ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?

តើមិត្តអ្នកអានណាធ្លាប់ទៅលេងប្រទេសបារាំងខ្លះ ហើយស្គាល់អាគារ Eiffel Tower ដែលគេតំណាងឲ្យប្រទេសនេះដែរឫទេ?
សូមណែនាំប្រវត្តិខ្លះៗអំពីអាគារដ៏ល្បីឈ្មោះនេះ ចង់ដឹងអត់ថាវាបង្កើតឡើងដើម្បីអ្វី ហើយបង្កើតដោយនរណា?

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?

Eiffel Tower គឺជាអាគារមួយដែលមានភាពល្បីល្បាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ជុំវិញពិភពលោក អាគារនេះត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៨៨៧ នៅក្នុងទីក្រុង Paris តែម្ដង វាសាងសង់ដោយក្រុមវិស្វករជាន់ខ្ពស់មួយក្រុមដោយមាន លោក Gustave Eiffel ជាអ្នកដឹកនាំក្នុងការសាងសង់ ក៏ដូចជាអ្នកចេញគម្រោងផ្សេងៗ។

យ៉ាងណាមិញ Eiffel Tower នេះសាងសង់ឡើងក្នុងគោលបំណងរំលឹកដល់បដិវត្តន៍បារាំង និងធ្វើជាបណ្ដាញផ្សព្វផ្សាយរលកធាតុអាកាស ដូចជា វិទ្យុ ទូរទស្សន៍ ជាដើម ក្នុងនោះដែរ អាគារនេះមានកម្ពស់ ៣២៤ ម៉ែត្រ ទំហំ ១២៥ ម៉ែត្រ និងមានចំនួន ៣ ជាន់ វាបំពាក់ជណ្ដើរយន្តសម្រាប់ដឹកភ្ញៀវទេសចរណ៍ ហើយក្នុងជាន់នីមួយៗ មានដូចជាហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន និងកន្លែងជាច្រើនទៀត សម្រាប់បម្រើភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅទីនោះ។

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?

ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ១៨៨៩ គឺជាឆ្នាំដែល Eiffel Tower នេះសាងសង់រួចរាល់ ហើយប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ១៨៨៩ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់រួច អាគារនេះក៏ចាប់ផ្ដើមមានមនុស្សយ៉ាងច្រើនកុះករទៅទស្សនានៅទីនោះ ហើយក៏បន្តភាពល្បីល្បាញរហូតមកដល់ពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ផងដែរថា ពាក្យ Eiffel គឺជាឈ្មោះរបស់វិស្វករដ៏ល្បីដែលបានសាងសង់សំណង់អាគារនេះ ដូចនេះហើយទើបគេដាក់ឈ្មោះវាថា Eiffel Tower ដោយប្រើឈ្មោះរបស់លោកជាផ្លូវការតែម្ដង ហើយលោក Gustave Eiffel បានទទួលមរណភាព នៅថ្ងៃទី ២៧ ខែធ្នូរ ឆ្នាំ ១៩២៣ ក្នុងប្រទេសបារាំង៕

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?
ប្រភព៖ kqube

  • ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាងសង់​ដោយ​នរណា​?已关闭评论
  • 35 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ចំនេះដឹង
Tags: