រុក្ខជាតិ ៨ មុខ ដាំ​ក្បែរ​ផ្ទះ​អាច​បណ្តេញ​សត្វ​មូស​

6 Videos


នារដូវភ្លៀងធ្លាក់ ឬ តំបន់ដែលយើងរស់នៅក្បែរទឹកច្រើនតែងតែមានសត្វមូសយាយីដែលយើងមិនអាចចៀសផុតឡើយ ។ ទោះបីយ៉ាងណាដើម្បីទប់ទល់ជាមួយសត្វមូសដែលជាសត្វចង្រៃទាំងនេះមិនហ៊ានមកក្បែរផ្ទះនោះយើងគប្បីដាំដើមរុក្ខជាតិមួយចំនួនដូចជា ៖

ដើមស្លឹកគ្រៃ
ជាប្រើភេទដើមរុក្ខជាតិដែលងាយសាយពូជដោយយើងគ្រាន់តែគាស់គល់របស់វាមកដាំក្បែរផ្ទះនោះដោយអាចដុះបានយ៉ាងល្អដោយមិនជួបការលំបាកច្រើន ។ ការដាំស្លឹកគ្រៃមិនត្រឹមអាចប្រើជាអាហារបានទេប៉ុន្តែរុក្ខជាតិប្រភេទនេះក្លិនរបស់វានៅអាចធ្វើការបណ្តេញមូសឱ្យចាកចេញឆ្ងាយពីផ្ទះសម្បែងផង ។

រុក្ខជាតិ ៨ មុខ ដាំ​ក្បែរ​ផ្ទះ​អាច​បណ្តេញ​សត្វ​មូស​

ក្រៅពីនេះបើសង្កេតឃើញថាក្នុងផ្ទះសម្បែងរបស់អ្នកមានមូសយាយីច្រើន ហើយចង់បណ្តេញចេញទៅវិញ ដោយគ្រាន់តែប្រើដើម ឬ ស្លឹករបស់វាមកធ្វើការដំឱ្យបែកមានក្លិនសាយភាពក៏អាចធ្វើការបណ្តេញសត្វមូសរត់ចេញពីផ្ទះបានដូចគ្នា ។

ដើមម៉ូស៊ីបូស្ទើ ( Mozzie Buster)
ជាប្រភេទដើមរុក្ខជាតិដែលបានមកពីការបង្កាត់លាយបញ្ចូលគ្នារវាងដើមឈើ ២ ប្រភេទគឺ ដើម Geranium និង ដើមស្លឹកគ្រៃ ។ ក្លិនរបស់វាប្រហាក់ប្រហែលនឹងដើមស្លឹកគ្រៃ ហេតុនេះវាទើបក្លាយជារុក្ខជាតិអាចបណ្តេញសត្វមូសបានដូចគ្នា ។

រុក្ខជាតិ ៨ មុខ ដាំ​ក្បែរ​ផ្ទះ​អាច​បណ្តេញ​សត្វ​មូស​

សម្រាប់ក្លិនរវាងរុក្ខជាតិពីរបូកបញ្ូលគ្នានេះដែរគេអាចប្រើបណ្តេញសត្វមូសបានរយៈចម្ងាយរហូត ៩ ម៉ែត្រដោយមិនឱ្យវាមកក្បែរដោយយើងអាចដេកពួនយ៉ាងសុខស្រួល ។

ដើម Catnip
ជាដើមរុក្ខជាតិត្រកូលតែមួយជាមួយនឹងដើមជីអង្កាមហើយវាមានក្លិនម្យ៉ាងឈ្មោះ ( Nepetalactone ) នៅពេលយើងទទួលបានក្លិនហើយនឹងជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ និង មានកម្លាំងកំហែង។

រុក្ខជាតិ ៨ មុខ ដាំ​ក្បែរ​ផ្ទះ​អាច​បណ្តេញ​សត្វ​មូស​

ទោះបីយ៉ាងណាក្លិនរបស់រុក្ខជាតិប្រភេទនេះសត្វមូសវាមិនចូលចិត្តឡើយ ដោយនៅពេលដែលវាបានទទួលក្លិនហើយនឹងហើរចាកចេញទៅឆ្ងាយមិនហ៊ាននៅស៊ូទ្រាំជាមួយក្លិននេះឡើយ ។

ដើម Geranium
ជាដើមរុក្ខជាតិបានមកពីបរទេសដែលគេនយមដាំនៅតាមសំយ៉ាបផ្ទះ ឬ តាមមាត់បង្អួចផ្ទះ ។ រុក្ខជាតិប្រភេទនេះដែរមានពណ៌ចម្រុះមើលទៅស្រស់ស្អាត ។ វាជារុក្ខជាតិគេដាំលម្អគេហដ្ឋាន ។ ទោះបីយ៉ាងណាដោយសារដើមរុក្ខជាតិប្រភេទនេះមានក្លិនពិសេសធ្វើឱ្យសត្វមូសមិនសូវហ៊ានមកក្បែរ

រុក្ខជាតិ ៨ មុខ ដាំ​ក្បែរ​ផ្ទះ​អាច​បណ្តេញ​សត្វ​មូស​

ហេតុនេះយើងក៏អាចធ្វើការជ្រើសរើយមកដាំអាចជួយបណ្តេញសត្វមូសបានដូចគ្នា ។

ជីអង្កាម
ជាដើមរុក្ខជាតិដែលងាយសាយពូជដោយយើងគ្រាន់តែកាច់មែកចាស់មកធ្វើការដោតជាប់នឹងដីហើយធ្វើការស្រោចទឹករៀងរាល់ថ្ងៃវាអាចដុះ និង រីកសាយពូជយ៉ាងច្រើន ។ ជីអង្កាមគេអាចប្រើជាអាហារដ៏មានឱជារស់ពិសេសប្រើជាល្បោយទឹកគ្រឿងផ្សំជាមួយអារហារជាដើម ។ ដោយសារជីអង្កាមមានក្លិនពិសេសទាំងស្លឹកនិងដើមហេតុនេះធ្វើឱ្យមនុស្សមួយចំនួនមានការចូលចិត្ត ប៉ុន្តែសម្រាប់ក្លិនរបស់វានេះដែរធ្វើឱ្យសត្វមូសមិនចូលចិត្តទេ ។

រុក្ខជាតិ ៨ មុខ ដាំ​ក្បែរ​ផ្ទះ​អាច​បណ្តេញ​សត្វ​មូស​

ហេតុនេះនៅពេលសត្វមូសបានទទួលក្លិននឹងរត់ចេញឆ្ងាយធ្វើឱ្យយើងមិនចាំបាច់ត្រូវរំខានពីសត្វមូសបន្តទៀត ។

ជីនាងវង
ជាដើមរុក្ខជាតិមិនត្រឹមតែគេប្រើធ្វើអាហារបានច្រើនបែបយ៉ាងទេ ប៉ុន្តែជីនាងវងត្រូវបានប្រជាពលរដ្ឋខ្មែរតាំងតែបុរាណមកនៅអាចប្រើជាឱសថសម្រាប់ប្រើព្យាបាលរោគជំងឺមួយចំនួនផង។ក្លិនជីនាងវងក៏ជារុក្ខជាតិមូយប្រភេទទៀតដែលមនុស្សយើងចូលចិត្តប៉ុន្តែវាក៏អាចបណ្តេញសតមូសខ្លាចមិនហ៊ានមកក្បែរដូចគ្នា ។

រុក្ខជាតិ ៨ មុខ ដាំ​ក្បែរ​ផ្ទះ​អាច​បណ្តេញ​សត្វ​មូស​

ព្រោះតែហេតុនេះយើងគប្បីរករុក្ខជាតិប្រភេទនេះមកដាំក្បែរផ្ទះឱ្យបានច្រើនពីព្រោះថាវាងាយទាំងដាំនិងអាចប្រើជាអាហារប្រចាំថ្ងៃដោយមិនចាំបាច់ត្រូវទៅទិញពីផ្សារនាំចំណាយថវិការច្រើន ។

ដើមក្រូចសើច
ជាដើមរុក្ខជាតិដុះច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ។ ទាំងស្លឹក និង ផ្លែរបស់វាគេប្រើសម្រាប់ធ្វើជាអាហារ ។ ក្រៅពីនេះសម្រាប់ក្លិនរបស់ក្រូចសើចគេនៅអាចប្រើសម្រាប់ណ្តេញសត្វមូសយា់ងមានប្រសិទ្ធភាព

រុក្ខជាតិ ៨ មុខ ដាំ​ក្បែរ​ផ្ទះ​អាច​បណ្តេញ​សត្វ​មូស​

ព្រោះតែហេតុនេះហើយគេទើបឃើញផលិតផលមួយចំនួនគេប្រើសម្រាប់សម្លាប់សត្វមូសឬបណ្តេញសត្វមូសគេចម្រាញ់ចេញពីដើមរុក្ជជាតិមួយប្រភេទនេះផ្ទាល់តែម្តង ។

ដើម Monkey Cups
ជាដើមរុក្ខជាតិដែលគេប្រើជាប្រយោជន៍សម្រាប់ស្ទាក់ចាប់ និង ទាក់ទាញសត្វល្អិតចូលក្នុងថង់ផ្ការបស់វា ។ ដើមរុក្ខជាតិប្រភេទនេះដែរដោយសារវាមានថង់ថ្នក់នៅផ្នែកខាងក្នុងផ្កា ហេតុនេះដោយសារក្លិនរបស់វាធ្វើឱ្យអាចទាក់ទាញសត្វល្អិតចូលទៅហើយមិនអាចចេញវាបាន ទើបវាអាចសម្លាប់សត្វល្អិតបានយ៉ាងងាយស្រួល ។

រុក្ខជាតិ ៨ មុខ ដាំ​ក្បែរ​ផ្ទះ​អាច​បណ្តេញ​សត្វ​មូស​

សម្រាប់រុក្ខជាតិប្រភេទនេះដែរក៏ងាយដាំដូចគ្នាគឺយើងគ្រាន់តែប្រើស្រកីដូងមកច្រៀកជាចម្រៀកតូចៗ ហើយនាំដើម Monkey Cupsមកដោត រួចស្រោចទឹករុក្ខជាតិប្រភេទនេះនឹងដុះបានល្អ ហើយរយៈពេល៦ខែវានឹងបញ្វេញផ្កាអាចប្រើស្ទាក់ចាប់សត្វល្អិតបានហើយ ៕

ដេប៉ូ