ចាប់​ទូក​នេសាទ​យួន​មួយ​ហ្វូង​លើ​ផ្ទៃសមុទ្រ​កម្ពុជា

ចាប់​ទូក​នេសាទ​យួន​មួយ​ហ្វូង​លើ​ផ្ទៃសមុទ្រ​កម្ពុជា



ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​១១ សីហា សមត្ថកិច្ច​ទាហានជើងទឹក​កា​ពារ​ដែនសមុទ្រ​កម្ពុជា បាន​ស្ទាក់​ចាប់​នាវា​លួច​ចូល​នេសាទ ក្នុង​ដែនសមុទ្រ​ខ្មែរ​ចំនួន​ន​១៨​គ្រឿង ។ តាម​ប្រភព​ពី​ប្រជា​នេសាទ​ខ្មែរ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នាវា​ខាងលើ​នេះ ជា​ប្រភេទ​នាវា​នេសាទ មក​ពីប្រទេស​វៀតណាម ហើយ​មក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែនសមុទ្រ​ទឹក​រាក់ នៃ​អាណាចក្រ​ខេត្តកោះកុង ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ពេល​នេះ​នាវា​ទាំង​១៨​គ្រឿង កំពុង​ប្រមូលផ្តុំ​ចត​នៅ​ចំណុច អៅ​វ៉ៅ ដែល​ជាទី​បញ្ជាការ​វរ​សេនា​តូច ​នៃ​កង​ទាហានជើងទឹក​កម្ពុជា នឹង​មាន​ទា​ហា​ខាង​ម៉ា​រី​ន​ការពារ​យ៉ាង​ប្រុង​ប្រយ័ត្ន ។

តាម​មន្ត្រី​មួយ​រូប ដែល​ជា​សមាជិក​គណៈកម្មការ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា នាវា​ទាំងនេះ​ ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​សមត្ថកិច្ច​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ក្រោម​បទបញ្ជា​លោក ប៊ុ​ន លើ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​បង្ក្រាប​បទល្មើស​នានា​លើ​ផ្ទៃសមុទ្រ ហើយ​បាន​រាយការណ៍​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រួច​ហើយ ។

លោក​ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ​ជួរ​មុខ ​នៃ​គណៈ​ក​ម្មា​ការ​ជាតិ​លម្ហ​សមុទ្រ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា ប្រាប់​កោះសន្តិភាព​ថា នេះ​ជា​រឿង​របស់​ថ្នាក់លើ​កំពុង​ដោះស្រាយ​គ្នា ហើយ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ។ ចំពោះ​ព័ត៌មាន​លំអិត​យ៉ាងណា​នោះ កោះសន្តិភាព​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត ។

កាយវិការ​កងទ័ពជើងទឹក​កម្ពុជា ពិតជា​មហា​ស្លូត​ហើយ សូ​ម្បី​តែ​ការ​ផ្ដល់​ព័ត៌មាន ក៏​ខ្លាច​ដែរ ដោយ​មន្ត្រី​ខ្លះ​សុំ​មិន​បញ្ចេញ​ឈ្មោះ មន្ត្រី​ខ្លះ​សុំ​មិន​ធ្វើ​អធិប្បាយ ។

កាលពី​ខែ​មុន ទី​ភ្ងា​ក់​ងារ​ព័ត៌មាន​វៀតណាម VNA ថា នាវិក​ម្នាក់​បាន​បាត់​ខ្លួន និង​អ្នកនេសាទ​២​នាក់​រង​របួស ហើយ​នាវា​២​គ្រឿង​ត្រូវ​លិច កាលពី​ថ្ងៃ​ទី​៨ កក្កដា កន្លង​មកនេះ ដោយសារ​ការ​បាញ់​ពី​សំណាក់​កងកម្លាំង​នាវាចរ​ថៃ លើ​នាវា​នេសាទ​៣​គ្រឿង ។

យោង​តាម​អ្ន​លយ​ក​ព័ត៌មាន​របស់ VNA ថា នាវា​ទាំង​៣​គ្រឿង​នេះ ចុះបញ្ជី​ក្នុង​ខេត្ត​បេន​ឌ្រី ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ហើយ​ចូល​ទៅ​នេសាទ​ក្នុង​ដែនទឹក​ថៃ ។

សាខា​ទី​មួយ​នៃ​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​ថៃ មាន​ប្រតិកម្ម​ថា ការ​បាញ់ប្រហារ​លើ​បណ្ដា​នាវា​បរ​ទស​ដែល​រំលោភ​បំពាន​ចូល​ដែនទឹក​ប្រទេស​មួយ ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ ។ គេ​ក៏​នៅ​ចាំ​បាន​ដែរ​ថា បណ្ដា​នាវា​នេសាទ​ថៃ ធ្លាប់​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី​ដែរ ពេល​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​របស់​ខ្លួន ៕

ផ្តល់សិទ្ធិដោយ ៖ កោះសន្តិភាព