រឿង​ចម្លែក​ៗ​១៤​យ៉ាង ដែល​មាន​តែ​កូរ៉េខាងជើង​ទើប​មាន

កូរ៉េខាងជើងត្រូវបានគេចាត់ទុកជាប្រទេសដ៏អាថ៌កំបាំងបំផុត ពោលគឺមានមនុស្សតិចណាស់ដែលដឹងព័ត៌មានច្រើនពីប្រទេសនេះ ស្របពេលនេះ កូរ៉េខាងជើងក៏ជាប្រទេសចម្លែកបំផុតមួយដែរ ពោលគឺច្បាប់ទម្លាប់ដែលមានចែងសម្រាប់ប្រើក្នុងប្រទេសគឺខុសឆ្ងាយពីប្រទេសផ្សេងៗតែម្ដង ។

ខាងក្រោមនេះជាព័ត៌មានចម្លែកៗដែលទាល់តែកូរ៉េខាងជើងទើបមាន ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមអានអត្ថបទខាងក្រោមនេះ៖

១. ប្រទេសនេះប្រើ Kim Il-Sung សករាជ

ខណៈដែលប្រទេសទាំងអស់លើលោកនេះកំណត់យកគ្រិស្តសករាជជាប្រតិទិនឆ្នាំសកលហើយ តែក៏នៅមានប្រទេសខ្លះនៅប្រើពុទ្ធសករាជដែរ ជាក់ស្ដែងដូចជាថៃជាដើម ដោយឡែកកូរ៉េខាងជើងវិញ ជាប្រទេសតែមួយគត់ដែលមិនប្រើទាំងគ្រិស្តសករាជ និងពុទ្ធសករាជ ។ គិតមកទល់ពេលនេះ កូរ៉េខាងជើងមិនមែនស្ថិតក្នុងឆ្នាំ២០១៥ទេ គឺស្ថិតក្នុងឆ្នាំ១០៣ ដោយគេគិតរាប់ពីថ្ងៃកំណើតរបស់លោក Kim Il-Sung ដែលជាជីតារបស់បងធំកូរ៉េបច្ចុប្បន្ន ។

២. ឃើញគេល្បី ធ្វើតាមគេដែរ

បន្ទាប់ពីមើលរឿង Godzilla របស់អាមេរិកដែលចេញក្នុងឆ្នាំ១៩៩៨រួចមក អតីតមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-il ពិតជាចូលចិត្តរឿងនេះណាស់ ដូច្នេះលោកក៏សម្រេចឲ្យមន្ត្រីរបស់លោក ផលិតរឿងប្រភេទនេះមួយដែរ ដោយដាក់ចំណងជើងថា Pulgasari ហើយវាក៏ក្លាយជាខ្សែភាពយន្តដ៏ល្បីបំផុតមួយប្រចាំប្រទេស ។

៣. អត្រាអ្នកចេះអក្សរ១០០%នៅតែក្រ

ទោះបីជាប្រទេសកុម្មុយនិស្តក្ដី តែប្រទេសនេះមានអត្រាអ្នកចេះអក្សរដល់ទៅ១០០%ពេញតែម្ដង ហើយស្ថិតិនេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ព្រោះថាអាមេរិកដែលជាមហាអំណាចពិភពលោក និងជាតំណាងឲ្យលោកសេរីផងនោះ មានអត្រាអ្នកចេះអក្សរត្រឹមតែ៩៩.៩៩%ប៉ុណ្ណោះ ។

៤. កូរ៉េខាងជើងក៏មានការបោះឆ្នោតដែរតែឈរឈ្មោះបានម្នាក់គត់ 

ស្ថិតក្រោមស្លាកជាប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យ ប្រទេសនេះក៏មានការបោះឆ្នោតជ្រើសរើសមេដឹកនាំដែរ ដែលជាទូទៅគេធ្វើឡើង៥ឆ្នាំម្ដង តែអ្វីដែលចម្លែកនោះគឺ អ្នកឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យមានតែសមាជិកគ្រួសារត្រកូល Kim តែប៉ុណ្ណោះ ពោលគឺពេលបោះឆ្នោតមានអ្នកឈរឈ្មោះតែម្នាក់គត់ ។

៥. ភ្លើងស្តុបគ្មានទេ មានតែប៉ូលិសចរាចរណ៍ 

ជាប្រទេសដែលក្រីក្រមួយ ប្រជាជនកូរ៉េខាងជើងមិនសូវមានរថយន្តជិះទេ ដូច្នេះហើយក៏មិនសូវមានភ្លើងស្តុបនៅតាមដងផ្លូវដែរ តែបើមានវិញ ភាគច្រើនគឺអត់ដំណើរការតែម្ដង ដោយជាទូទៅគេឲ្យប៉ូលិសចរាចរទៅធ្វើចរាចរណ៍ដោយផ្ទាល់តែម្ដង ។

៦. កីឡដ្ឋានធំជាងគេបង្អស់ក្នុងលោក 

ក្រៅពីប្រទេសដែលមានស្ថានីយរថភ្លើងក្រោមដីជ្រៅជាងគេបំផុតហើយ ប្រទេសនេះក៏មានកីឡដ្ឋានដែលធំជាងគេបំផុតដែរ ដោយកីឡដ្ឋានជាតិរបស់ប្រទេសនេះអាចផ្ទុកមនុស្សបានដល់ទៅ១៥ម៉ឺននាក់ ដែលចំនួននេះជាចំនួនដ៏ច្រើនលើសលប់មួយ បើធៀបទៅនឹងកីឡដ្ឋានធំៗផ្សេងទៀតលើពិភពលោក ។

៧. ច្បាប់បាល់បោះតែមួយលើលោក

កូរ៉េខាងជើងជាប្រទេសដែលមានច្បាប់បាល់បោះចម្លែកជាងគេបំផុត ពោលគឺជាធម្មតាគេឲ្យតែ៣ពិន្ទុប៉ុណ្ណោះបើឈរពីក្រៅរង្វង់ហើយបោះចូល ដោយឡែកច្បាប់បាល់បោះនៅប្រទេសនេះវិញ បើឈរនៅក្រៅរង្វង់ហើយបោះចូលដោយមិនមានប៉ះមាត់កងអីទៀត គេឲ្យដល់ទៅ៤ពិន្ទុតែម្ដង ។

៨. ធ្វើខុសមួយជាប់ទោសមួយពូជ

ច្បាប់ក្នុងប្រទេសនេះ បើសិនជាជនណាម្នាក់ធ្វើខុសអ្វីមួយហើយត្រូវទទួលទោសចំពោះមុខច្បាប់នោះ មិនមែនគ្រាន់តែជននោះតែម្នាក់ទេដែលត្រូវទទួលទោស ពោលគឺគ្រួសារ៣ជំនាន់របស់ជនល្មើសនឹងត្រូវទទួលទោសជាមួយគ្នា ។

៩. មួយប្រទេសមានអាម៉េរិកាំងតែម្នាក់គត់

លោក Joseph Dresnok ជាជនជាតិអាមេរិកតែម្នាក់គត់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងជើង ពោលគឺលោកសម្រេចចិត្តរស់នៅទីនេះតាំងពីសង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥៣បានបញ្ចប់ទៅមកម៉្លេះ ដោយសារតែលោកស្រលាញ់ទីនោះ ។

១០. ទូរទស្សន៍៣ប៉ុស្តិ៍មើលមួយជីវិត

នៅកូរ៉េខាងជើងមានប៉ុស្តិ៍ទូរទស្សន៍តែ៣ប៉ុណ្ណោះ ហើយចាក់ផ្សាយឆ្លាស់គ្នាទៀត ពោលគឺមិនមានជម្រើសឲ្យអ្នកទស្សនាមើលប៉ុស្តិ៍ណាតាមចិត្តទេ ដោយក្នុងនោះមាន១ប៉ុស្តិ៍ចាក់រៀងរាល់ពេលល្ងាច និង២ប៉ុស្តិ៍ទៀតចាក់តែនៅថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះ ។

១១. រដ្ឋធម្មនុញ្ញស្ដីពីសេរីភាពប្រជាជនក៏មានដែរ តែអត់អនុវត្ត

ដើម្បីកុំឲ្យខុសពីឈ្មោះផ្លូវការរបស់ខ្លួន ក្នុងនាមជាប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ ប្រទេសនេះក៏មានរដ្ឋធម្មនុញ្ញចែងពីសិទ្ធសេរីភាពរបស់ប្រជាជនដែរ គ្រាន់តែអ្វីទាំងនោះមិនត្រូវបានអនុវត្តប៉ុណ្ណោះ ។

១២. សិស្សត្រូវបង់លុយគ្រប់យ៉ាងក្នុងថ្នាក់

សិស្សដែលរៀននៅក្នុងសាលាទាំងអស់ត្រូវបង់លុយលើគ្រប់អ្វីៗដែលខ្លួនប្រើ ក្នុងនោះមានដូចជា តុ កៅអី ថ្លៃប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនកម្ដៅពេលរដូវរងាផងដែរ ។

១៣. ចាប់ជំរិតផលិតករភាពយន្តពីកូរ៉េខាងត្បូងមកថតរឿងឲ្យខ្លួន

លោក Shin Sang-ok ជាអ្នកនិពន្ធរឿង និងជាអ្នកដឹកនាំខ្សែភាពយន្តដ៏ជោគជ័យម្នាក់នៅកូរ៉េខាងត្បូង តែលោកត្រូវរដ្ឋាភិបាលកូរ៉េខាងជើងចាប់ជំរិតទាំងគ្រួសារ ដោយបង្ខំឲ្យលោកមករស់នៅក្នុងប្រទេសកុម្មុយនិស្តមួយនេះវិញ ដើម្បីដឹកនាំថតរឿងឲ្យរដ្ឋាភិបាលលោក Kim Jong-il ។

១៤. ប្រើលាមកមនុស្សធ្វើជាជីសម្រាប់ដំណាំក្នុងប្រទេសទាំងមូល ដែនដីកូរ៉េខាងជើងជាដែនដីដែលគ្មានជីវជាតិ ពោលគឺនៅទីនោះដីគ្មានជីវជាតិគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្មទេ ដូច្នេះហើយរដ្ឋាភិបាលតម្រូវឲ្យប្រជាជនទាំងអស់ យកលាមកដែលខ្លួនបន្ទោបង់ចេញរាល់ថ្ងៃមកធ្វើជាជីធម្មជាតិដើម្បីដាំដំណាំ ។

ប្រភព៖ news.kqube


រឿង​ចម្លែក​ៗ​១៤​យ៉ាង ដែល​មាន​តែ​កូរ៉េខាងជើង​ទើប​មាន

អនិច្ចា​! ស្ត្រី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡាច្រើន​​ស្អេក​ស្កះ​សម្រេច​ចិត្តនាំគ្នា​ “​ក្រៀវ​” ព្រោះតែ​…

រឿង​ចម្លែក​ៗ​១៤​យ៉ាង ដែល​មាន​តែ​កូរ៉េខាងជើង​ទើប​មាន

ពួក Prank មួយក្រុម​នេះ​លេង​ម្តងនេះ​សាហាវ​តក់​ស្ល​ត់​ពេក​ក្រៃ​!