​ម្តាយ​គួរ​អង្គុយ​បំបៅ​ដោះកូន ដូចម្តេច​ទើប​ត្រឹមត្រូវ​?

​ម្តាយ​គួរ​អង្គុយ​បំបៅ​ដោះកូន ដូចម្តេច​ទើប​ត្រឹមត្រូវ​?

​នៅពេល​យើង​និយាយ​ដល់ ការ​បំបៅ​ដោះកូន ម្តាយ​គ្រប់រូប​ច្រើន​តែ​មាន​សំណួរ អំពី​អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ក្នុងពេល​បំបៅ​ដោះកូន បំបៅ​របៀប​ម៉េច​ទើប​ត្រូវ និង​ធ្វើ​ម៉េច​ដឹងថា កូនបៅ​ឆ្អែត​។ ចំ​ពោះ​ធ្វើ​ដូចម្តេច ទើប​ដឹងថា​កូនបៅ​ឆ្អែត​នោះ គឺ​យើងខ្ញុំ​ធ្លាប់​បាន​បកស្រាយ​រួច​ម្តង​ហើយ​។ យ៉ាងណាមិញ ការ​បំបៅ​ដោះកូន អាច​នឹង​ធ្វើ​ឲ្យ​ម្តាយ​ឈឺ និង​មាន​ភាព​សាំ​ចិត្តច្រើន បើសិន​ជា​កូនបៅ​មិនបាន​ល្អ​នោះ​។ ការ​អង្គុយ​បំបៅ​ដោះ​កូន ក្នុង​ជំហរ​ដ៏​ត្រឹមត្រូវ​មួយ ពិតជា​អាច​ជួយ​ឲ្យ​ការបៅរប​ស់​កូន ទទួលបាន​ទឹកដោះ​ល្អ និង​មាន​ផា​សុកភាព​ទាំង​ម្តាយ និង​កូន​ទៀត​។ ដូច្នេះ​តើ​ម្តាយ​គួរ​អង្គុយ​ដូច​ម្តេច ទើប​ត្រឹមត្រូវ​?

​សម្រាប់​ពេល​ចាប់ផ្តើម អ្នក​គួរតែ​អង្គុយ​ផ្អែក​ទៅក្រោយ ឬ​អាច​និយាយបាន​ថា អង្គុយ​ទ្រេត​ទៅ​ខាងក្រោយ ប្រមាណ ៤០ ដឺ​ក្រេ ឬ​ហៅ​ថា Laid Back Position​។ បន្ទាប់មក ចាំ​បីកូន​ដាក់​លើ​ពោះ និង​ក្បាល​លើ​ទ្រូង​។ នៅ​ពេល​អ្នក​ដាក់​កូន​បាន​ត្រឹមត្រូវ​ហើយ​នោះ វា​ពិតជា​ផ្តល់​ការ​បំបៅ​ដោះ​កូន បាន​យ៉ាង​ល្អ​អូ​តូ​មា​ទិច​តែ​ម្តង​។ ដូច្នេះ មិន​បាច់​មាន​ក្បាច់ក្បូរ​អ្វី​ច្រើន ក្នុងកា​រពរ​កូន​ទៀត​នោះ​ទេ​។
​ម្តាយ​គួរ​អង្គុយ​បំបៅ​ដោះកូន ដូចម្តេច​ទើប​ត្រឹមត្រូវ​? 
​បើសិន​ជា​អ្នក ចង់​បំបៅ​ដោះកូន ពេល​កំពុង​គេង​វិញ​នោះ អ្នក​គ្រាន់តែ​គេង​ចំហៀង ហើយ​ដាក់​ក្បាល​មាត់​ចូល​ក្នុង​មាត់​កូន​ទៅ​បាន​ហើយ​។ ការ​បំបៅ​បែបនេះ អាច​ជួយ​ឲ្យ​អ្នក​ធូរស្រាល​ច្រើន​ដែរ​។

​យ៉ាងណាមិញ នៅ​ពេល​អ្នក​មាន​អារម្មណ៍ល្អ ក្រោយ​ពី​សម្រាលកូន​រួច​ហើយ អ្នក​អាច​គេង​ជា​លក្ខណៈ​ទ្រេត​ក្បាល​ខ្ពស់​បន្តិច ឬ​ហៅ​ថា Reclining Position ដើម្បី​អាច​ឲ្យ​កូន បៅដោះ​បាន​ស្រួល​ផង និង​ជួយ​ឲ្យ​ស្បែក​កូន និង​អ្នក​ប៉ះ​គ្នា​បាន​ទៀតផង ព្រមទាំង​មិន​បាច់​ប្រើ​កម្លាំង​ទប់​កូន​ច្រើន​។
 ​ម្តាយ​គួរ​អង្គុយ​បំបៅ​ដោះកូន ដូចម្តេច​ទើប​ត្រឹមត្រូវ​?
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី13 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។