១៨ ឆ្នាំមុន​ប៉ូលិស​ម្នាក់នេះ​សង្គ្រោះ​ក្មេងស្រី​តូច​នេះ​ពី​អគ្គីភ័យ ឥឡូវ​នាង​យក​ការបញ្ចប់​បរិញ្ញាបត្រ​ជូន​ជា​កាដូ​សងគុណ​គាត់​វិញ​

កាលពីឆ្នាំ ១៩៩៨ មន្ត្រីប៉ូលិសលោក Peter Getz ទើបតែមកដល់ផ្ទះល្វែងកំពុងឆេះយ៉ាងសន្ធូរសន្ធៅមួយក្នុងទីក្រុង Hartford សហរដ្ឋអាមេរិក ហើយនៅពេលនោះអ្នកពន្លត់អគ្គីភ័យម្នាក់បានហុចក្មេងស្រីវ័យ ៥ ឆ្នាំ ដែលរកឃើញក្នុងផ្ទះឆេះនោះប្រគល់ឱ្យលោក Getz។

ដោយគ្មានពេលចាំរថយន្តសង្គ្រោះបន្ទាន់ Getz បានយកនាង Aponte ទៅដាក់កន្លែងអង្គុយខាងក្រោយរថយន្តរបស់គាត់។ ភ្លាមៗគាត់បានចាប់ផ្ដើមសង្គ្រោះចលនាដង្ហើម CPR ខណៈដែលប្រពន្ធរបស់គាត់បានបើករថយន្តដឹកនាងទៅមន្ទីរពេទ្យ។

ពេលលើកដាក់ឡាន បេះដូងរបស់នាងលែងដើរទៅហើយ។ ក្រោយមានការសង្គ្រោះ CPR របស់លោក Getz នាងក៏មានជីវិតថ្មីម្ដងទៀត បន្ទាប់មកក៏បញ្ជូននាងបន្តស្នាក់នៅមន្ទីរពេទ្យ។ លោក Getz បានទៅសួរសុខទុក្ខនាងរៀងរាល់ថ្ងៃ ពេលនាងនៅមន្ទីរពេទ្យ។ មិនត្រឹមប៉ុណ្ណោះពួកគេក៏បានភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាំងពីពេលនោះទៀតផង។

ប៉ុន្ដែក្រោយមក នាងក៏បានផ្លាស់ទៅនៅកន្លែងផ្សេង ទោះយ៉ាងណាទំនងទំនងនោះមិនអាចកាត់ផ្ដាច់ឡើយ។

ថ្មីៗនេះនាង Aponte ទើបតែទទួលសញ្ញាប័ត្រទេ ហើយលោក Getz បានមកមើលនាងទទួលសញ្ញាប័ត្រដែរ។

នាងបានហៅប៉ូលិសម្នាក់នោះថា “គ្រូបាធ្យាយ” របស់នាងទៀតផង ហើយប្រសិនបើនាងមិនមានជីវិតថ្ងៃនោះទេ នាងក៏មិនមានឱកាសបានឃើញសញ្ញាប័ត្រមួយនេះដែរ៕

ប្រភព៖ khmeread


Related Posts