គង់ វង្ស​យ៉ា​ទី មិន​តែងខ្លួន​អីចឹង​តើ​ស្អាត​អត់ ?

6 Videos


ធ្លាប់តែឃើញ គង់ វង្សយ៉ាទី ទ្រងគ្រឿងថែមក្រេមម្សៅជាមួយសម្លៀកបំពាក់សិចស៊ីបញ្ចេញសុដន់ជាដើម ដោយឡែកក្នុងឈុតសម្លៀកបំពាក់បែបយុវវ័យយ៉ាងសាមញ្ញានេះ តើទស្សនិកជនយល់ឃើញថាយ៉ាងម៉េចដែរ ? សូម្បីតែក្រេមម្សៅក៏នាងមិនបានថែមដែរ ដែលលេចចេញនូវសម្រស់ធម្មជាតិពិតៗ ។

គង់ វង្ស​យ៉ា​ទី មិន​តែងខ្លួន​អីចឹង​តើ​ស្អាត​អត់ ?

គង់ វង្សយ៉ាទី បានតុបតែងខ្លួនយ៉ាងសាមញ្ញបំផុតនៅក្នុងថ្ងៃខួបកំណើត ពៅ លីដា នាពេលកន្លងមក ទោះបីជាមិនបានតុបតែងខ្លួនដូចជាសព្វដងក្តី តែមើល ទៅ គង់ វង្សយ៉ាទី នៅតែស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ។ ដំបូង គង់ វង្សយ៉ាទី មិនព្រមចង់ឲ្យថតរូបរបស់នាងបែបនេះឡើយ ពីព្រោះនាងមិនបានតុបតែងខ្លួន និងមានអារម្មណ៍ថា មិនសូវស្អាត តែសម្រាប់មិត្តភក្តិដែលបានជួបជាមួយ គង់ វង្សយ៉ាទី ផ្ទាល់សុទ្ធតែ សរសើរថា អាទី ស្អាតតាមបែបធម្មជាតិ ។

គង់ វង្ស​យ៉ា​ទី មិន​តែងខ្លួន​អីចឹង​តើ​ស្អាត​អត់ ?

គង់ វង្សយ៉ាទី ផ្ទាល់ក៏មិនមានទំនុកចិត្តលើខ្លួនឯងនោះដែរ នៅពេលដែលមិនបានធ្វើមុខ ធ្វើមាត់ដូចសព្វដង ពីព្រោះរាល់ពេលចូលរួមកម្មវិធីជួបជុំមិត្តភក្តិម្តងៗ បើមិនបានតុបតែងខ្លួននោះទេ គឺមិនបានឡើយ តែដោយសារថ្ងៃនោះនាងរវល់ពេកគ្មានពេលវេលាដើម្បី Make Up ។

គង់ វង្ស​យ៉ា​ទី មិន​តែងខ្លួន​អីចឹង​តើ​ស្អាត​អត់ ?

ទោះជាយ៉ាងណា គង់ វង្សយ៉ាទី នៅតែមានរូបសម្រស់ស្រស់ស្អាតដដែល ទោះបីជានាងមិនបាន Make Up ក្តី ចុះទស្សនិកជនវិញ យល់ឃើញយ៉ាងណាដែរ នៅពេលដែលឃើ់ញ គង់ វង្សយ៉ាទី មិនបានថែមក្រេមម្សៅបែបនេះ ? ៕ អាលីណា