខ្លួន
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងផ្ទះនារីរងគ្រោះ ត្រង់ចំណុចគីឡូម៉ែត្រ៦៤ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែសមត្ថកិច្ចទើបតែឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១២ ខែសីហា បន្ទាប់ពីធ្លាយរឿងនារីរងគ្រោះនិយាយប្រាប់ឪពុក។

ប្រភពពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកថ្ងៃទី១៣ ខែសីហានេះថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ផន នុត ភេទប្រុស អាយុ ២៦ឆ្នាំ រីឯនារីរងគ្រោះ មានឈ្មោះ រ.ស.ន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

ដឹងឪពុកគេមិននៅផ្ទះ បុរសកំហូចលបឡើង ចាប់រំលោភកូនក្រមុំ រហូតបានសម្រេច តែត្រូវសមត្ថកិច្ចចាប់ខ្លួន

ប្រភពបានបន្តថា ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្ដឹង របស់ឈ្មោះ ឆឹង រី ដែលជាឳពុករបស់នារីរងគ្រោះ ដែលបានចោទ ប្រកាន់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១០យប់ ខណៈពេលដែលគាត់មិននៅផ្ទះ ត្រូវបានបុរសឈ្មោះ ផន នុត នោះបានលបឡើងមកលើផ្ទះចាប់កូនស្រីរបស់គាត់ ធ្វើសកម្មភាពរំលោភរហូតបានសម្រេច។

បច្ចុប្បន្តជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកវាលវែង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់៕

ប្រភព៖​ Fresh News

  • ដឹងឪពុកគេមិននៅផ្ទះ បុរសកំហូចលបឡើង ចាប់រំលោភកូនក្រមុំ រហូតបានសម្រេច តែត្រូវសមត្ថកិច្ចចាប់ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: