អីយ៉ាលើកនេះ ហ៊ានជួលផ្ទះទៀត​

ខេត្ត​មណ្ឌលគិរី ៖ កាលពីវេលា​ម៉ោង​១២ ​និង​៤០​នាទី​ថ្ងៃ​ទី​១២ សីហា ២០១៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ សហ​ការ​ជាមួយ​កំលាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​ដឹកនាំ​ដោយ​លោក​សូ សុវិទ្យា ព្រះ​រា​ជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត និង​លោក​វរសេនីយ៍ឯក ម៉ី អាន ស្នងការ​រង​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេ​រ​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​​ក្នុង​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ​។

​ក្នុងប្រ​តិ​បត្ត​ការ​នេះ ​គឺឆែកឆេ​រ​​រក​ឃើញ​​ជន​វៀតណាម​​៥នាក់​សេព​គ្រឿងញៀន ក្នុងនោះ ១-​ឈ្មោះង្វៀ​ន វឹង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​២-​ឈ្មោះវ៉ូ វ៉ា​ន់​ជី​ង ភេទ​ប្រុស អាយុ៤០​ឆ្នាំ ​៣-​ឈ្មោះ​និ​ញ កា​ស៊ី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​៤-​ឈ្មោះ​ម៉េ​ង ឡាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​៥-ឈ្មោះ​ឃុំ ប៊ុ​ន​ណាត ជា​ជនជាតិ​វៀតណាម ​។

ប្រភព​បន្ត​​ថា ក្នុង​កា​ឆែកឆេ​នោះ​ កំលាំង​ជំ​នាយ​រក​ឃើញ​ និង​ដកហូត​បាន​​ថង់​សម្រាប់​វិច​ខ្ចប់ ប្រើប្រាស់​រួច​ចំនួន​១១​ថង់, ​កន្ទោង​អាលុយមីញ៉ូម​ សម្រាប់​ប្រើប្រាស់​​៣, ដែកកេះ​​៣, ​​ដប​ទឹក​សម្រាប់​ជក់​​១ និង​បង្កាន់ដៃ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​មួយ​ចំនួន​ និង​ឈើ​ប្រណីត​​១១១​ដុំ​ផងដែរ ។

លោកកាន់ ពេញ អធិកា​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា​ ជន​ស​ង្ស័យ​ទាំង៥​នាក់ ​ត្រូវ​​បញ្ជូន​ទៅ​ស្នងកា​នគ​បាល​ខេត្ត​ ដើម្បី​កសាង​សុំ​នុំ​រឿង​ទៅ​តាម​និ​តិ​វិធី​ ។​ ចំណែកឯ​ឈើប្រណិត​ចំនួន​១១១​កំណាត់​ លោក​នឹងបញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រុង ​ដើម្បី​រក្សា​ទុកចាត់ចែង​តាម​ផ្លូវច្បាប់​ ។