ធ្វើ​ម៉េច​បាន​កូន​ព្រម​ញ៉ាំ​បាយ​?

ធ្វើ​ម៉េច​បាន​កូន​ព្រម​ញ៉ាំ​បាយ​?

​នៅពេល​ដែល​ដល់​រដូវក្តៅ​ម្តងៗ មាន​កូនក្មេង​មួយចំនួន​មិន​ចូល​ចិត្ត​ញ៉ាំ​បាយ​សោះ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ពេក​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ល្បិច​មួយ​ចំនួន​ក្នុងការ​ធ្វើ​ឲ្យ​កូន​ព្រម​ញ៉ាំ​បាយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​ត្រូវ​តែ​ឲ្យ​កូន​គេង​ឲ្យ​គ្រប់ ព្រោះ​នៅពេលដែល​កូន​គេង​មិន​គ្រប់ ក្រពះ និង​ពោះវៀន​គេ​នឹង​ចុះខ្សោយ ជា​ហេតុ​ដែល​មិន​អាច​រំលាយ​អាហារ​បានល្អ នោះ​កូន​នឹង​មិន​ព្រម​ញ៉ាំ​បាន​ឡើយ​។​
  2. ​អ្នក​ត្រូវ​តែ​ឲ្យ​កូន​ញ៉ាំ​បាយ​ឲ្យ​ទៀង​ពេលវេលា​។ ម្យ៉ាងទៀត​អ្នក​គួរ​ផ្លាស់ប្តូរ​មុខម្ហូប​ប្លែកៗ​ឲ្យ​ច្រើន ទើប​កូនអ្នកមាន​ចំណូលចិត្ត​ញ៉ាំ​បាយ​។​
  3. ​អ្នក​គួរតែ​នាំ​កូន​ហាត់ប្រាណ​នៅ​ពេល​ព្រឹក និង​ល្ងាច ដោយ​អាចឲ្យ​គេរ​ត់លេង ហែរ​ទឹក​ក៏​បាន​ដែរ ឬ​ជិះ​កង់​លេង នោះ​វា​នឹង​អាចជួយ​ធ្វើ​ឲ្យ​កូន​ព្រម​ញ៉ាំ​អាហារ​ផ្សេងៗ​បាន​ងាយ ថែម​ទាំង​អាច​មាន​សុខភាព​ល្អ​ទៀតផង​។​
  4. ​អ្នក​គួរតែ​ជ្រើសរើស​អាហារ​ណា​ដែល​ងាយស្រួល​រំលាយ​អាហារ​ឲ្យ​កូន​ញ៉ាំ ដោយ​មិន​ត្រូវឲ្យ​គេ​ញ៉ាំ​អាហារ​បំពង​ច្រើន​នោះទេ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​កូន ហើយ​ធ្វើ​ឲ្យ​កូន​មិន​ចង់​ញ៉ាំ​អាហារ​ដទៃទៀត​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។