ថៃ រងការដាក់បំផ្ទុះ ១១គ្រាប់បែក ក្នុងពេលតែមួយថ្ងៃ

ថៃ៖ ក្នុងរយៈពេលមិនដល់មួយថ្ងៃផង ខេត្ដចំនួន ៥ក្នុងប្រទេសថៃ មានការដាក់បំផ្ទុះ ១១គ្រាប់បែក នេះបើតាមអជ្ញាធរថៃបានលើកឡើង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិថៃ ៤រូប បានបាត់បង់ជីវិត និង ៣៦នាក់ផ្សេងទៀត រងរបួស ដែលមានជនបរទេសចំនួន ១០នាក់ផងដែរ។ សម្រាប់សកម្មភាពវាយប្រហារនេះ គឺគ្មាននរណាម្នាក់ ចេញមុខអះអាងទទួលខុសត្រូវនោះទេ ហើយក៏គ្មានភស្ដុតាងច្បាស់លាស់បញ្ជាក់ថា ហេតុការណ៍ផ្ទុះគ្រាប់បែកទាំងនេះ ជាប់ពាក់ព័ន្ធនឹងគ្នាផងដែរ។ នេះបើតាមប៉ូលិសថៃ បាននិយាយបន្ថែមឲ្យដឹងថា វាគ្មានភស្ដុតាងណាមួយ បញ្ជាក់ថា ការវាយប្រហារនេះជាប់ពាក់ព័ន្ធនឹង អំពើភេរវកម្មអន្ដរជាតិនោះទេ ហើយហេតុការណ៍និមួយៗកើតឡើង គឺខុសគ្នានឹងសកម្មភាពធ្វើភេរវកម្ម ដែលមើលទៅគឺជាការវាយប្រហារដោយអ្នកនៅក្នុងតំបន់ជាង។

គួររំលឹកថា នយោបាយនៅក្ុងប្រទេសថៃ រយៈពេលប៉ុន្មានឆ្នាំនេះ គឺមានសភាពមិននឹងនរ ចលាចល ដែលជាលទ្ធផល គឺមានការធ្វើបាតុកម្មជាដើម ហើយហេតុការណ៍ខាងលើនេះ បានកើតឡើង មុននឹងប៉ុន្មានថ្ងៃគម្រប់ខួបបំផ្ទុះគ្រាប់បែក នៅទីតាំងសក្ការៈ Erawan Shrine ដែលបានសម្លាប់មនុស្ស ២០នាក់ កាលពីឆ្នាំមុន។

ទោះជាយ៉ាងណា លោក Pingmuang ជាស្នងការនគរបាល បាននិយាយថា អំពើបំផ្ទុះគ្រាប់បែបនេះ មិនជាប់ពាក់ព័ន្ធនឹងអំពើផ្ទុះគ្រាប់បែកនៅ ទីតាំងសក្ការៈ Erawan Shrine នោះទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

រំលឹកដល់ ក្នុងទីក្រុងបាងកក បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ មានជនរងគ្រោះយ៉ាងហោចណាស់ ២០នាក់ បានស្លាប់ និង ១២៣នាក់ផ្សេងទៀត បានរងរបួស។ ក្នុងចំណោមជនរងគ្រោះ ដែលបាត់បង់ជីវិតទាំង ២០នាក់ ក្នុងនោះ មាន ១២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ចេញពីការិយាល័យតម្រួតថៃ កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ កាលពីថ្ងៃទី ១៨ សីហា ឆ្នាំ២០១៥។

ប្រភពព័ត៌មានថៃដដែល ឲ្យដឹងថា គ្រាប់បែកឆ្នៃមួយគ្រាប់ ត្រូវបានគេលាក់បំពួនទុកជាស្រេច នៅខាងក្នុងបរិវេណទីសក្ការ: អឺរ៉ាវ៉ាន់ នៅតំបន់ផ្លូវប្រសព្វ រ៉ាឆាប្រាសង និងត្រូវបានបំផ្ទុះឡើង វេលាម៉ោងប្រមាណជា ៧ល្ងាច។ កម្លាំងផ្ទុះរបស់គ្រាប់បែកឆ្នៃមួយគ្រាប់នេះ បានបណ្តាលឲ្យម៉ូតូ និងឡានតាក់ស៊ី មួយចំនួនត្រូវផ្ទុះឆេះបន្ត និងធ្វើឲ្យរបងដែកព័ទ្ធជុំវិញ នៃទីសក្ការ:បន់ស្រន់មួយនេះ ខ្ទាតចេញមកខាងក្រៅផងដែរ។ ក្រោយការបំផ្ទុះគ្រាប់បែក អ្នកស្លាប់និងអ្នករបួស បានដេកត្រៀបត្រា ពាសពេញកន្លែងកើតហេតុ និងបន្សល់នូវបំណែកកំទេចកំទីយ៉ាងច្រើនស្កេរស្កាស។ ចំពោះ អ្នករបួសភាគច្រើន ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យតម្រួត និងមន្ទីរពេទ្យ ជូឡាឡុងកន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ថៃ រងការដាក់បំផ្ទុះ ១១គ្រាប់បែក ក្នុងពេលតែមួយថ្ងៃ
ប្លនផែនទីបង្ហាញពី ទីតាំងទាំង៥ខេត្ដ ដែលរងការផ្ទុះគ្រាប់បែកនេះ