រថយន្តដឹកភ្ញៀវ បត់ឆ្វេងមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូបើកពី ក្រោយស្របទិសគ្នា បុករបួសធ្ងន់ម្នាក់ នៅក្រុងកែប

កែប៖ បុរសអ្នកបើកបរម៉ូតូ ម៉ាកឌ្រីមសង់សេ១២៥ម្នាក់ រងរបួសជាទម្ងន់ ដោយសារបុករថយន្តក្រុង ដឹកអ្នកដំណើរ ១គ្រឿង កាលពីម៉ោង ៧៖១០នាទី យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្លូវបំបែកជា៤ ខាងកើតមន្ទីរហិរញ្ញវត្ថុ លើកណាត់ផ្លូវជាតិលេខ៣៣A ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ។

មន្ត្រីនគរបាលបានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ម៉ាកហ៊ីយ៉ាន់ដាយ ៤៥កៅអី ពាក់ស្លាកលេខភ្នំពេញ 3C-3552 របស់ក្រុមហ៊ុនម៉េងហុង, អ្នកបើកបរ ឈ្មោះ ហ៊ីង សូនឡឹង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាលុស ឃុំបុសលាវ ស្រុកចឹត្របុរី ខេត្តក្រចេះ។ រីឯម៉ូតូរងគ្រោះ ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-4973 អ្នករងគ្រោះជាអ្នកបើកបរម៉តូ ឈ្មោះឈា ណម ភេទប្រុស អាយុ៥២ឆ្នាំ (របួសធ្ងន់) រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។ ក្រោយហេតុការណ៍ភ្លាម ជនរងគ្រោះរូបនេះ ត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកែប ។ សូមបញ្ជាក់ថា បច្ចុប្បន្នរថយន្ត និងម៉ូតូ កំពុងរក្សាទុកនៅឯ អធិការដ្ឋាននគរបាលក្រុងកែប ដើម្បីរង់ចាំដោះស្រាយគ្នា ទៅពេលក្រោយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងនេះដែរ ក៏ធ្លាប់កើតឡើងនៅក្នុងខេត្ដកណ្ដាល កាលពីឆ្នាំ២០១៥ ដែល

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង១៦ៈ១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅលើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិអង្គជ័យ ឃុំបន្ទាយដែក បង្កឡើង ដោយរថយន្ត ដឹកអ្នកដំណើរធុនធំមួយគ្រឿង បើកបុកនិងម៉ូតូ មួយគ្រឿង បណ្តាលជនរងគ្រោះម្នាក់រងរបួសធ្ងន់។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្ក មានពណ៌លឿង ជាប្រភេទរថយន្តដឹកភ្ញៀវទេសចរណ៍ ធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3C- 4589 បើកដោយឈ្មោះឡឺយ ថាន់លីម ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅនៅវៀតណាម។ ចំណែកជនរងគ្រោះ ឈ្មោះសឿន សិទ្ធីស៊ិឡា ភេទប្រុស អាយ២៥ឆ្នាំ មានទីលំនៅ ភូមិបាត់ថង់ឃុំ គគីរសោមស្រុកស្វាយទាប ខេត្ត ស្វាយរៀង បើម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា រថយន្តបង្ក បើកពីអ្នកលឿងទៅភ្នំពេញ ចំណែកម៉ូតូ រងគ្រោះ ធ្វើដំណើរ ពីភ្នំពេញទៅ អ្នកលឿង លុះដល់ ចំណុច កើតហេតុ រថយន្ដរ៉េចង្កូត បុកបណ្តាលឲ្យរង របួសធ្ងន់ម្នាក់ ហើយត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ចំណែក ម៉ូតូរងការ ខូចខាតទាំងស្រុង ។

បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរទាំងពីរ ត្រូវបានកម្លាំងជំនាញស្រុក ធ្វើការពិនិត្យ កន្លែងកើតហេតុ និងបានយក មករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុករងចាំដោះស្រាយតាមនីតិវិធីច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្តដឹកភ្ញៀវ បត់ឆ្វេងមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូបើកពី ក្រោយស្របទិសគ្នា បុករបួសធ្ងន់ម្នាក់ នៅក្រុងកែប

រថយន្តដឹកភ្ញៀវ បត់ឆ្វេងមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូបើកពី ក្រោយស្របទិសគ្នា បុករបួសធ្ងន់ម្នាក់ នៅក្រុងកែប