ការលក់ទំនិញរាយរបស់ ចិនកើន ឡើង១០,២ ភាគរយនៅក្នុងកក្កដានេះ

ស្ថិតិរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ការលក់ទំនិញ រាយរបស់ចិនបានកើន ឡើង១០,២ភាគរយនៅក្នុងខែ កក្កដានេះ ដោយមិនឈានដល់ការរំពឹងទុក។ តួលេខនេះគឺជាតួលេខដែលធ្លាក់ចុះពី ១០,៦ ភាគរយកាល ពីមិថុនា ហើយស្ថិតក្រោមការព្យាការដែលមានចំនួន១០,៥ ភាគរយរបស់ក្រុមស្ទង់មតិ News Bloomberg ។

ការលក់ទំនិញរាយរបស់ ចិនកើន ឡើង១០,២ ភាគរយនៅក្នុងកក្កដានេះ

ទិន្នផលឧស្សាហកម្មរបស់ចិនបានកើនឡើង៦,០ភាគរយនៅក្នុងខែកក្កដាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនការវិនិយោគនិងការចំណាយទៅលើកវិស័យ ហេដ្ឋារចនាសម្ព័ន្ធបានកើនឡើង៨,១ភាគ រយនៅក្នុងរយៈ ពេល៧ខែនេះ។តួលេខទាំងនោះមិនបានបំពេញនូវការរំពឹងទុកនោះទេ ខណៈដែលទិន្នផល រោងចក្រត្រូវបាន គេរំពឹងថានឹងបង្ហាញនូវ កំណើន៦,២ភាគរយហើយការវិនិយោគ នឹងកើនឡើង៨,៩ភាគរយ។

រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែស្វែង រកការផ្លាស់ប្តូរសេដ្ឋកិច្ចចេញពីពឹងផ្អែកទៅលើការចំណាយ ផ្នែកវិនិ យោគនិងការនាំចេញ ប៉ុន្តែការផ្លាស់ប្តូរនេះកំពុងតែបង្ហាញនូវការធ្លាក់ចុះនៃកំណើនផលិតផលជាតិសរុប។ការិយាល័យស្ថិតិជាតិបានឱ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិនគឺមានស្ថិរ ភាពនៅក្នុងខែកក្កដានេះ ប៉ុន្តែដោយសារតែបញ្ហាគ្រោះថ្នាក់ធម្មជាតិ និងកំដៅឡើងខ្លាំងនៅក្នុងផ្នែកមួយ ចំនួននៅក្នុងប្រទេសនោះវាបានធ្វើឱ្យ សេដ្ឋកិច្ចធ្លាក់ចុះ។

យ៉ាងណាក៏ដោយការអភិវឌ្ឍសេដ្ឋកិច្ចសរុបកំពុងតែរក្សាបាននូវសកម្មភាពកើនឡើងសមស្របជាបណ្តើរៗមួយ ហើយជាលទ្ធផលបង្កឱ្យអត្រាមានការងារធ្វើនិង តម្លៃទំនិញមានស្ថិរភាព។ប៉ុន្តែវាទាមទារឱ្យចិនត្រូវ តែពន្លឿនកែ ទម្រង់រចនាសម្ព័ន្ធនៃផ្នែកផ្គង់ផ្គងឱ្យបានលឿន ហើយត្រូវពង្រីកតម្រូវការថែមទៀត។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់ការកាត់បន្ថយសមត្ថភាពលើស និងកាត់បន្ថយកកម្ចីជាអាទិភាពចម្បង ហើយយកចិត្តទុក ដាក់ ទៅលើឧ្សាហកម្មដែកដែលជា គោលដៅសំខាន់៕

ប្រភព ៖ businesskh

  • ការលក់ទំនិញរាយរបស់ ចិនកើន ឡើង១០,២ ភាគរយនៅក្នុងកក្កដានេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: