អាសូរ ពៅ បញ្ញា​ពេជ្រ ខំប្រឹង​លួងលោម​ខ្លួនឯង​

6 Videos


បើគេបានមើលហើយធ្វើការពិចារណាឲ្យដិតដល់ទើបគួរឲ្យអាណិតដល់ ពៅ បញ្ញាពេជ្រ ជាខ្លាំងព្រោះថាមកពីនាងអស់សង្ឃឹមទើបនាងលួងខ្លួនឯងជាមួយការ៉េមនិងចាត់ទុកអ្វីៗគឺលើវាសនា ។
បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ពៅ បញ្ញាពេជ្របានសរសេរសារដែល មើលទៅគួរឲ្យអាណិតចំពោះរូបនាងក្នុងនោះនាងបានសរសេរថា ៖

អាសូរ ពៅ បញ្ញា​ពេជ្រ ខំប្រឹង​លួងលោម​ខ្លួនឯង​

គ្មានអ្វីសប្បាយចិត្តជាងគេជូនដើរផ្សារហើយបានញុំាការ៉េមដែលខ្ញុំចូលចិត្តទេ បានតែប៉ុណ្ណឹងក៏ខ្ញុំគ្រប់គ្រាន់ហើយ ទោះបីមួយជីវិតនេះខ្ញុំមិនអាចងើបឡើងដើរបានដូចដើមវិញក៏ដោយ !! អោយធ្វើម្តេចបើនេះជាវាសនាខ្ញុំទៅហើយ ? ។ ទោះជានាងសរសេរសារខ្លីតែបើវិភាគពិចារណាទើបយល់ថាមានន័យជ្រៅ…។

អាសូរ ពៅ បញ្ញា​ពេជ្រ ខំប្រឹង​លួងលោម​ខ្លួនឯង​

ពៅ បញ្ញាពេជ្រ ពេលនេះនាងកំពុងស្ថិតនៅអ៊ូប៊ុនរ៉ាត់ចាន់ថានីលើទឹកដីថៃនៅឡើយដោយ នាងបានទៅព្យាបាលខ្លួនដោយវិធីធ្វើលំហាត់ប្រាណដើម្បីឲ្យនាងអាចដើរបានព្រោះមកទល់ពេលនេះនាងពុំទាន់អាចដើរបាននៅឡើយទេ។ ថ្មីៗនេះបើតាមការបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកគេសង្កេតឃើញថា ពៅ បញ្ញាពេជ្រ ហាក់ មានសុខភាពគ្រាន់បើជាងមុនច្រើនដោយសារតែគេឃើញថានាងបានប្រឹងប្រែងថែទាំសុខភាពតាមវិធីគេងពីព្រលប់ភ្ញាក់ពីព្រលឹមសូត្រធម៌ហាត់ប្រាណញ៉ាំទឹកដើម្បីធ្វើឲ្យមានសុខភាពល្អសម្រស់ស្អាត ។

អាសូរ ពៅ បញ្ញា​ពេជ្រ ខំប្រឹង​លួងលោម​ខ្លួនឯង​

ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករលបលួចបាញ់ប្រហារចំនួន២គ្រាប់កាលពីថ្ងៃទី២៣កុម្ភៈ ២០០៧វេលាម៉ោង៦និង៣០នាទីព្រឹកនៅម្តុំខាងកើតក្រសួងឧស្សាហកម្មរ៉ែនិងឋាមពល។តាំងពីនោះ រហូតមកទល់ ពេលនេះសមត្ថកិច្ចមិនទាន់មានពន្លឺឬអាចវែកមុខឃាតករឃើញនៅឡើយទេ ៕

ដេវីត