ស្តាយណាស់! ស្អាតចឹងធ្វើ​ចោរ​

​រាជធានី​ភ្នំពេញ​ ៖ នារីសង្ស័យ​​ម្នាក់​​ត្រូវគេ​ព្រួត​វា​យ​បែកក្បាលហើយ​​​ទើប​ប្រគល់​ឱ្យ​​សមត្ថកិច្ច​ បន្ទាប់​ពីធ្វើ​សកម្មភាព​យក​កន្ត្រៃ​​មក​កាត់​សោរ​​​ផ្ទះគេ​​ ចូល​លួច​យក​ទ្រព្យសម្បត្តិ តែត្រូវគេ​​ទាន់ ​ដែល​ហេតុការណ៍នេះ​បង្ក​ឱ្យភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​៣​​ព្រឹក​​ថ្ងៃ​ទី​១៣​​សីហា ​​២០១៦ ស្ថិតនៅបណ្តោយ​ផ្លូវ​លេខ​១២៨​ ផ្ទះ​លេខ​១៨១E3 ​ក្រុម​៤៤​ភូមិ​៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ​រាជធានី​ភ្នំពេញ ​។

ប្រភព​ឱ្យ​ដឹងថា ​នារី​សង្ស័យ​​ឈ្មោះចាន់ សុភ័ក្ត្រ​ អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៥​ ផ្លូវ​លេខ​៣០០ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​ចំការមន ​។ ចំណែក​​ម្ចាស់​ផ្ទះ​​​ឈ្មោះសុខ វិបុល ភេទ​ប្រុស ​អាយុ​២៩​  ។

បើ​តាម​ប្រភព​​ពី​ម្ចាស់ផ្ទះ​​ឱ្យ​​ដឹង​ថា មុន​កើតហេតុ​ ខណៈ​ដេក​លង់​លក់​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​ បាន​យក​កន្ត្រៃ​មក​កាត់​សោ​ ហើយ​បាន​ដើរ​ចូល​​មួយសន្ទុះ​ ក្រោយមក ជន​សង្ស័យ​​ក៏​​​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បតិ្ត​មួយ​ចំនួន ក៏​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ក៏​បាន​ស្រែ​កថា ​ចោរ​ៗ​ហើយ​ត្រូវ​ម្ចាស់ផ្ទះ ចាប់​បាន​ភ្លាម​ៗ​តែម្តង ​ក៏នាំ​គ្នា​វាយ​បណ្ដាល​​ជនសង្ស័យ​បែកក្បាល ​ហើយ​ម្ចាស់ផ្ទះ​ក៏​បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​​មិត្ត​ភាព​។