​ជិះ​ម៉ូតូ​លឿន​មិន​ប្រកាន់​ស្តាំ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​បញ្ច្រាសទិស​គ្នា​អូស​ចម្ងាយ​៦០​ម៉ែត្រ​រយះ​ខ្ទេច​សាកសព​

ខេត្តកណ្ដាល៖ យុវជនម្នាក់ស្លាប់ក្នុងសភាពរយះសាកសពបន្ទាប់ជិះម៉ូតូម្នាក់ឯបើកក្នុងល្បឿនលឿនរេចូលចំណែកផ្លូវម្ខាងទៀតក៏ត្រូវរថយន្តធុនធំបើកបញ្ច្រាសទិសគ្នាបុកចំពេញទំហឹងលាន់ស្នូរដូចរន្ទះបាញ់កាលពីវេលាម៉ោង ២ និង១០នាទីកណ្តាលអធ្រាត្រយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ២១-២២ ចំណុចមុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

KA-13-08-2016-14

សមត្ថកិច្ចថា៖ ជនរងគ្រោះមានឈ្មោះចាន់ និត ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រែកក្តី ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរជាងភ្លើង។ ក្នុងហេតុការណ៍គ្រោះថ្នាក់នោះបើកបម៉ូតូម៉ាក XR ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1CN -1062 ដោយម៉ូតូគ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិព។ ធ្វើដំណើរពីទិសខាងកើតទៅលិច (ភ្នំពេញទៅក្រុងព្រះសីហនុ)។ លុះដល់ចំណុចខាងលើបានបុកជាមួយរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក ប្រភេទរថយន្តធំ បើករត់គេចបាត់។ ទិសដៅពីលិចទៅកើត (ក្រុងព្រះសីហនុទៅភ្នំពេញ) បញ្ច្រាសគ្នា បណ្ដាលឲ្យដួលអូស ជនរងគ្រោះចម្ងាយប្រហែល៦០ម៉ែត្រ ធ្វើឲ្យដាច់រយះសាកសពបែកឈាមពេញផ្លូវ។

 

KA-13-08-2016-15សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ។ រថយន្តបានបើកក្នុងល្បឿនលឿននៅពេលយប់ស្ងាត់។ ក្រោយពេលកើតហេតុកម្លាំងជំនាញនបាន វាស់វែងនិងយកមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។