សម្តេច ហ៊ុន សែន ទូរ​សព្ទ​ចូល​វិទ្យុ ABC ប្រកាស​ដក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ និពន្ធដោយ : ថ្មីៗ       August-13-2016, 1:10 pm         12904

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន ទូរ​សព្ទ​ចូល​វិទ្យុ ABC ប្រកាស​ដក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូរ​សព្ទ​ចូល​កម្មវិធី​វិទ្យុ​មហាជន ABC នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ហើយ​បានប្រកាស​បញ្ជាក់ថា លោក​បាន​បញ្ជា​ឲ្យ​ដក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី លោក សុខ សុគន្ធ​។ សេចក្តីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​ធ្វើឡើង​ក្រោយ​មានការ​ឃាត់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​ក្រុមហ៊ុន​វិទ្យុ ABC កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រៅពី​ការប្រកាស​ដកតំណែង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ហើយ​នោះ សម្តេច ហ៊ុន សែន ក៏បាន​ប្រកាស​ផ្តល់​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​២​គ្រឿង​ថែម​ទៀតផង​។​

​ប្រមុខ​រដ្ឋាភិបាល​ពន្យល់​អ្នក​ស្តាប់​វិទ្យុ ABC ដោយ​សំដែង​ការសោកស្តាយ​ចំពោះ​ការអនុវត្ត​ខុស​គោលការណ៍​រដ្ឋាភិបាល​ពី​សំណាក់​មន្ត្រី​ថ្នាក់ក្រោម​។​