រូបថត​កម្រ​នឹង​ឃើញ​របស់​ម្តាយបង្កើត​លោក Donald Trump

កាលកំណត់នៃថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីកាន់តែខិតជិតមកដល់ ដែលវានឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាមុខនេះ ។

អ្វីដែលគេអាចកត់សម្គាល់បាននោះ គឺអ្នកស្រី Hilary Clinton និង លោក Donald Trump ដែលជាតំណាងនៃគណបក្សពីរផ្សេងគ្នា គឺជាបេក្ខភាពដែលមានប្រជាប្រិយភាពជាងគេក្នុងចំណោមតំណាងគណបក្សផ្សេងទៀត ។ យ៉ាងណាក្តី មុននេះបន្តិចស្រាប់តែឃើញមានរូបថតដ៏កម្រមិនងាយបានឃើញរបស់អ្នកស្រី Mary Anne Macleod ដែលជាម្តាយបង្កើតលោក Donald trump ។

អ្នកស្រី Mary បានចាប់កំណើតនៅឆ្នាំ ១៩១២ នៅប្រទេសស្កុតឡេន ហើយអ្នកស្រីបានប្តូរទីលំនៅទៅរស់នៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៣០ ដែល ៦ ឆ្នាំ ក្រោយមក អ្នកស្រីក៏បានរៀបការជាមួយលោក Fred Trump ដែលជាឪពុកបង្កើតលោក Donald Trump ។

អ្នកស្រីបានលាចាកលោកនៅឆ្នាំ ២០០២ ក្នុងអាយុ ៩០ ឆ្នាំ ដែលធ្វើឲ្យលោក Donald Trump សោកសៅយ៉ាងខ្លាំង ៕

ប្រភព៖ pmhotnews


រូបថត​កម្រ​នឹង​ឃើញ​របស់​ម្តាយបង្កើត​លោក Donald Trump

តើ​សមាជិក​​អាស៊ាន​អាច​រៀន​សូត្រ​អ្វី​ខ្លះ​ពី​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប?

រូបថត​កម្រ​នឹង​ឃើញ​របស់​ម្តាយបង្កើត​លោក Donald Trump

តំបន់​ទេ​សចរណ៍​ដ៏​រស់​រវើក​របស់​ថៃ ​ក្លាយ​ជា​ទី​ក្រុង​ខ្មោច ​បន្ទាប់​ពី​បាន​រង​ការ​បំ​ផ្ទុះ​គ្រាប់​បែក