ថន តារា រស់នៅ យ៉ាងមានក្តីសុខ ជាមួយស្វាមី នៅប្រទេសថៃ

ពេញៈ តារាស្រីអ្នកនាង ថន តារា ក្រោយពីបានរៀបការ សាងគ្រួសារជាមួយស្វាមី ដែលជាតំណាងរាស្ត្រ នៅប្រទេសថៃ រួចមកគេសង្កេតឃើញថា ជីវិតរបស់អ្នកនាងហាក់ មានការប្រែប្រួលច្រើន ដោយនាងសុខចិត្តបោះបង់ ចោលការងារគ្រប់យ៉ាងនៅក្នុងសិល្បៈ ទៅសម្ងំសាងគ្រួសារ យ៉ាងមានក្តីសុខ ជាមួយស្វាមីបណ្តូលចិត្ត នៅឯប្រទេសថៃ ។ ក្រោយពីរៀបការរួច គេសង្កេតឃើញថា ជីវិតគ្រួសាររបស់នាងនិងស្វាមី ហាក់កាន់តែមានភាពផ្អែមល្ហែម ល្អូកល្អើន ស្រលាញ់គ្នាខ្លាំង ។

ដោយជារឿយៗនាងតែងតែ បង្ហោះរូបថតបង្ហាញពីជីវិតរស់នៅ របស់នាងនិងស្វាមីឲ្យមហាជនបានឃើញ ហើយបើមើលតាមរូបថតទាំងនោះ បានសរបញ្ជាក់ថា នាងគឺជានារីម្នាក់ដែល មានភ័ព្វសំណាង បានរៀបការជាមួយបុរស ដែលស្រលាញ់នាងមានទាំង ទ្រព្យសម្បត្តិ ឋានៈតួនាទី និងមានការផ្តល់ឲ្យនាង នៅភាពកក់ក្តៅ ការស្រលាញ់ថ្នាក់ថ្នម ដែលធ្វើឲ្យអ្នកលេង Facebook ជាច្រើនមានការច្រណែន និងសុភមង្គលនាង និងស្វាមី ។ ចាប់តាំងពីរៀបការហើយតារាស្រី អ្នកនាង ថន តារា ត្រូវបានស្វាមីផ្តល់កិត្តិយសឲ្យនាងចូលរួមកម្មវិធីធំៗជាច្រើនក្នុងនាមជាភរិយាស្របច្បាប់ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម ដែលធ្លាប់លេចឮកន្លងមក ។

ដូច្នេះចង់ដឹងថាជីវិតគូរបស់ស្វាមីភរិយាមួយគូនេះ មានភាពផ្អែមល្ហែម រស់នៅជាមួយគ្នា មានក្តីសុខកម្រិតណា តោះសូមទៅទស្សនាទាំងអស់គ្នា ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីពាក់កណ្ដាលខែកក្កដា កន្លងទៅនេះ រឿងស្វាមីថន តារា មិនទាន់លែងប្រពន្ធដើមដាច់ស្រេច ត្រូវបានផ្ទុះឡើង និងត្រូវបាន ថន លក្ខិណា ដែលជាប្អូនស្រីចេញមុខខឹងសម្បារជំនួស

នៅក្នុងនោះ តារាសម្តែងស្រី ថន លក្ខិណា ក៏មិនបានបង្អង់យូរ បានសរសេរសារយ៉ាងវែងអន្លាយ ក្នុងហ្វេសប៊ុក ដើម្បីជម្រះមន្ទិលរបស់មហាជន ក្នុងរឿងមួយនេះផងដែរ។ ក្នុងនោះរូបនាង បានសរសេរថា "ផ្អើលក៏ផ្អើលយ៉ាងនេះ នាងខ្ញុំសូមផ្តាំទៅសារព័ត៌មានខ្មែរមួយចំនួនផងដែរថា បើជ្រុលតែបកប្រែពីគេមកដែរ ហេតុអ្វីមិនបកឲ្យអស់ទៅ ចាំបាច់ទុកមួយកំណាត់ទៀតធ្វើអី? ត្រង់ចំនុចសំខាន់ ដែលខាងប្រុសគាត់បានផ្តល់សម្ភាសន៍ ថាប្រពន្ធមុនគាត់មិនបានរៀបការទេ ហើយគាត់ក៏បានលែងលះគ្នាដែរ ចំនុចនេះម៉េចក៏មិនបកប្រែ យកមកចុះផ្សាយផង? ហេតុអ្វីក៏អាត្មានិយមម្ល៉េះ? តើអ្នកមានខួរគិតទេថា បើគេមិនទាន់លែងប្រពន្ធ តើគេអាចរៀបការប្រពន្ធថ្មីបានឬ? ទាំងច្បាប់អាពាពិពាហ៍ពិតជាពិបាកសុំណាស់។ អ្វីដែលសំខាន់ចាស់ទុំ ទាំងសងខាងបានដឹងលឺ និងសម្រេចឲ្យអ្នកទាំងពីររៀបការ។ ឈប់បានឈប់ទៅ កុំដើម្បីតែផលប្រយោជន៍របស់ខ្លួនសរសេរចំណងជើងតាមអំពើចិត្តនោះ វាធូរថ្លៃពេក ត្រូវគិតដល់ចិត្តគេផង បើរឿងនេះធ្លាក់ទៅលើគ្រួសារអ្នក តើអ្នកមានអារម្មណ៍បែបណា?សូមមេត្តាពិចារណាឡើងវិញ"។

បើយោងតាមសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា អ្នកនាង ថន តារា ក៏បានបកស្រាយបន្ថែមចំពោះរឿង ដែលគេថាស្វាមីនាង មិនទាន់លែងលះប្រពន្ធដើមនេះផងដែរ។ ហើយរូបនាង បាននិយាយថា "ការបកប្រែត្រូវគឺមិនអីទេ តែបើបកខុស អ្នកខូចកិត្តិយសនោះ គឺ ខ្ញុំនិងគ្រួសារ។ ស្វាមីខ្ញុំមិនធ្លាប់រៀបការ ឬចុះអេត្រាស៊ីវិលទេ មិនពិតទេ បើគាត់មិនទាន់ចែកផ្លូវ ធ្វើម៉េចរូបខ្ញុំអាចរៀបការ នឹងរស់នៅ ជាមួយគាត់បាន"។ តារាស្រីរូបនេះ ក៏បានប្រាប់ឲ្យដឹងទៀតថា"ក្រោយពីនាងរៀបការ ជាមួយស្វាមីរួច គឺនាងនិងស្វាមី បានដឹកដៃគ្នាទៅជួប ឯកឧត្តម ឆាលើម យូបាណរុង នៅគេហដ្ឋានរបស់គាត់ និងថ្ងៃដែលប្រកាសរៀប នៅផ្ទះលោកប្ដីខ្ញុំ ហើយបើនិយាយពីសាច់ញាតិ ស្វាមីខ្ញុំ គឺពួកគាត់មកចូលរួម ច្រើនណាស់ មិនមែនមានតែម្នាក់ទេ"៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload