រឿង​ដ៏អាម៉ាស់​មួយ​បាន ​កើត​ឡើង ​ក្នុ​ង​ថ្ងៃ​បុណ្យ​ឯករាជ្យ ​ជាតិ​ឥណ្ឌា ​ដោយ​សារ​តែ​វីដេអូ​ ប​​ង្ហាញ​ពី​យន្តហោះ​ចម្បាំង ​ប៉ាគីស្ថាន​ ដែល​បិទ​រូប​ទង់​ជាតិ​ឥណ្ឌា​

(ញូដេលី)៖ រឿងដ៏អាម៉ាស់បំផុតមួយក្នុងថ្ងៃបុណ្យឯករាជ្យ ជាតិរបស់សាធារណរដ្ឋឥណ្ឌា នោះគឺការ បង្ហាញ ខ្សែវីដេអូរយៈពេលមួយនាទី ដែលត្រូវបានក្រុមពិធីការរៀបចំឡើងដ៏សម្រិតសម្រាំង សម្រាប់ចាក់ ផ្សាយនៅ ថ្ងៃដ៏វិសេសនេះ ប៉ុន្តែបែរជាបង្ហាញរូបភាពយន្តហោះចម្បាំងពីរគ្រឿងរបស់ប៉ាគីស្ថាន ហោះហើរជាមួយនឹងរូប ទង់ជាតិឥណ្ឌាទៅវិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦។

រឿង​ដ៏អាម៉ាស់​មួយ​បាន ​កើត​ឡើង ​ក្នុ​ង​ថ្ងៃ​បុណ្យ​ឯករាជ្យ ​ជាតិ​ឥណ្ឌា ​ដោយ​សារ​តែ​វីដេអូ​ ប​​ង្ហាញ​ពី​យន្តហោះ​ចម្បាំង ​ប៉ាគីស្ថាន​ ដែល​បិទ​រូប​ទង់​ជាតិ​ឥណ្ឌា​

ខ្សែវីដេអូខាងលើនេះ ត្រូវបានផលិតឡើងដោយក្រសួងវប្បធម៌របស់ប្រទេសឥណ្ឌា ដើម្បីរំលឹកខួបទី ៧០ឆ្នាំ នៃការបានមកវិញនូវឯករាជ្យភាពពីអាណានិគមអង់គ្លេស។ ក្រោយពីការចាក់ផ្សាយ និងបាន ដឹងថាជាកំហុស ឆ្គងធ្ងន់ធ្ងរបំផុតនោះ មន្ត្រីជាន់ខ្ពស់យោធាឥណ្ឌា បានបញ្ជាឲ្យគ្រប់ទូរទស្សន៍រដ្ឋ និងឯកជនទាំងអស់ បញ្ឈប់ ការចាក់ផ្សាយវីដេអូខាងលើនេះជាបន្ទាន់តែម្តង។

រឿង​ដ៏អាម៉ាស់​មួយ​បាន ​កើត​ឡើង ​ក្នុ​ង​ថ្ងៃ​បុណ្យ​ឯករាជ្យ ​ជាតិ​ឥណ្ឌា ​ដោយ​សារ​តែ​វីដេអូ​ ប​​ង្ហាញ​ពី​យន្តហោះ​ចម្បាំង ​ប៉ាគីស្ថាន​ ដែល​បិទ​រូប​ទង់​ជាតិ​ឥណ្ឌា​

ទោះបីជាមិនទាន់មានប្រតិកម្មជាផ្លូវការណាមួយពីរដ្ឋាភិបាលឥណ្ឌា ប៉ុន្តែប្រភពដែលស៊ិនហួរ ទទួលបាន បានបញ្ជាក់ថា នេះអាចជាកំហុសផ្នែកផ្សព្វផ្សាយ ឬទាញយករូបភាពមកកាត់ត ក៏ព្រោះយន្តហោះចម្បាំង របស់ប៉ាគីស្ថានមួយប្រភេទនោះ គឺមើលទៅស្រដៀងនឹងយន្តហោះចម្បាំង Tejas របស់ឥណ្ឌាខ្លាំងណាស់ ហើយកាលពី ៥ឆ្នាំមុន ប្រទេសប៉ាគីស្ថានក៏ធ្លាប់មានរឿងអាម៉ាស់ស្រដៀងគ្នានេះដែរ គឺកងទ័ពជើងទឹក ប៉ាគីស្ថាន បានធ្វើការផ្សព្វផ្សាយវីដេអូថ្នាក់ជាតិមួយ ដោយបង្ហាញពីសក្តានុពលកងទ័ពជើងទឹករបស់ខ្លួន ប៉ុន្តែកាលណោះប៉ាគីស្ថានបែរជាបានច្រឡំយក រូបថតនាវាចម្បាំងឥណ្ឌា មកកាត់តចូលវីដេអូទៅវិញ។

គួរបញ្ជាក់ថា បុណ្យឯករាជ្យជាតិឥណ្ឌាតែងតែធ្វើឡើងនៅអំឡុងថ្ងៃទី ១៣ ដល់ទី ១៥ ខែសីហា នៅទូទាំង ប្រទេស ខណៈប៉ាគីស្ថានប្រារព្ធបុណ្យឯករាជ្យដូចគ្នា នៅមួយថ្ងៃបន្ទាប់។ ទំនាក់ទំនង រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលជាអតីតបងប្អូនសាច់ឈាមតែមួយនេះត្រូវបានពិភពលោកមើលឃើញថា មិនសូវជា ល្អប៉ុន្មានទេ ហើយ ជារឿយៗប្រទេសទាំងពីរតែងតែបង្អួតសាច់ដុំ យោធា និងសព្វាវុធទំនើបៗដាក់គ្នាជានិច្ច ជាពិសេសគឺជម្លោះ នៅតំបន់ព្រំដែនរួមហ្គាស្មៀ៕

ប្រភព ៖ businesskh

  • រឿង​ដ៏អាម៉ាស់​មួយ​បាន ​កើត​ឡើង ​ក្នុ​ង​ថ្ងៃ​បុណ្យ​ឯករាជ្យ ​ជាតិ​ឥណ្ឌា ​ដោយ​សារ​តែ​វីដេអូ​ ប​​ង្ហាញ​ពី​យន្តហោះ​ចម្បាំង ​ប៉ាគីស្ថាន​ ដែល​បិទ​រូប​ទង់​ជាតិ​ឥណ្ឌា​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: