ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា ពង្រីក​សាខា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

ធនាគារ អ អេ​ច ប៊ី ឥ​ណ្ដូ​ឆៃ​ណា ដែល​ជា​សមាជិក នៃ​សម្ព័ន្ធ​ធនាគារ RHB Bank Group ហើយ​ក៏ជា​ធនាគារ​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ពេញលេញ ធំ​លំដាប់​ទី ៤នៅ​ប្រទេស​ម៉ាឡេស៊ី បាន​បើក​ជា​ផ្លូវការ​នូវ សាខា​បឹង​កេងកង និង​ សាខា​ម៉ៅ​សេទុង ថ្ងៃនេះ។
 

នេះ​ជា​សាខា​ទី ១០ និង ទី១១ របស់ ធនាគារ អ អេ​ច ប៊ី ឥ​ណ្ដូ​ឆៃ​ណា ដែល​បាន​បើក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បន្ទាប់​ពី​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល ៨ឆ្នាំ ដែល​នាំអោយ​មាន​សាខា​សរុប​ចំនួន៧ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​សាខា​ចំនួន ៤ទៀត នៅ​តាម​បណ្ដា​ខេត្ត​ ដូចជា កំពង់ចាម បាត់ដំបង សៀមរាប និង ព្រះសីហនុ។

 

ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា ពង្រីក​សាខា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

 

ការ​សម្ពោធ​បើក​សាខា​ថ្មី ជា​ផ្លូវការ​នេះ​ត្រូវ​បាន អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់

 

-លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាល​រង នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា
-ឯកឧត្ដម Dato’s Sri Hasan Malekឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា
-លោក Tan Sri Azlan Zainol ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​ធនាគារ RHB Bank Berhad
-លោក Tuan Haji Khairuddin Ahmed ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ អ អេ​ច ប៊ី ឥ​ណ្ដូ​ឆៃ​ណា លី​មី​ធី​ត
-ឯកឧត្ដម Dato’ Khairussaleh Ramli អគ្គនាយក​គ្រប់គ្រង នៃ​សម្ព័ន្ធ​ធនាគារ RHB Banking Group និង​សមាជិក​ក្រុមប្រឹក្សាភិបាល និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ធនាគារ អ អេ​ច ប៊ី ឥ​ណ្ដូ​ឆៃ​ណា។

 

ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា ពង្រីក​សាខា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

 

ឯកឧត្ដម Dato’ Khairussaleh Ramli បាន​មាន​ប្រសា​ស​ន៏​ថា ជា​សម្ព័ន្ធ​យើង​មាន​សមត្ថភាព និង​ធនធាន​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ផែនការ​ពង្រីក​ក្នុង​តំបន់ ហើយ​យើង​នឹង​បន្ត​កសាង​ភាព​ខ្លាំង​របស់​យើង​នៅ​ក្នុង​តំបន់។
 

“យើង​កំណត់​សម្រាប់​ប្រតិបត្តិការ​ពី​អន្តរជាតិ​របស់​យើង​ត្រូវ​រួមចំណែក​លើ​ប្រាក់ចំណេញ​ចំនួន​យ៉ាងតិច ២០%ត្រឹម ឆ្នាំ២០២០។ នេះ​ស្រប​ជាមួយ​នឹង​ការកែទម្រង់​យុទ្ធសាស្ត្រ​របស់​សម្ព​ន្ធ័​ធនាគារ​ ដែល​សង្កត់ធ្ងន់​លើ​លទ្ធផល​ការងារ និង​ការបម្រើ​អតិថិជន អោយ​បាន​ល្អ។” ឯកឧត្ដម Dato’ Khairussaleh Ramli ថ្លែង។

 

ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា ពង្រីក​សាខា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

 

កម្ម​របស់​ធនាគារ អ អេ​ច ប៊ី ឥ​ណ្ដូ​ឆៃ​ណា បាន​កើន​ឡើង ៦២% ក្នុង​ឆ្នាំ ២០០៨ ហើយ​មានការ​កើនឡើង​ជា​មធ្យម​ ៥០% ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំងពី​ធនាគារ​បាន​ចាប់ផ្តើម។ ចាប់តាំង​ពី​ធនាគារ​បាន​ចាប់ផ្តើម​អាជីវកម្ម​នៅ ឆ្នាំ២០០៨ ធនាគារ​មាន​ភ័ព្វសំណាង​ដោយ​ទទួល​បាន​ការ​គាំទ្រ​ដោយ​គ្មាន​ងាករេ​ពី​អតិថិជន​របស់​ខ្លួន​ជា​រៀង​រហូត​មក។
 

សាខា ​ម៉ៅ​សេទុង និង ​សាខា​បឹង​កេងកង នឹង​ផ្តល់​ជូន​អតិថិជន​យ៉ាង​ទូលំទូលាយ​នូវ​ផលិតផល ​និង​សេវាកម្ម​ទាំង​សម្រាប់​ការប្រើប្រាស់​ទួទៅ​ និង​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ដែល​រួមបញ្ចូល​ទាំង​ប្រតិបត្តិការ​តាម​បញ្ជរ មាន​ដូចជា​គណនី​ចរន្ត គណនី​សន្សំ គណនី​មាន​កាលកំណត់ ការផ្ទេរ​ប្រាក់ ការ​ប្ដូរ​ប្រាក់ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​ប្រាក់កម្ចី។

 

សាខា​នេះ​ក៏​មាន​បំពាក់​នូវ​ម៉ាស៊ីន ​អេ​ធី​អឹម (ATM) បច្ចេកវិទ្យា​ចុងក្រោយ និង ​ដំបូងបង្អស់​ដែល​មាន​មុខងារ​ដំណើរការ​ពេញ ២៤ម៉ោង សម្រាប់​បម្រើ​សេវា​ទទួល​ប្រាក់​បញ្ញើ ដក​ប្រាក់​បញ្ញើ ដាក់​មូលប្បទានប័ត្រ និង​ដក​ប្រាក់ ជា​រូបិយប័ណ្ណ​រៀល និង​ដុល្លារ ដែល​មុខងារ​ទាំង​អស់នេះ​ត្រូវ​បាន​រួមបញ្ចូល​គ្នា​នៅ​ក្នុង​ម៉ាស៊ីន អេ​ធី​អឹម (ATM) តែមួយ៕

 

ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា ពង្រីក​សាខា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

 

 

អត្ថបទ៖ ពាណិជ្ជកម្ម