ប្រទេស​វប្បធម៌​ខុសគ្នា​ប្រកួត​បាល់ទះ ពិតជា​ប្លែក​ភ្នែក​!

កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៦ ក្នុងកម្មវិធីប្រកួតកីឡាបាល់ទះនារី នៅលើឆ្នេរខ្សាច់រវាងក្រុម អេហ្ស៊ីប និងក្រុមអាល្លឺម៉ង់ ។ ដើម្បី គោរពតាមប្រពៃណីជនជាតិអ៊ីស្លាមនោះ គឺកីឡាការនីសញ្ចាតិអេហ្ស៊ីបទាំង២នាក់ នាំគ្នាស្លៀកឈុតកីឡាអាវយឺតដៃវែងខោជើងវែង និងមានផ្ទាំងក្រណាត់រុំក្បាល ទុកតែប្រឡង់មុខ ។

ប្រទេស​វប្បធម៌​ខុសគ្នា​ប្រកួត​បាល់ទះ ពិតជា​ប្លែក​ភ្នែក​!
ចំណែកឯ គូប្រកួតម្ខាងទៀត គឹកីឡាការនីសញ្ជាតិ អាល្លឺម៉ង់ទាំង២នាក់ នាំគ្នាស្លៀឈុតប៊ីគីនី ដែលមានលក្ខណៈបិទបាំង ចំណុចសំខាន់តិចតូចបំផុត ។ ដូច្នេះប្រទេសទាំង២ ដែលមានវប្បធម៌ខុសគ្នា ហើយបានជួបប្រកួតគ្នាលើកនេះ គឺធ្វើឲ្យទូទាំងពិភពលោកមានការចាប់អារម្មណ៍ខ្លាំង និងប្លែកភ្នែក ព្រោះកាលពីព្រឹត្តិការណ៍អូឡាំពិកមុនៗមក គេមិនដែលបានឃើញកីឡាការិនីស្លៀកពាក់បែបនេះឡើយ ។

ប្រទេស​វប្បធម៌​ខុសគ្នា​ប្រកួត​បាល់ទះ ពិតជា​ប្លែក​ភ្នែក​!
ក្រោយពេលប្រកួតចប់ កីឡាការនី អេហ្ស៊ីប នាង Doaa Elghobashy បាននិយាយប្រាប់អ្នកយកព័ត៌មានទីភ្នាក់ងារ Associated Press ថា ខ្ញុំមានទម្លាប់រុំក្បាលនឹងផ្ទាំងក្រណាត់បែបនេះ អស់រយៈពេល ១០ឆ្នាំមកហើយវាមិនមានប៉ះពាល់ដល់កិច្ចការងាររបស់ខ្ញុំ ដែលខ្ញុំពេញចិត្តធ្វើនោះឡើយ ។ ដូចជាលេងបាល់ទះនៅលើឆ្នេរខ្សាច់ ។ ក៏មិនខុសគ្នាដែរ អ្នកយកព័ត៌មានឲ្យកាសែតកីឡាអេហ្ស៊ីប លោក Rem ក៏សម្តែងការសប្បាយរីករាយដល់កីឡាការិនី អេហ្ស៊ីបទាំង២រូបនេះដែរ ព្រោះពួកនាងបានសាងកំណត់ត្រា ។

ប្រទេស​វប្បធម៌​ខុសគ្នា​ប្រកួត​បាល់ទះ ពិតជា​ប្លែក​ភ្នែក​!
សូមបញ្ជាក់ថា កីឡាការនី អេហ្ស៊ីបទាំង២រូបនេះ គឺនាង Nada Meawad និងនាង Doaa Elghobashy គឺត្រូវបានចារិកទុកជាប្រវត្តិសាស្ត្ររបស់អេហ្ស៊ីប ។ ពួកនាងនឹងបានក្លាយជាកីឡាការនីបាល់ទះ លើវាលខ្សាច់១គូដំបូងគេ ដែលបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅនេះ ៕

ប្រភព ៖ pmhotnews

  • ប្រទេស​វប្បធម៌​ខុសគ្នា​ប្រកួត​បាល់ទះ ពិតជា​ប្លែក​ភ្នែក​!已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: