រុស្ស៊ី​បញ្ជូន​មីស៊ីល​ការពារ​ដែនអាកាស S-400 ទៅ​តំបន់​ជម្លោះ Crimea បង្ក​ភាព​តានតឹង​រឹត​តែ​ខ្លាំង

ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 Triumph ជំនាន់ចុងក្រោយរបស់រុស្ស៊ី ត្រូវបានបញ្ជូនទៅឲ្យកងវរសេនាធំនៅក្នុងតំបន់ Crimea ហើយ ដែលការបញ្ជូនលើកនេះ គឺធ្វើឡើងក្រោយពីការសាកល្បង និងហ្វឹកហាត់ប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះ ទទួលបានជោគជ័យជាស្ថាពរ ដោយធ្វើតាមសេចក្ដីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីខែកក្កដា ។

រុស្ស៊ី​បញ្ជូន​មីស៊ីល​ការពារ​ដែនអាកាស S-400 ទៅ​តំបន់​ជម្លោះ Crimea បង្ក​ភាព​តានតឹង​រឹត​តែ​ខ្លាំង
ប្រព័ន្ធមីស៊ីល S-400 ត្រូវបានគេហ្វឹកហាត់បាញ់នៅទីលានក្នុងតំបន់ Astrakhan ភាគខាងត្បូងរុស្ស៊ី ហើយក្រោយពេលកងវរសេនាធំនៅ Crimea ទទួលបានសំណុំមីស៊ីលនេះ គេនឹងប្រើវាធ្វើសមយុទ្ធយោធា Kavkaz សម្រាប់ឆ្នាំ២០១៦ ។
ប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលមានគ្រប់លក្ខណៈ ទាំងរ៉ាដា ជើងទម្របាញ់មីស៊ីល និងទីបញ្ជាការ គឺវិវត្តន៍ចេញពីប្រព័ន្ធមីស៊ីល S-300 ដែលវាក៏ត្រូវបានរុស្ស៊ី បញ្ជូនទៅកាន់តំបន់ Crimea ដែរ ដើម្បីការពារការវាយប្រហារតាមផ្លូវអាកាស ឬការបាញ់មីស៊ីលចេញពីនាវាផ្សេងៗ ។
រុស្ស៊ី​បញ្ជូន​មីស៊ីល​ការពារ​ដែនអាកាស S-400 ទៅ​តំបន់​ជម្លោះ Crimea បង្ក​ភាព​តានតឹង​រឹត​តែ​ខ្លាំង
ផលិតឡើងដោយក្រុមហ៊ុន Almaz Antey និងត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០០៧ ប្រព័ន្ធមីស៊ីលដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះ គឺផលិតឡើងសម្រាប់បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងមធ្យម ដែលអាចកម្ទេចគោលដៅលើអាកាស និងលើដីបាន ក្នុងវង់ប្រតិបត្តិ៤០០គីឡូម៉ែត្រ ។
រុស្ស៊ី​បញ្ជូន​មីស៊ីល​ការពារ​ដែនអាកាស S-400 ទៅ​តំបន់​ជម្លោះ Crimea បង្ក​ភាព​តានតឹង​រឹត​តែ​ខ្លាំង