ស្តាប់​ការបកស្រាយ​នៃ​ការ​រើ​ត្រឡប់មកវិញ​របស់​ជំងឺមហារីក​

6 Videos


រឿងដែលអ្នកជំងឺមហារីកត្រូវបានព្យាបាលជាគ្រប់រូប សុទ្ធតែបារម្ភ គឺជំងឺនេះនឹងវិលត្រលប់មកវិញ, វាយប្រហារសរីរាង្គគេម្តងទៀត ។ ក្នុងករណីកម្រជួប, មហារីកបាន «រើឡើងវិញ» សូម្បីតែពេលអ្នកជំងឺពុំនៅមានសញ្ញាជំងឺ ក្នុង ១ រយៈពេលយ៉ាងវែង, ជូនកាលរាប់សិបឆ្នាំ, ធ្វើឲ្យវេជ្ជបណ្ឌិតចាត់ទុកថាបានព្យាបាលជា ។ ពួកអ្នកវិទ្យាសាស្ត្រជឿថា បច្ចុប្បន្ន គេអាចបកស្រាយបាតុភូតនេះ ។

ភស្តុតាងតំណពូជបង្ហាញថា កោសិកាមហារីកអាចដេកបង្កក អាស្រ័យហេតុនោះ បញ្ចៀសបានឥទ្ធិពលរបស់ដំណើរការព្យាបាល និង “ភ្ញាក់” ក្រោយនោះច្រើនឆ្នាំ ។ ពួកជំនាញការនៅវិទ្យាសា្ថនស្រាវជ្រាវមហារីកនៅ London, អង់គ្លេស ប្រកាសថា គំហើញខាងលើរបស់គេអាចបង្ហាញផ្លូវសម្រាប់វិធីកម្ចាត់ដល់ប្ញសគល់កោសិកាមហារីកដេកបង្កក ។ ការស្រាវជ្រាវខាងលើគួរឲ្យចាប់អារម្មណ៍បំផុត, ព្រោះពួកអ្នកស្រាវជ្រាវបានប្រមែប្រមូលបានគំរូឈាម និងខួរឆ្អឹងពីអ្នកជំងឺមហារីកឈាមកម្រជួប១ អូសបន្លាយដល់ ២០ ឆ្នាំ ។

ក្រុមស្រាវជ្រាវបានសម្គាល់បានបម្រែបម្រួល ADN កំណត់១, ក្នុងនោះហ្សែន២ មានឈ្មោះហៅថា BCR និង ABL1 សម្របចូលគ្នា, នៅកោសិកាមហារីកក្នុងទាំង២ គំរូឈាមចាក់យកគម្លាតគ្នា ២២ ឆ្នាំ ។ រឿងនេះបញ្ជាក់ពីពូជអម្បូររួម១ រវាងជំងឺមហារីកឈាមដូបូង និងជំងឺមហារីកឈាមលាប់ឡើងវិញ និងឲ្យដឹងថា កោសិកាមហារីកបានទប់ទល់បានដំណើរការព្យាបាលគីមី ដោយវិធីដេកបង្កក និងភ្ញាក់រាប់ទសវត្សរ៍ក្រោយមក ។

ពួកអ្នកវិទ្យាសាស្ត្រតាំងពីយូរមកហើយ បានសង្ស័យកោសិកាដេកបង្កក ពីជំងឺមហារីកដំបូងជាការរើជំងឺឡើងវិញ តែពុំមានភស្តុតាងបញ្ជាក់សម្មតិកម្មនោះ ។ ការស្រាវជ្រាវថ្មីបានជួយគេបញ្ជាក់ភាពពិតប្រាកដរបស់សម្មតិកម្មនេះ ៕