ប្រជាជន​អង់គ្លេស​រាប់រយ​នាក់ នាំ​គ្នា​រត់​ស្រាត ដើម្បី​អភិរក្ស​សត្វ​ខ្លា

ប្រជាជន​អង់គ្លេស​រាប់​រយ​នាក់ បាន​នាំ​គ្នា​រត់​ស្រាត​ជុំ​វិញ​សួន​សត្វ​ក្នុង​ទីក្រុង​ឡុងដុង ដើម្បី​ជា​ការ​ប្រមូល​ប្រាក់​យក​ទៅ​អភិរក្ស​សត្វ​ខ្លា ដែល​ជិត​នឹង​ផុត​ទៅ​ហើយ។

 

ប្រជាជន​អង់គ្លេស​រាប់រយ​នាក់ នាំ​គ្នា​រត់​ស្រាត ដើម្បី​អភិរក្ស​សត្វ​ខ្លា

 

កម្មវិធី​រត់​នេះ គេ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដោយ​ប្រជាជន​ដែល​ចូល​រួម​ត្រូវ​ស្រាត​ខោ​អាវ​ចេញ ហើយ​គូ​ជា​រូប​ខ្លា​លើ​ខ្លួន រត់​កាត់​សួន​សត្វ​នៅ​កណ្ដាល​ទីក្រុង​ឡុងដុង។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​រៃអង្គាស​ប្រាក់​ពី​សប្បុរសជន​នានា ក៏​ដូចជា​អ្នក​ចូល​រួម​ផ្ទាល់​ដើម្បី​យក​ទៅ​អភិរក្ស​ពូជ​សត្វ​ខ្លះ​ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ។

 

លោក James Wren ​ប្រធាន​សួន​សត្វ ZSL ​បាន​និយាយ​ថា៖ “ក្រុម​សត្វ​ខ្លា​មួយ​ចំនួន​សឹង​តែ​ដាច់​ពូជ​ហើយ ដោយសារ​តែ​មាន​ការ​ប្រមាញ់​និង​គ្មាន​ការ​មើល​ថែ។ ពួកវា​ត្រូវ​ការ​យើង ដើម្បី​ជួយ ហើយ​វា​ក៏​ចង់​រួច​ដូច​យើង​ដែរ។ សូម​អរគុណ​ដល់​ប្រជាជន​ដែល​មក​ចូល​រួម​កម្មវិធី​នេះ​ទាំង​អស់​គ្នា។ លុយ​ដែល​បាន​ពី​កម្មវិធី​នេះ​ពិត​ជា​សំខាន់​ណាស់ សម្រាប់​ជីវិត​សត្វ​ខ្លា”៕

 

ប្រជាជន​អង់គ្លេស​រាប់រយ​នាក់ នាំ​គ្នា​រត់​ស្រាត ដើម្បី​អភិរក្ស​សត្វ​ខ្លា

 

ប្រជាជន​អង់គ្លេស​រាប់រយ​នាក់ នាំ​គ្នា​រត់​ស្រាត ដើម្បី​អភិរក្ស​សត្វ​ខ្លា

 

ប្រជាជន​អង់គ្លេស​រាប់រយ​នាក់ នាំ​គ្នា​រត់​ស្រាត ដើម្បី​អភិរក្ស​សត្វ​ខ្លា

 

ប្រជាជន​អង់គ្លេស​រាប់រយ​នាក់ នាំ​គ្នា​រត់​ស្រាត ដើម្បី​អភិរក្ស​សត្វ​ខ្លា

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ metro