ឡ​ជីវឧស្ម័ន​ទី​២៥.០០០ ​ត្រូវ​ដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវកា​

ខេត្ត​ត្បូងឃ្មុំ​ ៖ «​សព្វថ្ងៃ​ម្ហូ​ម​អាហារ​ដែល​មាន​តម្លៃ​ថោក ​ត្រូវ​បាន​ក្រុម​ឈ្មួញ​នាំ​ចូល​មក​ពី​វៀតណាម​ និងថៃ​ ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុ​គីមី​ច្រើន ដែល​ធ្វើ​ឲ្យ​សុខភាព​ទ្រុឌទ្រោម» ។ នេះ​ជា​ប្រសា​ស​ន៍​លើក​ឡើង​របស់​លោក​វេ​ង សា​ខុន  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​​ប្រមាញ់ និង​នេសាទ ថ្លែងកាលពី​​ព្រឹក​ថ្ងៃ​ទី​១៣ ​សីហា​ ​២០១៦ ក្នុងឱ​កាស​ដាក់​ឱ្យ​​ប្រើប្រាស់​នូវ​ឡ​ជីវឧស្ម័ន​ទី​២៥.០០០ ស្ថិត​នៅ​ភូមិ​ពង្រ ឃុំ​នាង​ទើត ស្រុក​តំបែរ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​កសិករ​ច្រើន ព្រមទាំង​អាជ្ញា​ពាក់ព័ន្ធ​ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ថ្លែង​ឱ្យ​ដឹងថា ខេត្ត​ត្បូងឃ្មុំ​មាន​ឡ​ជីវឧស្ម័ន​៩៥០​ឡ ក្នុង​នោះ​សាងសង់​ដោយ​កម្មវិធី​ឡ​ជីវឧស្ម័ន​ខេត្តកំពង់ចាម​មាន​៧៨៥​ឡ និង​ឡ​ជីវឧស្ម័ន​សាងសង់​ ដោយ​កម្មវិធី​ឡ​ជីវឧស្ម័ន​ខេត្ត​ត្បូងឃ្មុំ​មាន​១៦៥​ឡ  ។   ការ​រីក​ចម្រើន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បណ្តាញអគ្គិសនី ​ដែល​មាន​ដល់ទី​ជនបទ ប្រជា​កសិករ​មួយ​ចំនួន​បាន​គៀងគរ     សាងសង់​ឡ​ជីវឧស្ម័ន​មិន​បានគ្រប់​តាម​ផែនការ​កំណត់ ។

លោក​ឪ​ម គឹ​ម​ស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលពី​មុន​ លាមក​សត្វ ពិសេស​លាមក​គោ​ និង​ជ្រូក ហាក់ដូចជា​មិនសូវ​មាន​តម្លៃ​នោះ​ទេ ហើយ​ត្រូវ​បាន​ចោលពាល​វាល​ពាស​កាល ជះក្លិន​មិនល្អ​ឲ្យ​ខូច​បរិស្ថាន។ ឥឡូវ​លាម​ទាំងនេះ ត្រូវ​បាន​បង្កើត​ទៅ​ជា​ឧស្ម័នបញ្ឆេះ សំរាប់​ចំអិន​អាហារដុត​បំភ្លឺ និង​ប​នា​ជីធម្មជាតិ​ទៀត​ផង  ។

លោក​ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ថ្លែង​ឲ្យ​ដឹង​ថា នា​ពេល​នេះ​ពិតជា​កិត្តិយស​សម្រាប់​ខេត្ត​ត្បូងឃ្មុំ​ និង​ជាព្រឹត្តិការ​ណ៏​ដ៏​មាន​តម្លៃផ្សារ​ភ្ជាប់​រវាង​ការ​ដាំ​ដុះ​ដំណាំ​ទៅ​និង​បច្ចេកទេស​កែ​ច្នៃឋា​ម​ពលក​កើតឡើងវិញ ​និង​ជា​ការ​លើកកម្ពស់​ការ​យល់​ដឹង​ជា​ធារ​ណៈ អំពី​គុណ​ប្រ​យោ​ជ​ន៏​នៃ​ការ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន សម្រាប់​ផលិតកម្ម​ដំណាំ ការ​ជួយ​ជម្រុញ​ការ​លូតលាស់​ដំណាំ  និង​ផ្តល់​នូវ​ទិន្នផល​បាន​ល្អ​និង​មួយ​ផ្នែកទៀត​ឡ​ជីវឧស្ម័ន​អាច​ផ្តល់​ជា​ឋា​ម​ពល​សម្រាប់​ចម្អិន​អាហារ និង​ជា​ច​លករ​ជំរុញ​ឲ្យ​មាន​និរន្ត​ភាព​ក្នុង​ការ​ចិញ្ចឹម​សត្វ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព​ផង​ដែរ ។