ស្រវឹង​ជោគ​ស្ពឹក​មុខ​បើក​ម៉ូតូ​ឡើង​ស្ពាន​រេ​ទៅបុក​ចិញ្ចើមផ្លូវ​ដួល​បោក​ក្បាល​ហូរឈាម​កក្លាក់​របួសធ្ងន់​

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជំបើកម៉ូតូលឿនស្លេវឡើងស្ពានព្រះមុនីវង្ស (ចាស់)បានជ្រុលទៅបុកខឿនចិញ្ចើមផ្លូវដួលម៉ូតូបោកក្បាល ហើយមិនបានពាក់មួកសុវត្ថិភាពបានបណ្តាលឲ្យរបួសធ្ងន់កាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី13 ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុច បង្គោលហ្គោមភ្លើងទី៤ លើស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

KA-13-08-2016-14

សមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ ទៀប សំឡី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបើកបររថយន្ត។ មានស្រុកកំណើត នៅភូមិគោកសំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ជនរងគ្រោះមានរបួសក្បាលរយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនតាមរថយន្ត SAMU ដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ។ ចំណែកម៉ូតូ សម្ថកិច្ចបានដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ៕

 

KA-13-08-2016-15

 

KA-13-08-2016-16