Update: ភ្ញៀវទេសចរណ៍ជនជាតិបារាំងមួយគ្រួសារ (០៤នាក់) និងមគ្គុទ្ទេសទេសចរណ៍ម្នាក់ ដែលវង្វេងបាត់ ត្រូវបាននាំចេញពីព្រៃ មកដល់កន្លែងសុវត្ថិភាពហើយ​ !

(សៀមរាប)៖ នៅម៉ោងប្រមាណ១៣៖៣០នាទី ថ្ងៃសៅរ៍នេះ​ ភ្ញៀវទេសចរណ៍ជនជាតិបារាំងមួយគ្រួសារ០៤នាក់ និងមគ្គុទ្ទេសទេសចរណ៍ម្នាក់ ដែលទៅលេង នៅរមណីដ្ឋានក្បាលស្ពាន ហើយវង្វេងបាត់អស់មួយថ្ងៃ នៅពេលនេះត្រូវបានក្រុមកម្លាំងស្វែងរកបានជួយសង្រ្គោះ នាំចេញពីព្រៃ មកដល់កន្លែងសុវត្ថិភាពហើយ​ បន្ទាប់ពីបាននាំពួកគាត់ចុះពីតំបន់ព្រៃភ្នំ និងផ្តល់ទឹក និងចំណីអាហារមួយចំនួន ព្រោះពួកគាត់មានលក្ខណៈហេវហត់ និងអស់កម្លាំង។

ជនជាតិបារាំងមួយគ្រួសារនោះមាន៤នាក់ (ឪពុក,ម្តាយ​ និងកូនស្រី២នាក់​ អាយុខ្ទង១៦-២០ឆ្នាំ) ស្នាក់នៅសណ្ឋាគារ Please Villa ស្ថិតនៅកែងផ្លូវសុខសាន្ត ក្រុងសៀមរាប និងមគ្គុទ្ទេសចរណ៍ម្នាក់។ ភ្ញៀវទេសចរណ៍នោះជាភ្ញៀវធួរ តាមរយៈក្រុមហ៊ុន​ ឥណ្ឌូឆាយណា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ជើញទៅកាន់ខេត្តសៀមរាបនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីចូលរួមជាមួយអាជ្ញាធរ ដើម្បីស្វែងរកភ្ញៀវបរទេសនេះ។ ការស្វែងរកនេះក៏បានប្រើប្រាស់ឧទ្ធម្ភាគចក្រមួយគ្រឿង ហោះពីលើដើម្បីពិនិត្យមើលផងដែរ។

លោកអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការស្វែងរកឃើញពួកគាត់ បន្ទាប់ពីក្រុមការងារកំណត់បានទីតាំង តាមរយៈប្រព័ន្ធ GPS ទូរស័ព្ទ។ ទីតាំងដែលពួកគាត់ វង្វេងនោះគឺនៅតំបន់ព្រៃភ្នំ រហូតដល់ព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន្ទ, កម្លាំងស្វែងរកដឹកនាំ ដោយអភិបាលរង, ស្នងការនគរបាល, បញ្ជាការមេបញ្ជាការអាវុធហត្ថ និងកម្លាំងយោធាផងដែរ ព្រមទាំងត្រៀមរថយន្តសង្គ្រោះ បន្ទាន់ទៀតផង។

លោក ថោង ខុន បានបញ្ជាក់បន្ថែមឲ្យដឹងថា បើទោះបីជាយ៉ាងណាបន្ទាប់ពីប្រទះឃើញភ្ញៀវទេសចរ ដែលវង្វេងព្រៃ ក្រុមអ្នកជួយសង្រ្គោះ បានផ្តល់ទឹក និងចំណីអាហារខ្លះផងដែរ ហើយបញ្ជូនពួកគាត់មកកាន់កន្លែងសុវត្ថិភាពនៅមុននេះបន្តិច។ កម្លាំងយើងកំពុងគ្រាដំណើរភ្ញៀវចុះពីលើភ្នំមក ជួបកំលំាងយើង ដែលយកម៉ូតូនិង ឡានទៅទទួលបន្តចេញមកផ្លូវ។

សមត្ថកិច្ចបានរៀបរាប់អំពីហេតុការណ៍​ អំពីករណី​បាត់វង្វេងភ្ញៀវទេសចរណ៍នេះថា៖

នៅម៉ោង០៧​៖៣០នាទីព្រឹកថ្ងៃសុក្រ​ អ្នកបើករថយន្តឈ្មោះ​ ម៉ៅ​ សុភាព​ បានដឹកភ្ញៀវ​ និងមគ្គុទ្ទេសទៅទស្សនារមណីដ្ឋានក្បាលស្ពាន​ ទៅដល់ម៉ោង០៩​៖០០នាទី​ ភ្ញៀវ​ និងមគ្គុទ្ទេសបានកម្មង់បាយម្ហូបទុក​ នៅជើងភ្នំ រួច​ហើយបានប្រាប់ថា យ៉ាងយូរម៉ោង១៣៖០០នាទីរសៀល និងចុះមកញាំបាយវិញ​ លុះដល់ម៉ោង១២​៖០០នាទី​មគ្គុទេស បានទូរស័ព្ទប្រាប់ថា វង្វេងផ្លូវ​ហើយតៃកុងឡានបានឲ្យជួបនគរបាល ដែលប្រចាំការនៅខាងក្រោម​ និយាយបានបន្តិចក៏ដាច់ការទាក់ទង រហូតដល់ពេលនេះក៏នៅតែមិនឃើញ។​ នៅពេលនេះទាំងនគរបាល​ និងឆ្មាំ​ កំពុងតែដើររក​ តែមិនទាន់មានដំណឹងនៅឡើយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត