ញាច់សាច់! អារ.កខ្លួន​ឯង​​​ទាំង​ថ្ងៃ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណី​អារ.ក​ខ្លួនឯង​ប៉ងធ្វើអត្តឃាត​​មួួយ​ តែមិនបានសម្រេច ព្រោះត្រូវ​អ្នក​​ជិត​ខាង​ឃើញ​​នាំគ្នា​ជួយទាន់ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់​ផ្អើល​​កាល ពីវេលាម៉ោង១២​ថ្ងៃត្រង់ថ្ងៃទី​១៣ សីហា ២០១៦​ នេះ ស្ថិតនៅចំណុចផ្ទះ​ បន្ទប់​ជួល​លេខ​០១​ ក្រុម​១៧​ ភូមិប្ញ​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ស៊ី​ញ ​ជ្រេ​ក​ អាយុ​២៥​ឆ្នាំ ស្នាក់នៅផ្ទះ​ជួលក្នុងភូមិកើតហេតុខាងលើ ។ ទោះបីជាយ៉ាងណា ជំហាន​ដំបូង​ ​គេមិនទាន់ដឹងច្បាស់ពីមូលហេតុនោះទេ តែ​ជនរងគ្រោះ​ត្រូវគេដឹង​ថា ជាមនុស្សញៀនថ្នាំម្នាក់ ។

ប្រភព ៖

កំណត់ហេតុខ្មែរ៖

គួរំលឹកដែរថា ដោយឡែកករណីមួយវិញទៀត បងប្អូនបង្កើត កើតជម្លោះ រឿងហូបបាយកកពេលព្រឹក ដោយមានការឌឺដងដាក់គ្នាទៅវិញទៅមក រហូតឈានដល់ការ វាយប្រតាយប្រតប់គ្នាមួយប្រាវ បណ្តាលឲ្យបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហេតុការណ៍នេះ កើតឡើងនៅម៉ោង៧ៈ៣០នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពោង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនបង្កដែលជាបងប្រុសមាន ឈ្មោះ ឈឹន ចាន់វិបុល អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុជាមួយកូន ២នាក់ (ប្រុសម្នាក់ស្រីម្នាក់) កូនស្រីមានឈ្មោះ ខែត្រ រតនៈបញ្ញា អាយុ៤ឆ្នាំ ចំណែកកូនប្រុសដែលឪពុកប៉ុនប៉ងអារ ក សម្លាប់ឈ្មោះ ខែត្រ រតនៈ អាយុ ៥ឆ្នាំ។ ដោយឡែកប្អូនប្រុស មានឈ្មោះ ឈ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិតាំងក្រាំង ឃុំតាំងគោក ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួសដៃ។

តាមសម្តីបុរសទាំងពីរនាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានេះ បានឲ្យដឹងថា ពួកគេទាំងពីរនាក់ រស់នៅជាមួយគ្នា នៅកន្លែងកើតហេតុខាងលើ ដោយសារតែ ប្អូនប្រុសខ្នក់ចិត្តនិងបងប្រុស ដួសបាយយកមកហូប រួមជាមួយសាច់ជ្រូកឆា ក៏បានស្ដីបន្ទោសឲ្យបងថា បងឯងចេះស៊ីបាយដែរអី នៅពេលបងឮសម្តីប្អូនថាដូច្នេះ ក៏ស្ទុះទៅស្ដោះទឹកមាត់ចូលខ្ទះម្ហូប រួចបន្តលើកចាក់ចោលអស់ ឃើញបងប្រុសលើកម្ហូបចាក់ចោល ក៏ស្ទុះមកប្រតាយប្រតប់គ្នា ស្រាប់តែបងប្រុសស្រវា ចាប់បានកូនកាំបិតចិតបន្លែ ចាក់ត្រូវដៃប្អូនរងរបួសស្រាល រួចបងប្រុសដែលជាជនបង្ក ចាប់កូនប្រុសខ្លួនឯងបង្កើត គំរាមអារ ក សម្លាប់ រួចហើយនិងសម្លាប់ខ្លួនតាមក្រោយ។

បើតាមសម្តីអ្នករស់នៅក្បែរខាង បានប្រាប់ឲ្យដឹងថា ក្នុងក្រុមគ្រួសារមួយនេះ រវាងបងនិងប្អូន តែងតែមើលមុខគ្នាមិនត្រង់ ឃើញមុខគ្នាកាលណា ឌឺដងដាក់គ្នា ជួនកាល ទំនាស់សម្តី ដូចភ្លៀងបាក់មេឃជាមួយគ្នាទៀត ពេលឃើញមុខគ្នា ដូចពាក់មុខយក្ស ទើបនៅព្រឹក ថ្ងៃទី៣០ ខែកក្កដា នេះ កំហឹងសងខាង មានដូចគ្នា ទ្រាំលែងបាន កើតជាអំពើហិង្សាវាយតប់គ្នាទៅ ។ ក្រោយកើតហេតុ បងប្អូនទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ភ្នំពេញថ្មី ឃាត់ខ្លួនយកមកសាសួរ ចាត់ការទៅតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាច់សាច់! អារ.កខ្លួន​ឯង​​​ទាំង​ថ្ងៃ​

ញាច់សាច់! អារ.កខ្លួន​ឯង​​​ទាំង​ថ្ងៃ​

ញាច់សាច់! អារ.កខ្លួន​ឯង​​​ទាំង​ថ្ងៃ​

ញាច់សាច់! អារ.កខ្លួន​ឯង​​​ទាំង​ថ្ងៃ​

ញាច់សាច់! អារ.កខ្លួន​ឯង​​​ទាំង​ថ្ងៃ​

ញាច់សាច់! អារ.កខ្លួន​ឯង​​​ទាំង​ថ្ងៃ​