បើក​ឆាក​ EPL: Everton & Spurs ​នរណា​បាន​៣​ពិន្ទុ​យប់​នេះ?

ក្របខ័ណ្ឌ​​​ Premier League ​របស់​អង់គ្លេស​​បាន​វិល​ត្រឡប់​មក​វិញ​ហើយ​នៅ​យប់​នេះ​ បន្ទាប់​ពី​សម្រាក​៣​ខែ​ ក្រោយ​ចប់​រដូវ​កាល​មុន​ ដែល​​ក្រុម​ Leicester City ឈ្នះ​ពាន។ សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​នេះ​ គូ​ដែល​ជក់​ចិត្ត​ជាង​គេ​គឺ Everton ប៉ះ​ Tottenham Hotspur ​​នៅ​កីឡដ្ឋាន​ Goodison Park និង​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CNC ​វេលា​ម៉ោង​០៩:០០​នាទី​យប់។

 

បើក​ឆាក​ EPL: Everton & Spurs ​នរណា​បាន​៣​ពិន្ទុ​យប់​នេះ?

 

Everton ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​​លេខ​១១​ រដូវ​កាល​មុន​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Roberto Martínez ប៉ុន្តែ​រដូវ​កាល​ថ្មី​ពួកគេ​បាន​តែងតាំង​លោក​​ Ronald Koeman អតីត​អ្នកចាត់ការ​ក្រុម​ Southamton ឲ្យ​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​ជំនួស​វិញ។ រីឯ​ Spurs រដូវ​កាល​មុន​ ​​មាន​ទម្រង់​លេង​ល្អ​យ៉ាង​ខ្លាំង​ ដោយ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣ មាន​កៅអី​ UEFA Champions League ទៀត​ផង។ ដូច្នេះ​ចាំ​មើល​​ថា យប់​នេះ​ក្រុម​២​នេះ នរណា​អាច​បាន​៣​ពិន្ទុ?

 

ជើង​កីឡាករ៖

 

បើក​ឆាក​ EPL: Everton & Spurs ​នរណា​បាន​៣​ពិន្ទុ​យប់​នេះ?

 

ម្ចាស់​ផ្ទះ​ Everton ​ខ្សែ​ការពារ​ Ashley Williams ​ដែល​ទើប​ទិញ​បាន​ពី​ Swansea City ​​មិន​អាច​ចូល​លេង​ទេ​យប់​នេះ ដោយសារ​ពុំ​សូវ​បាន​ហ្វឹកហាត់​ មិន​ទាន់​ Fit។ រីឯ​ខ្សែ​ការពារ​ Seamus Coleman និង​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku កំពុង​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​ ដោយសារ​របួស។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Everton អាច​ជា៖ Stekelenburg, Holgate, Jagielka, Funes Mori, Baines, Barry, Gueye, Lennon, Barkley, Mirallas, Kone។

 

បើក​ឆាក​ EPL: Everton & Spurs ​នរណា​បាន​៣​ពិន្ទុ​យប់​នេះ?

 

រីឯ​ក្រុម​ភ្ញៀវ​ Spurs ​​ខ្សែ​បម្រើ​ Victor Wanyama ​ដែល​ទិញ​ពី​ Southamton ​​​អាច​នឹង​បង្ហាញ​ខ្លួន​ជម្រើស​ដំបូង​យប់​នេះ​ ​ខណៈ​ដែល​ Mousa Dembele ​នៅ​ជាប់​បម្រាម។ ចំណែក​ឯ​ខ្សែ​ការពារ​ Jan Vertonghen ​មិន​ទាន់​ច្បាស់​ថា អាច​លេង​បាន​ទេ ដោយសារ​របួស​កាល​ Euro 2016 ទើប​ហ្វឹកហាត់​បាន​ខ្លះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​​មាន់​ខ្នាយ​មាស​ អាច​ជា៖ Lloris, Walker, Alderweireld, Wimmer, Rose; Dier, Wanyama; Lamela, Eriksen, Alli; Kane។

 

ប្រវត្តិ​ជួប​គ្នា៖

 

បើក​ឆាក​ EPL: Everton & Spurs ​នរណា​បាន​៣​ពិន្ទុ​យប់​នេះ?

 

– ក្រុមទាំង២​នេះ​ ធ្លាប់​ប៉ះ​គ្នា​សរុប​១៧១​ប្រកួត តាំង​ពី​ឆ្នាំ​១៩០៤​មក ក្នុង​នោះ​ Spurs ឈ្នះ​៦៣, Everton ឈ្នះ​​៥៥ ក្រៅ​ពី​នោះ​ស្មើ​គ្នា។ ប៉ុន្តែ​ជួប​គ្នា​​៧​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League ​ក្រុម​ Everton មិន​ដែល​ឈ្នះ​ទេ ពោល​គឺ​ស្មើ​៤ ចាញ់​៣។

 

– ជួប​គ្នា​រដូវ​កាល​មុន​នៅ​ Premier League ទឹក​ដី​ Spurs បញ្ចប់​លទ្ធផល​ស្មើ​គ្នា ០-០ រីឯ​នៅ​ទឹកដី​ Everton ស្មើ​គ្នា​ ១-១ ទៀត៕

 

ព្យាករ​គូ​នេះ​គឺ៖ Everton ១-១ Tottenham Hotspur, ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា?

 

*គូ​ប្រកួត​ Premier League ទាំង​អស់​យប់​នេះ​គឺ៖

 

បើក​ឆាក​ EPL: Everton & Spurs ​នរណា​បាន​៣​ពិន្ទុ​យប់​នេះ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC