​ញ៉ាំ​អាហារ​បែបណា ទើប​មាន​កម្លាំង​បែប​ធម្មជាតិ​ទៅ​?

​ញ៉ាំ​អាហារ​បែបណា ទើប​មាន​កម្លាំង​បែប​ធម្មជាតិ​ទៅ​?

​មាន​មនុស្ស​ជាច្រើន កំពុងតែ​ស្វះស្វែង​រក​វិធីសាស្ត្រ ដើម្បីឲ្យ​មាន​កម្លាំងធ្វើការ ឲ្យបាន​ច្រើន​បន្តិច ដើម្បី​បំពេញ​តម្រូវការ ការងារ​ដ៏​រវល់​ប្រចាំថ្ងៃ​។ ប៉ុន្តែ ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ ពិតជា​អាច​ជួយ​ឲ្យមាន​កម្លាំងបាន​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ Academy of Nutrition and Dietetics បានឲ្យដឹងថា ៖

  • ​ចូរ​ញ៉ាំ​អាហារ​ជា​រៀងរាល់ ៣ ទៅ ៤ ម៉ោង​ម្តង ដើម្បី​បង្កើន​ការរំលាយ​អាហារ និង​បង្ការ​កុំឲ្យ​ឃ្លាន​ខ្លាំង​
  • ​ចូរ​ពិនិត្យ​ទៅលើ​ទំហំ​អាហារ​ដែល​អ្នក​ញ៉ាំ និង​ធ្វើ​យ៉ាងណា កុំ​ញ៉ាំ​ច្រើន​ជ្រុល​ពេក​។ ចូរ​ញ៉ាំ​ត្រឹមតែ​ឆ្អែត​ល្មមៗ​បាន​ហើយ​។
  • ​ចូរ​ផ្តោ​ទៅ​លើ​អាហារ​ដែល​មាន​តុល្យភាព​ដូចជា ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​សោះ​
  • ចូរ​ចៀសវាង​អាហារ​ដែល​ប៉ូវ​កម្លាំង​ខ្លាំង​ដូចជា ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​កាហ្វេ​ដែល​មាន​ជាតិ​ផ្អែម​ច្រើន​។ ចូរ​ញ៉ាំ​ព្យាយាម​ញ៉ាំ​ទឹក​ដូចជា ទឹកដោះគោ​ស្រស់ ទឹក​ធម្មតា ឬ​តែ​គ្មាន​ស្ករ​ឲ្យបាន​គ្រប់គ្រាន់​វិញ៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី13 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។